VOV WorldVOV World
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
11/04/2025 08:31
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៤០២ ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៤ ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការចែករំលែក និងចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ទាំងអស់។
នាសប្តាហ៍កន្លងទៅ យើងបន្តទទួលបានអត្ថបទជាច្រើនចូលរួមការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ ២០២៥។ ជាក់ស្តែង កម្មវិធីភាសាបារាំងទទួលបានអត្ថបទចំនួន ៣ ពីមិត្តអ្នកស្តាប់ឥណ្ឌា; កម្មវិធីភាសាអេស្ប៉ាញទទួលបានអត្ថបទពីមិត្តអ្នកស្តាប់ Héctor Gregorio Goicoechea (អ៊ុយរូហ្គាយ); កម្មវិធីអាឡឺម៉ង់ទទួលអត្ថបទពីមិត្តអ្នកស្តាប់ Helmut Matt (អាល្លឺម៉ង់) និង Bidhan Chandra Sanyal (ឥណ្ឌា) ។ លើសពីនេះ មិត្តអ្នកស្តាប់ Bidhan Chandra Sanyal ពីប្រទេសឥណ្ឌា បានផ្ញើសំណូមពរទាក់ទងនឹងការប្រលងថា៖

More