សំឡេងជើងដើរយឺតៗនៅក្នុងព្រៃជ្រៅសព្វថ្ងៃនេះ គឺខុសគ្នាយ៉ាងឆ្ងាយពីសំឡេងជើងជាងកន្លះសតវត្សរ៍មុន។ សង្គ្រាមបានបញ្ចប់ជាយូរមកហើយ ប៉ុន្តែការចងចាំរបស់អ្នកដែលនៅកប់ក្នុងដី នៅតែជំរុញឱ្យអតីតយុទ្ធជនអាមេរិកជាច្រើនវិលត្រឡប់មកវៀតណាមវិញ។ ពួកគេនាំយកមកជាមួយនូវការចងចាំ ផែនទី ឯកសារបណ្ណសារ និងបំណងប្រាថ្នាចង់ចូលរួមចំណែកក្នុងការផ្សះផ្សារការបាត់បង់ដែលបន្សល់ទុកដោយសង្គ្រាម។

“ខ្ញុំត្រូវធ្វើអ្វីឲ្យបានច្រើនថែមទៀត ហើយខ្ញុំត្រូវស្វែងរកអ្នកដែលកំពុងនៅទីនោះ។ ខ្ញុំបានបញ្ចុះបញ្ចូលខ្លួនឯងថា ពួកគេនៅតែនៅទីនោះ ជាក់ជាពុំខាន”។

“ឥឡូវនេះខ្ញុំបានចូលរួមហើយ ការងារនេះគ្រប់ដណ្តបអារម្មណ៍របស់ខ្ញុំទាំងស្រុង”។

“យើងបានស្វែងរកគ្រប់សមរភូមិទាំងអស់ អតីតមូលដ្ឋានយោធាអាមេរិក ហើយពឹងផ្អែកលើព័ត៌មានដោយសមាជិករបស់យើងផ្តល់ជូន។ យើងសង្ឃឹមថា នឹងផ្តល់ព័ត៌មានបន្ថែមដើម្បីជួយវៀតណាម”។

អ្វីដែលជំរុញទឹកចិត្តពួកគេមិនត្រឹមតែជាការចងចាំអំពីសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបំណងប្រាថ្នាចង់បំពេញកាតព្វកិច្ចដែលមិនទាន់បានបញ្ចប់ផងដែរ។

កាលពីខែមិថុនាកន្លងមក អតីតទាហានអាមេរិក Robert Ambrose Connor បានវិលត្រឡប់មកវៀតណាមវិញជាមួយនឹងឯកសារសមរភូមិជាង ២៥០ ច្បាប់ ដែលត្រូវបានលោកនិងសមមិត្តប្រមូលយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ ជំនួបទូរស័ព្ទនីមួយៗ លិខិតនីមួយៗ និងការជួបជាមួយអតីតយុទ្ធជនទូទាំងសហរដ្ឋអាមេរិកបានជួយលោកក្នុងការចងក្រងបំណែកនៃការចងចាំ ដើម្បីបង្កើតព័ត៌មានដ៏មានតម្លៃសម្រាប់កិច្ចខិតខំប្រឹងប្រែងស្វែងរក។ លោកតែងតែចាប់ផ្តើមរឿងរ៉ាវរបស់ខ្លួនជាមួយនឹងសារសាមញ្ញថា "សូមអានអំពីប្រទេសវៀតណាមមុនពេលអ្នកមកប្រទេសវៀតណាម"។ ពីព្រោះយោងទៅតាមលោក មានតែការយល់ដឹងអំពីប្រទេស ប្រជាជន និងអត្ថន័យដ៏ពិសិដ្ឋនៃការជួបជុំគ្នាប៉ុណ្ណោះ ទើបគេអាចយល់បានយ៉ាងពិតប្រាកដថា ហេតុអ្វីបានជាការស្វែងរកអ្នកដែលនៅសេសសល់​មានសារៈសំខាន់យ៉ាងដូច្នេះ។

មុនពេលមកដល់ប្រទេសវៀតណាម សូមអានអំពីប្រទេសវៀតណាម និងវប្បធម៌របស់ប្រទេសនេះ អំពីស្មារតី ព្រលឹងនិងការបិទបញ្ចប់ អំពីការជួបជុំគ្នាឡើងវិញ។ ដូច្នេះ ខ្ញុំមានអារម្មណ៍ធូរស្រាលនៅពេលដែលខ្ញុំបានរកឃើញអដ្ឋិធាតុយុទ្ធជនដើមដំបូង ប៉ុន្តែភ្លាមៗ បន្ទាប់ពីនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវស្វែងរកបន្ថែមទៀត ខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះនៅតែមានមនុស្សជាច្រើនទៀតនៅទីនោះ ដែលមិនទាន់ត្រូវបានរកឃើញ និងត្រូវបាននាំយកមកផ្ទះវិញ”។

រួមជាមួយនឹងអារម្មណ៍ដូចគ្នានេះ អតីតអ្នកបើកយន្តហោះអាមេរិក Richard W. Magner បានចំណាយពេលជាច្រើនឆ្នាំនៅបណ្ណសារជាតិសហរដ្ឋអាមេរិកជាប្រចាំ ដើម្បីស្វែងរកឯកសារដែលនៅសេសសល់។ លោកបានចិតខំប្រឹងប្រែងធ្វើឌីជីថល និងផ្ទេរទិន្នន័យយ៉ាងយកចិត្តទុកដាក់ពីប្រអប់ខ្សែភាពយន្តឈ្លបយកការណ៍តាមអាកាសចំនួន ៣៥ ពីសម័យសង្គ្រាមទៅកាន់ភាគីវៀតណាម។ ឯកសារទាំងនេះបានក្លាយជាតម្រុយដ៏មានតម្លៃ ដែលជួយកំណត់ទីតាំងដែលសង្ស័យថា មានអដ្ឋិធាតុយុទ្ធជនពលី។

“ខ្ញុំបានទៅទស្សនាបណ្ណសារនៅទីនេះជិតដប់ដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ហើយខ្ញុំក៏កំពុងធ្វើការនៅទីតាំងប្រហែល ២០០ កន្លែងទូទាំងប្រទេសវៀតណាម ដែលសង្ស័យថា មានផ្នូរសពជាក្រុម។ ខ្ញុំចង់បន្តការងារនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីជួយបណ្តាគ្រួសារវៀតណាមស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបាត់ខ្លួនឱ្យបានឆាប់ៗតាមដែលអាចធ្វើទៅបាន”។

ពេលវេលាមិនរង់ចាំនរណាម្នាក់ឡើយ។ អតីតយុទ្ធជន និងសាក្សីមកពីភាគីទាំងពីរឥឡូវនេះស្ថិតនៅក្នុងវ័យចំណាស់សឹងតែទាំងអស់។ រាល់ការចងចាំដែលបានកត់ត្រានៅថ្ងៃនេះ អាចជាព័ត៌មានដែលនឹងលែងត្រូវបានប្រាប់នៅថ្ងៃស្អែកទៀតហើយ ដូចដែលលោក John Terzano មកពីមូលនិធិអតីតយុទ្ធជនវៀតណាមអាមេរិកធ្លាប់បានចែករំលែកថា៖ “ការចងចាំដំបូងរបស់ខ្ញុំអំពីការដាក់ថ្មើជើងនៅប្រទេសវៀតណាមមិនដែលរីករាយទេ ព្រោះការចងចាំសង្គ្រាមទាំងអស់គឺដូចនោះ។ ប៉ុន្តែរឿងមួយដែលខ្ញុំមិនដែលរំពឹងទុកគឺថា ខ្ញុំនឹងវិលត្រលប់ទៅប្រទេសវៀតណាមវិញច្រើនដងដូច្នេះ។ការវិលត្រឡប់មកវិញនីមួយៗ បានផ្លាស់ប្តូរខ្ញុំដូចលើកដំបូងដែរ ហើយខ្ញុំដឹងថា នៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើ”។

ដូច្នេះហើយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អតីតយុទ្ធជនអាមេរិកបានវិលត្រឡប់មកប្រទេសវៀតណាមវិញដោយស្ងាត់ៗ ដោយប្រៀបធៀបឯកសារយោធា កំណត់កូអរដោនេនៃសមរភូមិ ធ្វើការស្ទង់មតិនៅទីវាល និងចែករំលែកអ្វីគ្រប់យ៉ាងដែលពួកគេបានរក្សាទុក និងប្រមូលបាន។ សំណុំអដ្ឋិធាតុនីមួយៗដែលបានរកឃើញតំណាងឱ្យគ្រួសារមួយផ្សេងទៀត ដែលបញ្ចប់ជំពូកនៃការរង់ចាំជាច្រើនឆ្នាំ។ ព័ត៌មាននីមួយៗដែលបានចែករំលែកគឺជាឱកាសមួយទៀតសម្រាប់កូនៗ ស្វាមី និងឪពុក ដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីរាប់ទសវត្សរ៍។

យុទ្ធនាការរយៈពេល ៥០០ ថ្ងៃទាំងយប់ ដើម្បីជំរុញការប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី កំពុងត្រូវបានអនុវត្តទូទាំងប្រទេសវៀតណាម។ ដូច្នេះ នេះមិនត្រឹមតែជាដំណើរស្វែងរកយុទ្ធជនពលីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរនៃការចែករំលែក ទឹកចិត្តមេតាធម៌ និងការផ្សះផ្សាផងដែរ។ នៅពេលដែលអ្នកដែលធ្លាប់ឈរនៅម្ខាងៗ នៃសមរភូមិ ហើយចូលរួមកម្លាំងគ្នានៅថ្ងៃនេះ ដើម្បីនាំអ្នកស្លាប់វិលត្រឡប់ទៅគ្រួសារវិញ អតីតកាលក្លាយជាកម្លាំងចលករសម្រាប់ភាគីទាំងពីរ ដើម្បីឆ្ពោះទៅអនាគត៕