Nguyen Thi Tham-បុគ្គល១រូបដែលធ្វើការដើម្បី ផលប្រយោជន៍សហគមន៍
03/04/2014 08:26
លោកស្រីNguyen Thi Thamមេភូមិ Doai Kheឃុំ Dan Phuongស្រុកDan Phuongជាយក្រុងហាណូយទទូលបាន ការគោរពរាប់អានពីអ្នកភូមិ។ក្នុងរយះពេលច្រើនឆ្នាំកន្លង មកលោកស្រីបានខំប្រឹងប្រែងកែលំអរជីវភាពរស់នៅ របស់ប្រជាជននៅក្នុងភូមិ Doai Khe។នាឆ្នាំ២០១៣កន្លងទៅលោកស្រីត្រូវបាន ប្រសិទ្ឋិនាមជានារី គំរូនៃរដ្ឋធានីហាណូយ។

Vovworld-មកដល់ ឃុំ Dan Phuongយើងខ្ញុំសួរអាស័យដ្ឋានរបស់លោកស្រី Nguyen Thi Thamមេភូមិ Doai Khe។អ្នកភូមិទាំងចាស់ទាំងក្មេង សុទ្ឋតែ លៃទុកមនោសញ្ចេតនាគោរពរាប់អានស្មោះត្រង់សំរាប់មេភូមិរូបនេះ។តាម លោក Bui Van Hienអ្នកភូមិ១នាក់ថា៖លោកស្រីThamជាមេភូមិតែមួយគត់ ដែលចេះអ្នកភូមិទាំងឡាយ។លោកអោយដឹងថា៖“លោកស្រីThamជានារី ក្លាហាន១រូបដែលហាននិយាយហានធ្វើ។គាត់ផ្សារភ្ជាប់ជាមួយជីវភាពរស់ នៅរបស់ប្រជាជនក្នុងភូមិដោយភាពស្មោះត្រង់។នេះជាប្រការដែលមេភូមិ មុនៗពិបាកធ្វើបាន។ “ លោកស្រីThamត្រូវបានចាត់តាំងធ្វើជាមេភូមិកាលពីឆ្នាំ២០០៣មក។នាគ្រា នោះផ្លូវមានភក់ច្រើននិងបរិស្ថានពេញដោយជាតិពុលជានិច្ច។លោកស្រីThamមានបំណងកែលំអរស្ថានភាពនេះដើម្បីជីវភាពរស់នៅរបស់ប្រជាជន ភូមិមានការលើកកំពស់។លោកស្រីឃោសនាជាមួយអ្នកភូមិអំពីផល ប្រយោជន៍ក្នុងការសាងសង់ផ្លូវបេតុងនិងការពារបរិស្ថាន។អ្នកភូមិបាន រួមថ្ងៃធ្វើពលកម្មជាង៥ពាន់ថ្ងៃនិងប្រាក់ប្រមាណ៧៨០លានដុងវៀតណាម ដើម្បីកសាងផ្លូវ។លោកស្រី Chu Thi Hoi អ្នកភូមិDoaiKhe១នាក់អោយដឹង ថា៖“ ខ្ញុំគាំទ្រការចាក់បេតុងផ្លូវថ្នោលភូមិសាស្រ្តព្រោះវានាំមកនូវអត្ថ ប្រយោជន៍ជាច្រើន។ឥឡូវនេះអនាម័យបរិស្ថានត្រូវបានធានា។សុខភាព របស់ប្រជាជនត្រូវបានកែលំអរ។ “ ដើម្បីផ្លាស់ប្តូរគំនិតនិងសកម្មភាពរបស់ប្រជាជន លោកស្រីThamបានពង្រីក តួនាទីសំខាន់របស់អង្គការមហាជនគ្រប់ជាន់ថ្នាក់ក្នុងការឃោសនាចលនា ប្រជាជន។ពេល យល់បានអ្នកភូមិស្តាប់យោបល់របស់លោកស្រីThamហើយ ធ្វើតាម។ទោះបីមានអាយុជិត៦០ឆ្នាំក្តីប៉ុន្តែ លោកស្រីThamនៅជួយអ្នកភូមិ ដឹកជញ្ជូនក្រួសនិងខ្សាច់ដើម្បីសាងសង់ផ្លូវ។ លោកស្រីនៅចលនាប្រជាជនឲ្យ ធ្វើសម្អាតផ្លូវភូមិសាស្រ្តទៀតផង។លោកស្រីThamរៀបរាប់ថា៖“ យើងខ្ញុំបាន រៀបចំកិច្ចប្រជុំជាច្រើនជាមួយសាខាបក្សកម្មុយនិសវៀតណាម ជាមួយប្រជា ជនហើយផ្សព្វផ្សាយដល់សមាគមកសិករនិងនារីនៅក្នុងភូមិ។ទន្ទឹមនឹងនោះ យើងខ្ញុំចាត់មេភូមិអនុមេភូមិនិងបណ្តាសមាជិកក្នុងគណះកម្មាធិការបក្សចុះ ប្រជុំនៅមូលដ្ឋានដើម្បីចលនាប្រជាជនចូលរួមសកម្មភាពសាធារណះដ៍មាន ផលប្រយោជន៍។ “ ភាពរវៀសរវៃខ្នះខ្នែងរបស់លោកស្រីTham បញ្ចុះបញ្ចូលបានមនុស្សជាច្រើន ធ្វើតាម។លោកស្រីទទួលបានជោគជ័យក្នុងការបញ្ចុះបញ្ចូលអ្នកឈ្មួញរាប់សិប នាក់ដែលទន្ទ្រានដីធ្លីនៅជំវិញស្រះភូមិលើកសំណង់ខុសច្បាប់។ សព្វថ្ងៃលបរិយាកាសរស់នៅរបស់ប្រជាជននៅភូមិ Doai Khe ត្រូវបានកែលំអរ ទាំងស្រុង។ជនចាស់ជរានិងកុមារបានមានបរិយាកាសសាធារណះដើម្បីលេង កំសាន្តនិងហាត់ប្រាណអប់រំកាយ។ជនគ្រប់រូបសុទ្ឋតែមានការដឹងគុណចំពោះ លោកស្រីមេភូមិNguyen Thi Tham៕
Related








