VOV WorldVOV World
វេជ្ជបណ្ឌិត Diem Dang Thanh-អស់ពីចិត្តពីថ្លើមដើម្បី អ្នកជំងឺ
19/09/2013 02:40
វរសេនីយ៍ឯក​បម្រុង Diem Dang Thanhវេជ្ជបណ្ដិតឆ្នើមជា នាយកមន្ទីពេទ្យទ័ព១១០នៃស្នងការភស្តុភារយោគភូមិ ភាគទី១។គាត់ជានិច្ចកាលរៀនសូត្រនិងធ្វើតាមគំរូសីល ធម៌លោកប្រធានហូជីមិញក្នុងបំណងបំប៉នវិជ្ជាជីវះនិង សីលធម៌ដោយឥតឈប់ឈរដើម្បីបំរើល្អអ្នកជំងឺថែមទៀតលោកក៍ជាបុគ្គលគំរូ១រូប ក្នុងចំណោមបុគ្គលគំរូត្រូវបានក្រសួងការពារប្រទេសវៀតណាមលើកដម្កើងនៅក្នុង សន្និសីទ រៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញនាពេលថ្មីរនេះ។
វេជ្ជបណ្ឌិត Diem Dang Thanh-អស់ពីចិត្តពីថ្លើមដើម្បី អ្នកជំងឺ
Vovworld-វរសេនីយ៍ឯក​បម្រុង បណ្ដិតDiem Dang Thanhជាគ្រូពេទ្យកម្រ១រូបក្នុង ចំណោមគ្រូពេទ្យរបស់កងទ័ពដែលត្រូវបានរដ្ឋវៀតណាមប្រគល់ប្រសិទ្ឋនាមជា គ្រូពេទ្យឆ្នើមនៅក្នុងអាយុ៤៤ឆ្នាំ។ចំពោះលោក ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌ លោកប្រធានហូជីមិញបានក្លាយទៅជាចំណាប់ជារៀងរាល់ថ្ងៃ។វរសេនីយ៍ឯក​បម្រុង វេជ្ជបណ្ដិតDiem DangThanhជានិច្ចកាលបំប៉នលើកកំពស់ឯកទេសជំនាញនិងចែក រំលែកការឈឺចាប់របស់អ្នកជំងឺទៀតផង។លោកចែករំលែកថា៖“ ពេលរៀនសូត្រនិង ធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញខ្ញុំរៀនបានប្រការជាច្រើន។តើប្រការ អីគឺចាំបាច់សំរាប់បណ្តាវេជ្ជបណ្ដិត។ខ្ញុំរំពឹងគិតថា៖យើងខ្ញុំនឹងរៀនសូត្រនិងធ្វើតាម សីលធម៌អាកប្បកិរិយានិងរបៀបធ្វើការរបស់លោកប្រធានហូជីមិញនិងពាក្សទូន្មាន គ្រូ​ពេទ្យហាក់ដូចជាម្តាយដ៍សម្បុរស។      “ ​​​​​​​​​​​​​​​​​​​​                        វេជ្ជបណ្ឌិត Diem Dang Thanhនិង​មិត្តរួមវិជ្ជាជីវះពិនិត្យជំងឺជូនប្រចាជណ(រូបថតVOV) ដោយទឹកចិត្ត អស់ពីចិត្តពីថ្លើមដើម្បីអ្នកជំងឺវេជ្ជបណ្ដិតDiem DangThanhបានរៀនសូត្រ ស្រាវជ្រាវនិងមានការច្នៃប្រឌិតដោយឥតឈប់ឈរក្នុងដំណើរការពិនិត្យនិងព្យាបាលជំងឺ។វេជ្ជបណ្ដិតDiem Dang Thanhទទួលជោគជ័យក្នុងការយ​កវត្ថុនៅក្នុងក្រពះដោយវិធីអន្តោ ទស្សនកម្មនិងការព្យាបាលជំងឺក្រពះទៀតផង។ស្មារតីជក់ចិត្តស្រាវជ្រាវវិទ្យាសាស្រ្តរបស់ នាយកDiem DangThanhបានផ្ទេរទៅគ្រូពេទ្យនិងវេជ្ជបណ្ឌិតជាច្រើននូវទឹកចិត្តខ្នះខ្នែងរៀន សូត្រច្នៃប្រឌិត។អនុសេនីយ៍ឯកបំរុងវេជ្ជបណ្ឌិតវ័យក្មេង