VOV WorldVOV World
ការជ្រើសរើសអនាគត ដោយសន្លឹក​ឆ្នោតថ្ងៃនេះ
15/03/2026 05:29
(VOVWORLD) - ថ្ងៃទី១៥ ខែមីនា រួមជាមួយអ្នកបោះឆ្នោតរាប់សិបលាននាក់នៅទូទាំងប្រទេស ពលរដ្ឋវ័យក្មេងជាច្រើននៃទីក្រុងហាណូយបានអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួនជាលើកដំបូង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ ក្នុងបរិយាកាសដ៏មហោឡារិកនៃទិវាបុណ្យរបស់ប្រទេសទាំងមូល សន្លឹកឆ្នោតដំបូងមិនត្រឹមតែនាំមកនូវមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវការទទួលខុសត្រូវ និងការរំពឹងទុករបស់ជំនាន់វ័យក្មេង ចំពោះអនាគតរបស់ប្រទេសជាតិទៀតផង។
ការជ្រើសរើសអនាគត ដោយសន្លឹក​ឆ្នោតថ្ងៃនេះ
តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ មណ្ឌលបោះឆ្នោតជាច្រើនកន្លែងនៅទីក្រុងហាណូយមានភាពអ៊ូអរ។ អ្នកបោះឆ្នោតយ៉ាងច្រើនកុះករបានមកអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។ រូបភាព៖ VOV ក្នុងចំណោមអ្នកបោះឆ្នោតនៅថ្ងៃនេះ មានមនុស្សវ័យក្មេងជាច្រើនដែលបានទៅបោះឆ្នោតជាលើកដំបូង។ សម្រាប់ពួកគេ ការបោះឆ្នោតលើកដំបូងនេះ បានគូសសញ្ញាជំហាននៃភាពចាស់ទុំ នៅពេលដែលបានចូលរួមជាផ្លូវការនៅក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។ នៅមណ្ឌលបោះឆ្នោតក្នុងសង្កាត់ Bach Mai ប្អូន Nguyen Thao Trang សិស្សថ្នាក់ទី១២ កំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជនដោយប្រុងប្រយ័ត្ន មុនពេលចូលបោះឆ្នោត។ មុនថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតវ័យក្មេងរូបនេះ ដែលទើបតែមានអាយុ ១៨ ឆ្នាំ បានចំណាយពេលស្រាវជ្រាវព័ត៌មានអំពីបេក្ខជនម្នាក់ៗ នៅក្នុងមូលដ្ឋាន។
TAG
VOV/VOVworld/ការ​បោះឆ្នោត​/ជ្រើស​រើសអនាគត​/វៀតណាម​/យុវជន​

More