VOV WorldVOV World
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងទៅ
11/01/2026 06:34
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៣៩២ ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៣ ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងទៅ
យើងក៏បន្តទទួលបានសារជូនពរយ៉ាងកក់ក្តៅក្នុងឱកាសឆ្នាំថ្មីសកល ២០២៦ ពីមិត្តអ្នកស្តាប់ផងដែរ។ ក្នុងនោះ មិត្តអ្នកស្តាប់ លឹម មករា មកពីភ្នំពេញ កម្ពុជា បានសរសេរថា៖ “សួស្តីឆ្នាំថ្មី ២០២៦។ សូមជូនពរអ្នកផ្សាយសំឡេងនៃកម្មវិធីឲ្យមានឆ្នាំថ្មីពោរពេញដោយសុខភាពល្អ និងជោគជ័យថ្មី ជាមួយនឹងខ្លឹមសារគួរឱ្យចាប់អារម្មណ៍កាន់តែច្រើន។ ឆ្នាំថ្មីនេះ ខ្ញុំពិតជានឹងបន្តអំដំណើរជាមួយកម្មវិធី”។ មិត្តអ្នកស្តាប់ ស៊ូ ស្រីនាង មកពីខេត្តតាកែវ កម្ពុជា បានចែករំលែកថា៖ «សូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យក្នុងការងារ និងសុភមង្គលក្នុងឆ្នាំថ្មី។ សង្ឃឹមថា នៅឆ្នាំថ្មីនេះ កម្មវិធីនឹងបន្តអមដំណើរនិងនាំមកជូនអ្នកស្តាប់នូវខ្លឹមសារដ៏មានអត្ថន័យជាច្រើន»។ ក្នុងនាមកម្មវិធី យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារជូនពរឆ្នាំថ្មីដ៏ល្អប្រសើរពីមិត្តអ្នកស្តាប់ទាំងអស់។ ចំណាប់អារម្មណ៍របស់អ្នក គឺជាការលើកទឹកចិត្តសម្រាប់យើងបន្តច្នៃប្រឌិត និងនាំមកជូនមិត្តអ្នកស្តាប់នូវកម្មវិធីដែលមានគុណភាពកាន់តែខ្ពស់។
TAG
VOV/VOVworld

More