VOV WorldVOV World
យុទ្ធជនពិកាធ្វើការងារល្អ
30/07/2015 07:00
VOVWORLD_យុទ្ធជនពិកាមួយរូបឈ្មោះ Truong Van Kiet ជាអ្នករួមវិភាគទានយ៉ាងខ្លាំង​ទៅក្នុងការងារ សង្គមនៅឃុំHong Liem​ស្រុក Ham Thuan Bac​ខេត្ត Binh Thuan។ ​លោកជាអ្នកធ្វើសេដ្ឋកិច្ចពូកែហើយ តែងតែជួយឧបត្ថម្ភដល់ជនក្រីក្រក្នុងតំបន់​ទៀតផង។
VOVWORLD_យុទ្ធជនពិកាមួយរូបឈ្មោះ Truong Van Kiet ជាអ្នករួមវិភាគ ទានយ៉ាងខ្លាំង​ទៅក្នុងការងារសង្គមនៅឃុំHong Liem​ស្រុក Ham Thuan Bac ​ខេត្ត Binh Thuan។ ​លោកជាអ្នកធ្វើសេដ្ឋកិច្ចពូកែហើយតែងតែជួយឧបត្ថម្ភ ដល់ជនក្រីក្រក្នុងតំបន់​ទៀតផង។ អតីតយុទ្ធជនTruong Van Kietមានអាយុ៦៦ឆ្នាំ។​ផ្ទះរបស់លោកស្ថិតនៅ ក្បែរ​ផ្លូវ​​គ្រួសក្នុងភូមិLiem Anដោយមានចំការដាំដំណាំស្រការនាគចំនួន​ ៣០០០ដើម​រួមជាមួយស្រែស្រូវជិត១ហិកតា។ដោយសារចេះអនុវត្ត វិទ្យាសាស្ត្រនិងបចេ្ចកទេសទៅក្នុងការបង្កបង្កើនផលបានជាដំណាំស្រូវ និងស្រការនាគលូតលាស់យ៉ាងខ្លាំងផ្តល់ទិន្នផលខ្ពស់ដែលនាំមកនូវ ចំណូលប្រមាណ៥០០លានដុងក្នុងមួយឆ្នាំជូនគ្រួសារលោក។ ក្រៅពីមុខ របរនេះអតីតយុទ្ធជន Truong Van Kiet នៅមានឡឥដ្ឋ​និងម៉ាស៊ីនកិនស្រូវ ទៀតដែលធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធូធាគ្រាន់បើ។ លោកKietបានសំណោះសំណាលថាកាលពីអាយុ១៦ឆ្នាំលោកចូលបំរើ បដិវត្តន៍ដោយធ្វើសកម្មភាពនៅតាមគ្រប់តំបន់ក្នុងខេត្ត។ បន្ទាប់ពីប្រទេស ជាតិបានរំដោះទាំងស្រុងលោកវិលត្រឡប់មកស្រុកកំណើតឃុំ Hong Liem រស់នៅ។​ទោះបីជាយុទ្ធជនពិកាបាត់កំលាំង៧០%ក្តីតែលោកជានិច្ចកាល ឧស្សាហ៍ព្យាយាមធ្វើពលកម្មដោយនាំមកនូវចំនូលស្ថិរភាពជូនក្រុមគ្រួសារ ព្រមទាំងបន្ធូបន្ថយអំរែកធ្ងន់ជូនសង្គមផង។លោកបានចែករំលែកថា ‘’បន្ទាប់ពីប្រទេសជាតិមានសន្តិភាពខ្ញុំមានសំណាងនិងសុភមង្គល យ៉ាងធំធេងដែលបានត្រឡប់មកស្រុកវិញ។បងប្អូនយុទ្ធមិត្តជាច្រើនបាន ពលីជិវិតក្នុងព្រៃភ្នំ។ដោយសារបាននៅរស់រានមានជិវិតខ្ញុំត្រូវតែធ្វើអ្វីមួយ ដើម្បីតបស្នងសងគុណយុទ្ធមិត្តទាំងឡាយ’’។ ក្នុងស្មារតីនោះយុទ្ធជនពិកា Truong Van Kiet តែងតែធ្វើការងារល្អ ដើម្បី​ផលប្រយោជន៍សហគមន៍។ មុននេះ៤ឆ្នាំដោយឃើញប្រជាពលរដ្ឋ ក្នុងភូមិដើរហើរលើផ្លូវលិចភក់យ៉ាងលំបាកនោះលោកបានស្ម័គ្រចិត្តជូនដី ៥០០ម៉ែត្រក្រឡារួមជាមួយទឹកប្រាក់២០លានដុងដើម្បីសាងសង់ផ្លូវ។  ឃើញទង្វើល្អរបស់លោកអ្នកភូមិធ្វើតាមដោយបច្ឆ័យប្រាក់កាសជាបន្ថែម ហើយសាងសង់បានផ្លូវមួយមានប្រវែង៨០០ម៉ែត្រ។ ប្រជាជនសប្បាយរីក រាយនិងកោតសសើលោក Kiet យ៉ាងខ្លាំង។លោក Huynh Ngoc De ជាពលរ ដ្ឋម្នាក់នៅភូមិ Liem An បានឲ្យដឹងថា "នាគ្រានោះផ្លូវនេះពិបាកធ្វើដំណើរណាស់។ លោក Kiet បានជូនដី ជូនស្រែដើម្បីធ្វើបានផ្លូវមានរូបរាងដូចនេះ។ ដោយសារមានផ្លូវហើយវា ជួយបងប្អូនយ៉ាងច្រើនហើយការដឹកជញ្ជូនស្រកានាគលែងជួបការលំបាក ដូចពីមុនទៀតហើយ"។ ជាយុទ្ធជនពិកាមួយរូបលោក Kiet យល់ច្បាស់ស្ថានភាពលំបាកនៃក្រុម គ្រួសារយុទ្ធជនពិកានានា។ នាដើមឆ្នាំនេះលោកបានឧបត្ថម្ភជាប្រាក់ចំនួន ២សែនដុងក្នុងមួយខែដល់គ្រួសារយុទ្ធជនពិកាមួយគ្រួនៅភូមិ Liem An។  ឆ្នាំទៅលោក​ក៏បាន​ផ្តល់ប្រាក់ចំនួន៥លានដុងសំរាប់គិលានដ្ឋានឃុំទិញធុង អុកស៊ីសែន​ថ្មី​ជួស​ជុលធុងចាស់ដើម្បីជួយសង្គ្រោះបន្ទាន់ករណីចាំបាច់ទាំង ឡាយ។ គិលានុបដ្ឋាយិកា Le Thi Lien ប្រធានគិលានដ្ឋានឃុំ Hong Liem បានចែករំលែកថា "ឃុំ Hong Liem ជាតំបន់នៅឆ្ងាយពីមន្ទីរពេទ្យស្រុក Ham Thuan Bac ​ និងមន្ទីរ​ពេទ្យខេត្ត។ លោកពូKietបានមើលឃើញការលំបាកនៃគិលា ដ្ឋានឃុំហើយការជួយឧបត្ថម្ភរបស់លោកពូបានជួយសង្គ្រោះបន្ទាន់អ្នក ជំងឺមួយចំនួនដើម្បីដឹកទៅមន្ទីរពេទ្យខេត្តនិងព្យាបាលជំងឺជាសះស្បើយ"។ ស្មារតីជំនៈពុះពារលើការលំបាកនិងការងារល្អរបស់យុទ្ធជនពិកា Truong Van Kiet នាពេលកន្លងទៅនេះបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍ យ៉ាង​ល្អ​ចំពោះប្រជាពលរដ្ឋក្នុងឃុំ។ អ្នកស្រី Do Thi Thu Nhan លេខាបក្ស ភាគឃុំ Hong Liem បានឲ្យដឹងថា "លោក Truong Van Kiet ភូមិ Liem An ឃុំ Hong Liem បានអនុវត្តការ ងារ​ជា​ច្រើនដែលមានអត្ថន័យជាក់ស្តែង។ ទង្វើទាំងនោះបានទទួលនូវ មនោសញេ្ចតនាគោរពរាប់អានពីប្រជាពលរដ្ឋក្នុងឃុំ"។ ដោយសារការរួមវិភាគទានដ៍ថ្លៃថ្លារបស់ខ្លួនលោក Truong Van Kiet ត្រូវ បាន​លើក​កិត្តិនាមជាគំរូមួយរូបក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៌​ ហូ​ជី​មិញ​៕​