Thuan Yen -ឈ្មោះធំសម្បើម១នៃខឿនតន្រ្តីបដិវត្តន៍ វៀតណាម។
05/06/2014 04:36
Vovworld-តន្រ្តីករ Thuan Yenទើបនឹងលាចាកលោកទៅ ហើយ។លោកបានបន្សល់ទុកអោយយើងនូវវណ្ណកម្ម តន្រ្តីល្បីឈ្មោះដូចជា” អ៊ុំហូ-សេចក្តីស្នេហាធំសម្បើម១ “ “ ដួងច័ន្ទលើ ទីលានBa Dinh “ “ ប្អូនជាទីស្រឡាញ់នៅ ដើមទន្លេក្រហម“ ឬ “ បុប្ផាក្រហម “ជាដើម។បទចម្រៀងទាំងនេះសុទ្ឋតែមាន សញ្ញាដោយឡែកក្នុងជីវិតតន្រ្តីសម័យរបស់វៀតណាម។

Vovworld-តន្រ្តីករ Thuan Yenមានឈ្មោះពិតគឺ Doan Huu Cong។លោកកើតនាថ្ងៃទី ១៥សីហា១៩៣៥នៅស្រុក Duy Xuyen ខែត្រQuang Namភាគកណ្តាលវៀតណាម។ ចូលរួមការតស៊ូប្រឆាំងអាណានិគមបារាំងកាលពីឆ្នាំ១៩៤៩គាត់ជាកម្មាភិបាលនៃ ក្រុមសិល្បកររបស់គណះកម្មាធិការបក្សនៅតំបន់ទី៥មុនពេលចូលរួមវគ្គបណ្តុះ បណ្តាលនៅសាលាតន្រ្តីវៀតណាមសព្វថ្ងៃជាសាលាសភាបណ្ឌិតតន្រ្តីជាតិវៀត ណាម។ក្នុងការតស៊ូប្រឆាំងចក្រពក្តិសង្រ្គោះជាតិលោកបានរៀបរៀងបណ្តាបទ ចម្រៀងលើកទឹកចិត្តយុវជនចេញដំណើរចូលរួមការតស៊ូដើម្បីរំដោះឯកភាព ប្រទេសជាតិ។ជាមួយចាបីហ្គីតារលោកបានរួមធ្វើដំណើរជាមួយបណ្តាយុទ្ឋជន និងកងកងទ័ពនៅសមរភូមិនានា។លោកបានរៀបរៀងបទចម្រៀងសរសើរលោក ប្រធានហូជីមិញចំនួន២៦បទដែលរំជួលចិត្តច្រើនជំនាន់ជនវៀតណាម។ក្នុងនោះ បទចម្រៀង “អ៊ុំហូ-សេចក្តីស្នេហាធំសម្បើម១ ”និង“ភាគកណ្តាលនឹកអ៊ុំ “បាននាំ មកនូវពានរង្វាន់ជាតិសំរាប់លោកនាឆ្នាំ២០០១។ តន្រ្តីករ Thuan Yen(រូបថត អិនធឺណែត) ស្តីពីរចនាបទតន្រ្តីរបស់ តន្រ្តីករThuan Yen លោក Do Hong Quanប្រធានសមាគម តន្រ្តីករវៀតណាមអោយដឹងថា៖“ Thuan Yen ជាជន១រូបនៃភាគកណ្តាលវៀត ណាម។បានជាបណ្តាបទចម្រៀងរបស់លោកគ្របដណ្តប់ដោយទំនុកប្រជាប្រិយ៍។ លោកបន្សល់ទុកអោយយើងនូវបទចម្រៀងដ៍ល្បីឈ្មោះ។លោកទទួលបានការគោរព រាប់អានពីអ្នកសហវិជ្ជាជីវះជាពិសេសគឺតន្រ្តីករវ័យក្មេង។ “ លោក Do Hong Quanប្រធានសមាគមតន្រ្តីករវៀតណាម(រូបថត អិនធឺណែត)។ Thuan Yenបានធ្វើការងារនៅវិទ្យុសំលេងវៀតណាមនក្នុងថានះជានាយកការិយាល័យ តន្រ្តីសព្វថ្ងៃជាកាណាល់តន្រ្តីព័ត៌មាននិងការកំសាន្ត។មិត្តអ្នកស្តាប់នៅទូទាំងប្មរទេស ឃើញក្នុងតន្រ្តីករThuan Yenនូវទឹកចិត្តខ្នះខ្នែងការខ្វល់ខ្វាយចិត្តជាមួយខឿនតន្រ្តីវៀត ណាម។ទោះបីជាជាប់រវល់ជាមួយកិច្ចការក្តីប៉ុន្តែលោកជានិកច្ចកាលលៃទុកពេលវេលា សំរាប់ការរៀបរៀងបទចម្រៀងរបស់តន្រ្តីករវ័យក្មេង។តន្រ្តីករ Cat Van ជាអ្នករៀបរៀង ១រូបដែលបានធ្វើការជាមួយតន្រ្តីករThuan Yenនៅវិទ្យុសំលេងវៀតណាមក្នុងរយះពេល ច្រើនឆ្នាំចែករំលែកថា៖“តន្រ្តីករ Thuan Yenជាជន១រូបដែលមានទឹកចិត្តសកម្មខ្នះខ្នែង និងទេពកោសល្យ។លោកជាគំរូ១នៃខឿនតន្រ្តីបដិវត្តន៍វៀតណាម។លោកត្រូវបាន សហវិជ្ជាជីវះគោរពរាប់អាន ។ “ សិល្បះការីនីប្រជាជនThu Hien (រូបថត អិនធឺណែត) តន្រ្តីករ Thuan Yenនៅផ្សារភ្ជាប់ជាមួយការបណ្តុះបណ្តាសិល្បករសិល្បករសិល្បះកា រីនីល្បីឈ្មោះជាច្រើននាក់ដែលក្នុងនោះមានសិល្បះការីនីប្រជាជនThu Hien ផង។ សិល្បះការីនីរូបនេះរៀបរាប់ថា៖“ តន្រ្តីករ Thuan Yenបានរៀបរៀងដោយបេះដូងនិង ព្រលឹងរបស់បណ្តាជនវៀតណាម។លោកជាឪពុក យុទ្ឋជននិងមិត្ត១ រូប។ខ្ញុំគោរពរាប់ អានលោកជានិច្ច។ “អាស្រ័យដោយមានការរួមវិភាគទានជាច្រើនរបស់ខ្លួនតន្រ្តីករ Thuan Yenដណ្តើមបានសេចក្តីស្រឡាញ់របស់អ្នកស្នេហាចម្រៀងវៀតណាម។ តន្រ្តីករ រូបនេះបានបន្សល់ទុកឲ្យប្រទេសជាតិនូវឃ្លាំងភ្លេង១មិនអាចកាត់ថ្លៃបាន៕
Related








