លោកស្រីNguyen Thi Binh នឹងសៀវភៅម៉ែរំ័រ“គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស”
22/06/2012 07:53
Vovworld- “គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស”គឺជា ចំណងជើងនៃម៉េម័ររបស់ លោកស្រីNguyen Thi Binh- អតិតអនុប្រធានរដ្ឋ រដ្ឋមន្រ្តីការបរទេសស្រីដំបូងនឹង ជាប្រធានក្រុមអ្នកចរចាររបស់រដ្ឋាភិបាលបដិវត្តន៏ជាបណ្ណោះអាសន្ន សាធារណះរដ្ឋភាគខាងត្បូងវៀតណាមនៅសន្និសីទប៉ារីស

Vovworld- “គ្រួសារមិត្តភ័ក្តនឹងមាតុប្រទេស”គឺជាចំណងជើងនៃម៉េម័ររបស់ លោកស្រីNguyen Thi Binh-អតិតអនុប្រធានរដ្ឋ រដ្ឋមន្រ្តីការបរទេសស្រីដំបូងនឹង ជាប្រធានក្រុមអ្នកចរចាររបស់រដ្ឋាភិបាលបដិវត្តន៏ជាបណ្ណោះអាសន្នសាធារណះ រដ្ឋភាគខាងត្បូងវៀតណាមនៅសន្និសីទប៉ារីស។សៀវភៅបានរៀប រាប់អំពីជីវិត លោកស្រី-កសិណសក្សីរស់១រូបដែលបានឃើញផ្ទាល់នឹងភ្នែក នូវការវិវត្តប្រែ ប្រួលរបស់ប្រវត្តិសាស្រ្ត តាំងពីកុមារភាពរហូតមកដល់ពេល ដែលចូលនិវត្តន៏។ លោកស្រីNguyen Thi Binhបានយកចំណងជើង១ដ៏សាមញ្ញ នឹងងាយ យល់ ដើម្បីដាក់ឲ្យសៀវភៅម៉ែម័ររបស់ខ្លួន៖”គ្រួសារមិត្តភ័ក្តនឹងប្រទេសជាតិ”។លោក ស្រីប្រាប់ឲ្យដឹងថា៖នេះជាប្រភពដើមបង្កកំលាំងពលំក្នុងខ្លួនលោក ស្រី។ “ក្នុង អាជីពសកម្មភាពបដិវត្តន៏ខ្ញុំអត់មានពេលវេលាដើម្បីកត់ត្រាទេ។ ទី២គឺក្នុងរយះ ពេល ៨៥ឆ្នាំនៃជីវិតខ្ញុំ មានព្រិត្តិការណ៏ជាច្រើនណាស់។ខ្ញុំបាន ប្រើពេលវេលា ប៉ុន្មានឆ្នាំដើម្បីនិព័ន្ធសៀវភៅនេះ។ខ្ញុំសំរេចសៀវភៅម៉ែម័រនេះនាឆ្នាំ២០០៩”។ អតិតអនុប្រធាននរដ្ឋNguyen Thi Binh (រូបថត៖ Internet) មុនពេលកាន់ប៊ីចសរសេរ លោកស្រីNguyen Thi Binhស្ទាក់ស្ទើថា៖គួរសរសេរ ឫអត់? នឹងបើសរសេរ គឺសរសេរអ្វី?។ពេលសរសេររួច លោកស្រីក៏គិតថា៖ បោះ ពុម្ភផ្សាយឫអត់?។លោកស្រីប្រាប់ថា៖ខ្លួនជាមនុស្សមានភព្វសំណាងណាស់ដោយត្រូវបានរស់នៅក្នុងបណ្តាដំណាក់កាលពេញទៅដោយព្រិត្តិការ ណ៏ប្រវត្តិ សាស្រ្តរបស់ប្រទេសជាតិនៅសតវត្សទី២០។នោះគឺការតស៊ូប្រឆាំង ពួកអាណា និគមនិយមបារាំង ការតស៊ូប្រឆាំងពួកចក្រពត្តអាមេរិកនឹងបណ្តា ខែឆ្នាំមានសន្តិ ភាពរបស់ប្រទេស។តាមរយះសៀវភៅម៉ែម័រនេះ លោកស្រី