នាយឧត្តមសេនីយ៍ VO NGUYEN GIAP - មេបញ្ជការឈ្លាសវៃ
07/05/2014 08:47
(VOV)_ បុព្វហេតុតស៊ូដណ្ដើមយកឯករាជ្យរបស់វៀត ណាម ក្នុងសតវត្សរ៍ទី២០ បានតភ្ជាប់ជាមួយកេរ្តិ៍ ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គមេ បញ្ជាការមួយរូបនៃកងទ័ពប្រជាជនវៀតណាម។

នាយឧត្តមសេនីយ៍ VO NGUYEN GIAP - មេបញ្ជការឈ្លាសវៃ(TTXVN) (VOV)_ បុព្វហេតុតស៊ូដណ្ដើមយកឯករាជ្យរបស់វៀតណាម ក្នុងសតវត្សរ៍ទី ២០ បានតភ្ជាប់ជាមួយកេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អគ្គមេ បញ្ជាការមួយរូបនៃកងទ័ពប្រជាជនវៀតណាម។ដោយមានតួនាទីជាមេបញ្ជាការ ក្នុងយុទ្ធ នាការ Dien Bien Phu មុននេះ៦០ឆ្នាំ នាយឧត្តមសេនីយ៍ Vo Nguyen Giap បានមានសេចក្ដីសម្រេចចិត្តសំខាន់ជាច្រើន នាំមកនូវជ័យជំនះទាំងស្រុងសំរាប់ វៀតណាម។ នៅលើសមរភូមិ Dien Bien Phu ទទួលការផ្តល់ជំនឿទុកចិត្តពីមជ្ឈឹមបក្ស និងលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap បាននាំចេញ បណ្ដាការកំណត់ ទិសដៅប្រយុទ្ធដ៏ត្រឹមត្រូវ ក្លាហាន និងដាច់ខាត ។ សាស្ត្រា ចារ្យ ប្រវត្តិសាស្ត្រ Phan Huy Le បានចាត់ទុកថា៖ “ ការផ្លាស់ប្តូរទិសស្លោក និងរបៀបប្រយុទ្ធ នោះគឺជាគិតគូរយ៉ាងម៊ឹងម៉ាត់ដ៏ អស្ចារ្យរបស់ នាយឧត្តមសេនីយ៍ Vo Nguyen Giap។ លោកជាមនុស្សដើមដំបូង ឃើញ លក្ខណះប្រថុយប្រថាន និងផលវិបាកនៃរបៀបប្រយុទ្ធលឿនពីគ្រាដំបូង និងរក្សារការផ្តួចផ្តើមគំនិតប្រយុទ្ធប្រកបដោយរឹងមាំ។” កក្តាសំខាន់ចំនួន២ ដែលនាំមកជ័យជំនះអោយនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការស្រុះចិត្តគំនិតរបស់សមូហភាពអំពីរបៀបប្រយុទ្ធនោះគឺការ ទទួលខុសត្រូវខាងនយោបាយចំពោះបក្សនិងប្រជាជន ចំពោះសាច់ស្រស់ឈាម ស្រស់របស់យុទ្ធជន និងរបៀបក្តាប់ជាប់ស្ថានភាពជាក់ស្ដែង។ រួមជាមួយការផ្លាស់ប្តូររបៀបប្រយុទ្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap មានការប៉ិនប្រសពក្នុងការប្រើសង្រ្គាមវាយឆ្មក់ជាមួយសង្គ្រាមប្រជាជនក្នុងយុទ្ធនា ការ Dien Bien Phu។ មិនត្រឹមតែប៉ុណ្ណោះទេ លោកធ្លាប់បានកសាងកងទ័ពប្រជា ជន វៀតណាមតាមជំហានៗ ពីជួរកងទ័ពថ្មើរជើង ក្លាយទៅជាជួរកងទ័ពចំណាន វាយឈ្នះលើគូបដិបដ៏ខ្លាំងក្លារផងដែរ។ អគ្គនិពន្ធនាយកទស្សនាវដ្តីការពារជាតិ របស់ បារាំង លោក Jean Dufourcq ពិនិត្យថា ៖ “ព្រឹត្តការណ៍ប្រវត្តិសាស្រ្ត Dien Bien Phu ធ្វើឲ្យជនគ្រប់រូបបានស្គាល់ ដល់ នាយឧត្តមសេនីយ៍ Vo Nguyen Giap ច្រើនបំផុត។ ក្នុងយុទ្ធនាការនេះ លោកបានបង្ហាញពីភាពឈ្លាសវៃរបស់ខ្លួន ជាពិសេសគឺទស្សនៈវិស័យអំពីការ រៀប ចំខាងភ័ស្តុភារ។នាយឧត្តមសេនីយ៍បានបើកចេញតំបន់ប្រយុទ្ធដែលតភ្ជាប់ ពីព្រំដែនវៀតណាម-ចិនទៅកាន់តំបន់ Bac Bo។ ឆន្ទៈដ៏មោះមុត បានធ្វើឲ្យ នាយឧត្តមសេនីយ៍ Giap ក្លាយទៅជាឥស្សិរជនប្រវត្តិសាស្រ្ត ស្នេហ៍ ជាតិដែល ប្រជាជនបារាំងស្ងើចសរសើរ”។ ទោះបីជាមិនបានឆ្លងតាមវគ្គហ្វឹកហាត់អំពីយោធាជាផ្លូវការណាមួយឡើយ ក្តី ប៉ុន្តែទេពកោសល្យបញ្ជាទ័ព និងឆន្ទះរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បាន រួមចំណែកក្នុងជ័យជំនះ Dien Bien Phu និងនាំមកឯករាជ្យឲ្យប្រទេសវៀតណាម៕
Related








