VOV WorldVOV World
មេភូមិវ័យក្មេងនៅMong Cai-ខេត្តQuang Ninh
26/09/2013 05:02
Tran Van Sinh ជាជន១នាក់ក្នុងចំណោមជននៃជំនាន់ ដែលកើតឡើងនាប៉ុន្មានឆ្នាំ១៩៨០។គាត់ជាមេភូមិ Than Phun ឃុំBac Sonក្រុងព្រំដែនMong Cai ខែត្រ Quang Ninh​ ភាគខាងជើងវៀតណាម។ដោយស្មារតីថាមវ័ន្តឆ្នៃ ប្រឌិត Tran Van Sinhបានមានទង្វើជាក់ស្តែងជាច្រើនដែលនាំមកនូវ ផលប្រយោធន៍សំរាប់អ្នកភូមិ។
មេភូមិវ័យក្មេងនៅMong Cai-ខេត្តQuang Ninh
Vovworld-ស្រុកកំណើតនៅខែត្រ  Lang Son  Tran Van SinhជាជនជាតិTay១នាក់។គាត់ផ្សារភ្ជាប់ជាមួយតំបន់ដី Bac Son  ដែលត្ប្រៀបដូ​ចជាស្រុកកំណើតទី២ បានជាង១០ឆ្នាំហើយ។គ្រួសារបងរស់ដោយការធ្វើរុក្ខាប្រមាញ់និងកិច្ចការធ្វើឈ្នួល។ដោយទឹកចិត្តស្លូតបូតសម្បុរស​ នាឆ្នាំ២០១១  តាមការឧទ្ទេសនាមរបស់លោក Nguyen Van Hoan ប្រធានគណះកម្មាធិការប្រជាជន ឃុំBac Son​​​  បង​ Sinh  ត្រូវបានជ្រើសតាំង ធ្វើជាមេភូមិ។ លោក Nguyen Van Hoanអោយដឹងថា៖ មុននេះមេភូមិមានពិសោធន៍ ជាច្រើន  ទឹកចិត្តខ្នះខ្នែងសកម្មណាស់បុន្តែសុខភាពមិន បានល្អ​ និងចំណេះដឹងទូទៅ និងបច្ចេកវិទ្យាមានកំហិត។នោះក៍ជាសភាពការណ៍នៅភូមិផ្សេងផងដែរ។ដើម្បីត្រៀម អោយអនាគត១ដ៍ល្អប្រសើរជាង​   នាឆ្នាំ២០១១​យើងខ្ញុំបានសំរេចជ្រើសតាំងមេភូមិ វ័យក្មេង​ចំនួន៤នាក់។ មេភូមិចាស់ជរាមុននេះដើរតួនាទីជាអ្នកសេនាធិការសំរាប់ មេ ភូមិវ័យក្មេង។                 មេភូមិវ័យក្មេង Tran Van Sinh(រូបថតVOV) Tran Van Sinhទទួលដំណែងជាមេភូមិពេលមានអាយុ៣០ឆ្នាំតែប៉ុណ្ណោះ។បងត្រូវ បន្សាំខ្លួនធ្ជាមូយការងារឃោសនា  រៀននិយាយជាមួយមហាជននិងប្រើប្រាស់ អ៊ីនធឺណែត។មេភូមិ​ Tran Van Sinhត្រូវចុះទៅគ្រួសារនិមួយៗដើម្បីផ្ញើរលិខិតរដ្ឋបាល ឬលិខិតអញ្ជើញ។បងចែករំលែកថា៖ នាគ្រាដំបូង  នេះជាប្រការលំបាក។ប៉ុន្តែឥឡូវនេះ ខ្ញុំបានស្គាល់ហើយ។មិនថាជាពេលព្រឹកព្រលឹមឬពេលយប់ប្រសិនបើមានអ្វីៗកើតមាន ឡើងខ្ញុំចេញដំណើរភ្លាម។       តាំងពីពេលទទួលដំណែងជាមេភូមិមក  ម៉ូតូបានក្លាយទៅជាមិត្តរួមដំណើររបស់Tran Van Sinh។Than Phun​  ជាភូមិ១មានជនរួមជាតិរស់នៅជាច្រើនកុះករម្លោះហើយ បងSinh បានរៀនភាសានៃបណ្តាជនជាតិដោយខ្លួនឯងក្នុងបំណងងាយទាក់ទង​ជាមួយជនរួមជាតិ។បងអោយដឹងថា៖ ពេលមកដល់ទីនេះខ្ញុំបានចេះភាសា Tay និង Kinhហើយ។ ក្រោយរយះ ១៣ឆ្នាំរស់នៅទីនេះខ្ញុំចេះនិយាយភាសា San Chi-Daoនិងភាសាចិន។ ពេលជួបអ្នកភូមិ ខ្ញុំសំណេះសំណាលជាភាសារបស់គេដើម្បីបង្កើតមនោសញ្ចេតនាស្និទស្នាល។នេះក៍ជា លក្ខណះងាយស្រួលសំរាប់កិច្ចការរបស់ខ្ញុំដែរ។   ក្រោយរយះពេលជិត៣ឆ្នាំធ្វើជាមេភូមិ បងSinhទទួលបានមនោសញ្ចេតនាការគោរពរាប់ អានពីអ្នកភូមិThan Phun​ជាច្រើនកុះករ។បងរំពឹងគិតថា៖នឹងត្រូវធ្វើអស់ពីចិត្តពីថ្លើមដើម្បី សក្តិសម្យទៅនឹងអ្វីៗដែលប្រជាជនជឿជាក់ទៅលើខ្លួន៕