Mua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ។
29/05/2014 08:04
Mua A Pao វីរជន១រូបក្នុងចំណោម វីរជនរបស់កំលាំង ប្រដាប់អាវុធវៀតណាម។លោក Mua A Paoឆ្នាំនេះមាន អាយុ៨០ឆ្នាំហើយ។ក្នុងផ្ទះមេត្តធម៌ជូនដោយរដ្ឋលោក ផ្លុំខែននៃជនជាតិ Mong។លោកបានពាំនាំខែននេះក្នុង បណ្តាឆ្នាំដំណើរការតស៊ូប្រឆាំងអាណានិគមបារាំង។ពេលផ្លុំខែនម្តងៗលោកនឹករលឹក ដល់បណ្តាអនុស្សាវរីយ៍និងជំនួបជាមួយអ៊ុំហូ។

Vovworld-Mua A Paoចូលរួមសកម្មភាពបដិវត្តន៍តាំងពីដើមទីមក។គាត់និងអ្នក ភូមិមានការទាក់ទងជាមួយកំលាំងសេនាជននិងដំណើរការតស៊ូប្រឆាំងអាណា និគមបារាំងដ៍អង់អាចក្លាហាន។ដោយមានស្នាដៃឆ្នើមប្រឆាំងខ្មាំងសត្រូវនាឆ្នាំ ១៩៦៦គាត់ត្រូវបានបំពាក់ស័ក្តិជាអនុសេនីយ៍ទោនិងមានកត្តិយសជួបជាមួយ លោកប្រធានហូជីមិញ។លោករំលឹកឡើងវិញថា៖“លើកដំបូងដែលខ្ញុំជបជា មួយអ៊ុំហូ អ៊ុំបានសួរខ្ញុំថា៖តើក្មួយជនជាតិណា។ ខ្ញុំបានឆ្លើយថា៖ក្មួយជាជនជាតិ Meo(Mong)។អ៊ុំបានសួរខ្ញុំថែមទៀតថា៖តើក្មួយរស់នៅឯណា។ខ្ញុំបានឆ្លើយថា៖ ខ្ញុំរស់នៅនៅខែត្រ Dien Bien-LaiChau ។អ៊ុំហូបានប្រសិទ្ឋិពរខ្ញុំសិក្សរៀនសូត្រល្អប្រយុទ្ឋពូកែដើម្បីការពារមាតុប្រទេស។ខ្ញុំចង់ចាំជានិច្ចពាក្យទូន្មានរបស់អ៊ុំដែល បានលើកទឹកចិត្តខ្ញុំក្នុងការប្រយុទ្ឋដណ្តើមឯករាជ្យនិងការពារមាតុប្រទេស។“ លោកMua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ( រូបថត អិនធឺណែត) បន្ទាប់ពីជំនួបជាមួយលោកប្រធានហូជីមិញលើកនេះថ្នាក់លើបានចាត់Mua A Pao ចូលរួមក្រុមអ្នកជំនាញការវៀតណាមនៅប្រទេសឡាវជាកន្លែងដែលលោកទទួល បានជោគជ័យក្នុងការបញ្ចុះបញ្ចូលជនរួមជាតិMongនិងក្រុមពួកឧទ្ទាមបោះបង់ចោល សកម្មភាពប្រឆាំងបដិវត្តន៍។អាស្រ័យហេតុនេះMua A Paoមានកត្តិយសជួបជាមួយ លោកប្រធានហូជីមិញជាលើកទី២។លោករៀបរាប់ថា៖“ខ្ញុំត្រូវបានជួបជាមួយ អ៊ុំហូជា លើកទី២ នាឆ្នាំ១៩៦៨ ។ពេលនោះអ៊ុំបានមានប្រសាសន៍ជាមួយយើងខ្ញុំ ថា៖ពូៗនិង ក្មួយៗជា បណ្តាវីរជន។ពូៗនិងក្មួយៗត្រូវតែខិតខំយ៉ាងច្រើនក្នុងការប្រយុទ្ឋនិងការងារ នយោបាយសតិអារម្មណ៍ជាពិសេសគឺការងារចលនាមហាជន។ខ្ញុំប្តេជ្ញាធ្វើតាមពាក្ស ទូន្មានរបស់អ៊ុំហូ។ “ រូបថត អិនធឺណែត Mua A Paoបានវិលត្រឡប់មកបំពេញការងារនៅប្រទេសឡាវជាថ្មីម្តងទៀត។លោក ទទួលបានជោគជ័យក្នុងការអំពាវនាវឲ្យ ពួកឧទ្ទាមជនជាតិMong3ក្រុមចេញសារភាព។បន្ទាប់ពីជោគជ័យនេះលោកត្រូវបានប្រគល់ប្រសិទ្ឋិនាមជាវីរជនរបស់បណ្តាកំលាំង ប្រដាប់អាវុធប្រជាជនវៀតណាមនិងជួប ជាមួយ អ៊ុំហូជាលើកទី៣នាខែមីនាឆ្នាំ១៩៦៩។ ពេលដែលប្រទេសជាតិមានសន្តិភាពឡើងវិញលោកPaoបន្តពង្រីកអត្តចរិតរបស់កង ទ័ពអ៊ុំហូ។គាត់បានចូលរួមសកម្មភាពសង្គម និងកាន់ដំណែងជាច្រើននៅក្នុងតំបន់។ បងMua A Lenh កូនពៅរបស់លោកMua A Paoជាប៉ូលិសនៅស្រុក Sin Ho មានមោទ នភាពអំពីឪពុកខ្លួនយ៉ាងខ្លាំងណាស់។បងចែករំលែកថា៖“ ខ្ញុំ មានមោទនភាពអំពី ឪពុកខ្ញុំ ។គាត់បានបូជាអស់១ជីវិតសំរាប់បដិវត្តន៍។ខ្ញុំខិតខំប្រឹងប្រែងធ្វើតាមគំរូរបស់ ឪពុកខ្ញុំ។ខ្ញុំអប់រំកូនចៅខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្រោយនោះមានជីវភាពរស់នៅ ធូធាគ្រាន់បើជាងនិងជាជនមានប្រយោជន៍សំរាប់សង្គម។ “ លោកMua A Paoថតរូបទុកជាអនុស្សាវរីយជាមួួយបណ្តាវីរជនផ្សេងទៀត(រូបថត អិនធឺណែត) ជំនួប៣លើកជាមួយអ៊ុំហូ ជាអនុស្សាវរីយមិនអាចបំភ្លេចបានចំពោះ លោកMua A Pao។នេះជាកំលាំងចលករដើម្បីវីរជនជាជនជាតិ Mong នេះនៅស្រុក Sin Hoខែត្រ Lai Chau រួមកំលាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការកសាងនិងការពារមាតុប្រទេសត ទៅទៀត៕
Related








