អ្នកបង្កើតឧបករណ៍បំរើផលិតកម្មកសិកម្ម
16/02/2017 07:52
VOVWORLD_លោកNguyen Hoang Nam នៅឃុំ Ngu Lac ស្រុកDuyen Hai ខេត្តTra Vinhភាគខាងត្បូង វៀតណាមជាជនជក់ចិត្តនឹងការច្នៃប្រឌិតម៉ាស៊ីននិង ឧបករណ៍បំរើការងាបង្កបង្កើនផលរបស់ប្រជាកសិករ។ ឧបករណ៍បំរើផលិតកម្មកសិកម្មរបស់លោកត្រូវបាន ប្រើប្រាស់ដោយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងយ៉ាង ខ្ពស់។
VOVWORLD_លោកNguyen Hoang Nam នៅឃុំNgu Lac ស្រុកDuyen Hai ខេត្តTraVinhភាគខាងត្បូងវៀតណាមជាជនជក់ចិត្តនឹងការច្នៃប្រឌិត ម៉ាស៊ីននិងឧបករណ៍បំរើការងាបង្កបង្កើនផលរបស់ប្រជាកសិករ។ឧបករណ៍ បំរើផលិតកម្មកសិកម្មរបស់លោកត្រូវបានប្រើប្រាស់ដោយនាំមកនូវប្រសិទ្ធភាព ជាក់ស្ដែងយ៉ាងខ្ពស់។ ម៉ាស៊ីនពហុបូមនិង Robotដែលអាចបោសសំអាតបន្ទប់ទឹក លូទឹកស្អុយ នោះគឺ ជា ផលិតផល ទាំង២របស់លោក Nguyen Hoang Namត្រូវបានទទួល ពានរង្វាន់លេខ២និងលេខ៣នៅក្នុងការប្រលងច្នៃប្រឌិតបច្ចេកទេសខេត្ត Tra Vinh។ឧបករណ៍ទាំង២នេះជួយកម្មករបន្ធូរបន្ថយនូវការនឿយហត់ដោយ គេមិនចាំបាច់លូនចូលលូទឹកស្អុយដើម្បីបោសសំអាតសំរាមទៀតឡើយ។ការ ច្នៃប្រឌិតម៉ាស៊ីនពហុបូមដើម្បីសំអាតលូទឹកស្អុយនោះគឺពិបាកណាស់ហើយ ការបង្កើតឡើងRobotបូមដីនិងខ្សាច់ក្នុងបំពង់ចង្អៀតនិងវែងគឺកាន់តែ ពិបាកថែមទៀត។គុណសម្បតិ្តនៃRobotដោយលោកNamបង្កើតនោះគឺវា ដើរដោយកំលាំងទឹកហើយមិនប្រើអគ្គិសនីដូច្នេះទើបវាធានាសុវតិ្ថភាព សំរាប់ប្រជាពលករខណៈធ្វើការក្នុងទឹក។នាបច្ចុប្បន្នRobotនេះត្រូវបាន ប្រើប្រាស់នៅតាមសហគ្រាសជាច្រើន។លោក Nguyen Hoang Namបានឲ្យ ដឹងថា “ប្រសិទ្ធភាពការងារនៃ Robotនេះស្មើនឹងពលករប្រមាណ៦-៧នាក់។ក្នុង ការបោសសំអាតសំរាមស្ដារភក់នេះប្រសិនបើទុកឲ្យកម្មករលូនចូលលូទឹក ស្អុយគឺមិនសុវតិ្តភាពទេ។ជាមួយ Robotនេះគ្រាន់តែអង្គុយនៅខាងលើដើម្បី បញ្ជា Robotហើយរង់ចាំដល់ពេលវាបូមដី ភក់និងសំរាមពេញឡានគឺដឹកទៅ ចាក់ចោល”។ លោក Nguyen Hoang Namនៅច្នៃប្រឌិតឧបករណ៍ចំនួយន២ទៀតនោះ គឺឧបករណ៍សន្សំសំចៃអគ្គិសនីក្នុងការចិញ្ចឹមលផលនិងឧបករណ៍បិទភ្លើង ដោយស្វ័យប្រវតិ្តនៅពេលចរន្តអគ្គិសនីខ្លាំងហួសកំរិត។ឧបករណ៍ទាំងនេះ មានតំលៃទាបហើយសំខាន់គឺសន្សំសំចៃបានអគិ្គសនីចំនួន៥០%បើប្រៀប នឹងឧបករណ៍ដែលក្រុមអ្នកចិញ្ចឹមជលផលកំពុងប្រើប្រាស់នាសព្វថ្ងៃ។តាម លោក Mai Dung Tienជាអនុប្រធានសមាគមកសិករឃុំNgu Lac ស្រុកDuyen Hai ខេត្ត Tra Vinhបានឲ្យដឹងថា “នៅក្នុងតំបន់នេះមានមនុស្សជាច្រើនចិញ្ចឹមជលផល។ឧបករណ៍ដោយ លោកNamបង្កើតឡើងនោះបានជួយសន្សំសំចៃភ្លើងក្នុងសកម្មភាពចិញ្ចឹម ជលផលដោយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូននិងរួមចំណែក កាត់បន្ថយភាពក្រីក្រក្នុងឃុំទៀតផង”។ លោក Nguyen Hoang Namនិងឧបករណ៍បំរើផលិតកម្ម នាបច្ចុប្បន្ន មន្ទីរវិទ្យាសាស្រ្តបច្ចេកវិទ្យាខេត្ត Tra Vinhបានជួយលោក Nguyen Hoang Namចុះបញ្ជីកម្មសិទិ្ធបញ្ញាឧស្សាហកម្មចំពោះឧបករណ៍បំរើ ផលិតកម្មកសិកម្មទាំងនោះព្រមទាំងឲ្យលោកខ្ចីដើមទុនចំនួន៣០០លានដុង ឯណោះដើម្បីបន្តការសិក្សាស្រាវជ្រាវផលិតឧបករណ៍ថ្មីនានា។លោកLe Van Truyen កម្មាភិបាលការិយាល័យគ្រប់គ្រងឯកទេសមន្ទីរវិទ្យាសាស្រ្តបច្ចេកវិទ្យា ខេត្ត Tra Vinhបានឲ្យដឹងថា “លោក Nam ជាអ្នកឧស្សាហ៍ព្យាយាមរៀនសូត្រសិក្សាស្រាវជ្រាវរិះរក ដំណោះស្រាយច្នៃប្រឌិតបច្ចេកទេស។លោកបានសំរេចជោគជ័យក្នុងការ បង្កើតឡើងម៉ាស៊ីនពហុបូម ឧបករណ៍បិទភ្លើងដោយស្វ័យប្រវតិ្តនិងប្រព័ន្ធ កង្ហារសន្សំសំចៃអគ្គិសនីសំរាប់វិស័យចិញ្ចឹមជលផល។ដំណោះស្រាយទាំង នេះមានតំលៃអនុវត្តជាក់ស្ដែងយ៉ាងខ្ពស់”។ ឥឡូវនេះលោកNguyen Hoang Namកំពុងសិក្សាស្រាវជ្រាវការច្នៃប្រឌិត ឧបករណ៍ប្រើកំលាំងខ្សល់និងឧបករណ៍ច្រោះទឹកបញ្ចេញចោល សន្សំសំចៃ ទឹកស្អាត។ស្នាដៃទាំងអស់របស់លោកបានរួមចំណែកកសាងជនបទថ្មីនិង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៅប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម៕
Related








