ខេត្តក្វាងនិញ៖ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងក្នុងពេលដំណាលគ្នា
27/12/2025 09:33
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ តំបន់ជាច្រើននៅក្នុងខេត្តក្វាងនិញ កំពុងចាប់ផ្តើមយុទ្ធនាការកែលម្អទីក្រុង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់លំនៅដ្ឋាន ក្នុងនោះ ផ្តោតលើផ្លូវដឹកជញ្ជូន និងសំណង់សហគមន៍។

ប្រជាជននៅតំបន់លំនៅដ្ឋាននៃខេត្តក្វាងនិញ បានយល់ព្រមបរិច្ចាគដី ដើម្បីជួយសម្រួលដល់ការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ រូបថត៖ Truong Giang/VOV-ភាគឦសាន សង្កាត់ Cẩm Phả ទើបបានចាប់ផ្តើមគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងលំនៅដ្ឋានចំនួន៧។ សង្កាត់វៀតហឹងក៏បានចាប់ផ្តើមគម្រោងចំនួន ១០ ហើយសង្កាត់ ហាឡាំ (Hà Lầm) ក៏កំពុងអនុវត្តគម្រោងចំនួន ១៣។ ចាប់ពីខែវិច្ឆិកាដល់ពេលនេះ សង្កាត់ អៀនទឺ ក៏បានចាប់ដំណើរការគម្រោងចំនួន ១២ ផងដែរ។ ឃុំថុងញ៉ាតក៏បានអនុម័តលើគម្រោងសំខាន់ៗ ចំនួន ៥ ទាក់ទងនឹងការដឹកជញ្ជូន ការបង្ការការរអិលបាក់ដី និងការគ្រប់គ្រងទឹកជំនន់។ ឃុំក៏មានគម្រោងចំនួន ៧ សម្រាប់ការវិនិយោគនៅឆ្នាំ ២០២៦ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាព និងកន្លែងរស់នៅសម្រាប់ប្រជាជន។ អ្នកស្រី ត្រឹនធី ធឺ ជាអ្នកស្រុកនៃសង្កាត់ ហាឡាំ និងលោក ត្រឹនឌឹកញួន (Trần Đức Nhuận) ជាអ្នកស្រុកនៃសង្កាត់ អៀនទឺ បាននិយាយថា៖
TAG
VOV/VOVworld/ខេត្តក្វាងនិញ/ហេដ្ឋារចនាសម្ព័ន្ធទីក្រុង/សេដ្ឋកិច្ចសង្គម
Related