មានបំណងផ្តាំផ្ញើរថា៖ស្មារតីមហាសាមគ្គីជាតិគឺជាកំលំាងនៃរាល់ជ័យជំនះ។ “ខ្ញុំរំពឹងគិតថា៖មេរៀនធំ បំផុតរបស់ប្រជាជនវៀតណាមគឺជាសាមគ្គីភាព។សាមគ្គីជាតិដើម្បីគោលដៅរួម។នោះជាទឹសស្លោកជ័យជំនះក្នុងអតិតកាលបច្ចុប្បន្នកាលនឹងក្នុងអនាគតផង។ដើម្បីកសាងប្រទេសវៀតណាម១ខ្លាំងមាំមួន គឺត្រូវមានមនុស្សថ្មី មានចរិយាសម្បិត្ត ឧត្តមគតិនឹងជំនឿជឿជាក់។ នេះជាប្រការដែលខ្ញុំចង់ផ្តាំផ្ញើរតាមរយះសៀវភៅ ម៉ែម័រនេះ”។ ដោយអានសៀវភៅម៉ែម័ររបស់លោកស្រីNguyen Thi Binh អ្នកនិពន្ធ Nguyen Phuong Loan នៅ គ្រឹះស្ថានបោះពុម្ភផ្សាយ Tri Thuc បានរកឃើញ នូវត្រេតត្រអាល នៃការរស់នៅតាមរយះពាក្យសំដី១ឃ្លារបស់លោកស្រីតែប៉ុណ្ណោះ។ “អានសៀវ ភៅនេះ ឃ្លាដែលមានអត្ថន័យជាទីបំផុតចំពោះខ្ញុំ នោះគឺ ឃ្លា១នៅទំព័រទី៤២ ដែលថា៖បងស្រីសួរខ្ញុំថា៖គប្បីធ្វើអ្វីជូនការតស៊ូ?ខ្ញុំថា៖ បងប្អូនឃើញប្រការ អ្វីមានផលប្រយោជន៏ដល់ការតស៊ូគឺធ្វើ ប្រការអ្វីដែលធ្វើ អន្តរាយគឺមិនត្រូវធ្វើ។ហេតុអ្វីបានជាពាក្យសំដីនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៏យ៉ាងខ្លាំង?។ព្រោះថា៖វាជួយ ខ្ញុំយល់ច្បាស់ថែមទៀតអំពីប្រការជាច្រើន”។ អតិតអនុប្រធានរដ្ឋNguyen Thi Binh (រូបថត៖ Internet) អ្នកអក្សសាស្រ្តNguyen Ngocក៏ពិនិត្យថា៖ “ពេលកាន់សៀវភៅនេះក្នុងដៃ គេ អន្ទះអន្ទែងក្នុងចិត្តចង់អានភ្លាមដើម្បី ដឹងអំពីរាល់រឿងចម្លែកអស្ចារ្យអំពីសន្និសិទ ក្រុងប៉ារីស-ជាសន្និសីទដែលគេ វាយតំលៃថាជាការចរចារវែងបំផុតក្នុងកាទូត សកលលោកដែលលោកស្រីNguyen Thi Binhជាមនុស្សម្នាក់ក្នុងចំណោមបណ្តា មនុស្សសំខាន់នៅសន្និសីទ ។ប្រការចម្លែកអស្ចារ្យនៅទីនេះនោះគឺប្រការអំពី មនុស្ស អាជីពនយោបាយ នឹងប្រភពដើមដែលជួយលោកស្រីមានបានកំលាំង ពលំពិសេសដើម្បីអាច ដើរតួនាទីសំខាន់ក្នុងប្រវត្តិសាស្រ្តប្រទេសជាតិ”។ ក្នុងអាយុ ៨៥ឆ្នាំ លោកស្រីNguyen Thi Binhនៅតែរក្សាបាននូវទឹកចិត្ត ខ្លៀវក្លារបស់មនុស្សម្នាក់ដែលបានផ្សារខ្ជាប់អស់១ជីវិតខ្លួនជាមួយការតស៊ូ ដណ្តើមយកឯករាជរបស់ប្រជាជាតិ។លោកស្រីផ្ទេបណ្តាមេរៀនទៅឲ្យ ជំនាន់ ក្រោយៗតាមរយះសៀវភៅម៉ែរម័រ”គ្រួសារមិត្តភក្តនឹងប្រទេសជាតិ”៕
Related