Dang ThiHangអនុប្រធានការិយា ល័យពិសោធរោគសាស្រ្តរៀបរាប់ថា៖“  ប្រការដែលខ្ញុំរៀនបានពី នាយកនោះគឺចាត់ទុក អ្នកជំងឺដូចជាសាច់ញាតិរបស់ខ្លួន។ធ្វើដូច្នេះបាន​  គុណភាពបំរើអ្នកជំងឺ​ទើបនឹងបានលើក កំពស់។តាមគំរូរបស់នាយក  យើងខ្ញុំខិតខំប្រឹងប្រែងយ៉ាងច្រើនដើម្បីបំពេញការងារ ដ៍ល្អប្រសើរ។“                   ​​​​​​​​​​​​​​                   រូបថតVOV ក្រោយពី​បញ្ចប់សិក្សានៅសាលាសភាបណ្ឌិតវេជ្ជសាស្រ្តទ័ព​ វេជ្ជបណ្ដិតDiem Dang Thanhត្រូវបានបែងចែកកប៉ុស្តការងារនៅមន្ទីរពេទ្យទ័ព១១០ក្នុងរយះពេលជាង​២០ឆ្នាំ​ ធ្វើការ វេជ្ជបណ្ដិតDiem Dang Thanh  ខិតខំប្រឹងប្រែងនិងហាត់ពត់លត់ដំដោយឥតឈប់ ឈរ។ស្តីពីយុទ្ឋមិត្តរបស់ខ្លួនវរសេនីយ៍ឯក Nguyen Truong Giang  ស្នងការនយោបាយ មន្ទីរពេទ្យទ័ព១១០អោយដឹងថា៖ក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោក ប្រធានហូជីមិញនៅក្នុងអង្គភាព   នាយក Diem Dang Thanh ជាគំរូ១ក្នុងចំណោមគំរូភ្លឺ ចិញ្ចាចដែលនាំមកនូវប្រសិទ្ឋភាពជាក់ស្តែងក្នុងការងារពិនិត្យនិងព្យាបាលជំងឺជូនអ្នក ជំងឺក៍ដូចជាក្នុងការអភិវឌ្ឍន៍មន្ទីពេទ្យ។លោកអោយដឹងថា៖“  ជានាយក១រូប​  បង Thanh ថែទាំដល់ការអភិវឌ្ឍន៍រួមនៃមន្ទីពេទ្យជានិច្ច។   បងThanhជាកម្មាភិបាល១រូបដែលហាន គិតហានធ្វើនិងហានទទួលខុសត្រូវ។ បង Thanhនៅបង្កើតបានសាមគ្គីភាពក្នុងផ្ទៃ ក្នុងទៀតផង។“ វេជ្ជបណ្ដិតDiem Dang Thanh  នៅនាំចេញពាក្សស្លោកនិងកម្មវិធីមានប្រសិទ្ឋភាពក្នុងការងារ ពិនិត្យនិងព្យាបាលជំងឺនៅមន្ទីពេទ្យ។មន្ទីពេទ្យត្រូវបានជួសជុលកែលំអនិងបំពាក់គ្រឿង សម្ភារះទំនើបយ៉ាងច្រើន។របៀធ្វើការរបស់កម្មាភិបាលនិងបុគ្គលិកនៃមន្ទីពេទ្យក៍ត្រូវបាន ផ្លាស់ប្តូរថ្មីផងដែរ។រួមជាមួយនោះ វេជ្ជបណ្ដិត Thanhលើកទឹកចិត្តមិត្តរួមវិជ្ជាជិវះសុក្រិដ្ឋ សមត្ថភាពនិងបំប៉នសិលធម៌របស់គ្រូពេទ្យដើម្បីនាំមកនូវទំនុកទុកចិត្តសំរាប់អ្នកជំងឺ។ ធម៌១។ វេជ្ជបណ្ឌិតរូបនេះនៅទៅសាកសួរសុខទុក្ខអ្នកជំងឺក្នុងរយះ១ថ្ងៃ/១លើក។ វេជ្ជបណ្ដិត Thanhអះអាងថា៖ការលើកដម្កើងក្នុងជួរកងទ័ពទាំងមូល​ក្នុងចលនារៀនសូត្រនិងធ្វើតាម គំរូសិលធម៌លោកប្រធានហូជីមិញជាមោទនភាព១។វេជ្ជបណ្ដិត Thanhសំណេះសំណាល ថា៖ប៉ុន្តែរង្វាន់ថ្លៃថ្លាបំផុតចំពោះលោកគឺជំនឿជាក់ពីយុទ្ឋមិត្តនិងអ្នកជំងឺ  ៕