VOV WorldVOV World
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសវៀតណាមលើកទី ១១ ឆ្នាំ ២០១៤
30/04/2014 09:30
VOV.VN - មហោស្រពផ្សាយសម្លេងទូទាំងប្រទេស វៀតណាមលើកទី ១១ ឆ្នាំ ២០១៤ មាន វណ្ណៈកម្ម ចំនួន ១៩០ ត្រូវបានជ្រើសរើសចូលក្នុងវគ្គពាក់ កណ្ដាលផ្តាច់ព្រ័ត្រ។
មហោស្រពផ្សាយសម្លេងទូទាំងប្រទេសវៀតណាមលើកទី ១១ ឆ្នាំ ២០១៤
នាយប់ថ្ងៃទី ២៤ មេសា វិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេង-ទូរទស្សន៍ខេត្ត Lam Dong​(ភាគកណ្ដាលវៀតណាម) បានសហការរៀបចំមហោស្រពផ្សាយ សម្លេងទូទាំងប្រទេសវៀត ណាមលើកទី ១១ ឆ្នាំ ២០១៤ នៅទីក្រុង Da Lat។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong លោក Nguyen Xuan Tien អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Le Nam Thang និងថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាមនិង​តំណាងនៃស្ថានីយ៍ផ្សាយសម្លេង -ទូរទស្សន៍ចំនួន ៦ រយនាក់បានចូលរួមមហោស្រពលើក នេះ។ ដោយប្រធានបទ “ផ្លាស់ប្តូរដើម្បីសម្របខ្លួន” មហោស្រពផ្សាយសម្លេងទូទាំង ប្រទេសលើកទី ១១ ឆ្នាំ ២០១៤ មានវណ្ណៈកម្មចំនួន ១៩០ ដែលត្រូវបានជ្រើស រើសចូល វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។​​ នេះគឺជាបណ្ដាវណ្ណៈកម្មដែលមាន គុណភាពខ្ពស់ត្រូវបានជ្រើសរើសពីវង់ដំបូង។ ក្នុងក្រខ័ណ្ឌមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១១ ឆ្នាំ ២០១៤ នាថ្ងៃទី ២៥ មេសា សិក្ខាសាពជំនាញចំនួន ៣ អំពីបច្ចេកទេសថ្មីក្នុងសម័យ កាលផ្សាយសម្លេង digital ​ ​ការអភិវឌ្ឍន៍ផ្សាយសម្លេងជាភាសាជនជាតិភាគតិច និងការរៀបចំការិយាល័យនិពន្ធក្នុងទី ភ្នាក់ងារសារព័ត៌មានត្រូវបានរៀបចំ ឡើង នៅទីក្រុង Da Lat ផងដែរ៕ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានវាយស្គរបើកជាផ្លូវការមហោ ស្រព។ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai ថ្លែងមតិក្នុងពិធីបើកមហោស្រព ផ្សាយសម្លេងទូទាំងប្រទេសលើកទី ១១។ បណ្តាតំណាងចូលរួមមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១១។ សមាជិកគ្រប់រូបនៃគណៈមេប្រយោគ។ អ្នកយកព័ត៌មានបានអធិប្បាយជាផ្ទាល់ពិធីបើកមហោស្រពលើកាណល់ផ្សាយសម្លេង VOV1 របស់វិទ្យុសម្លេងវៀតណាម។ នាទីសម្តែងសិល្បៈរបស់សិល្បករសិល្បៈការិនី Tay Nguyen អបអរសារទមហោស្រព នាយប់ថ្ងៃទី ២៦ មេសា មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១១ ឆ្នាំ ២០១៤ បានបញ្ចប់ជាផ្លូវការជាមួយពានរង្វាន់មាសចំនួន ១៨ ពាន រង្វាន់ប្រាក់ចំនួន ៣២ ពានរង្វាន់សំរិតចំនួន ៧២ និងប័ណ្ណសរសើរចំនួន ៦៤ ទៀតសំរាប់បណ្ដាវណ្ណៈកម្មដែលមានគុណភាពខ្ពស់ ។ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានប្រគល់ពានរង្វាន់ មាស់សំរាប់ក្រុមអ្នកនិពន្ធនៃកម្មវិធីផ្សាយសម្លេងផ្ទាល់។ អ្នកនិពន្ធដណ្តើមបានពានរង្វាន់ប្រាក់។ អគ្គនាយកវិទ្យុសម្លេងវៀតណាមប្រគល់ប័ណ្ណសរសើរសំរាប់តំណាងនៃ អង្គភាពទទួលរៀបចំមហោស្រពផ្សាយសម្លេងលើកទី ១១ ចំនួន ៤ ។ អគ្គនាយកវិទ្យុសម្លេងវៀតណាមប្រគល់ទង់អង្គភាពទទួលរៀបចំមហោស្រពផ្សាយ សម្លេងលើកទី ១២ ចំពោះវិទ្យុសម្លេងនិងទូរទស្សន៍ដល់ខេត្ត Khanh Hoa (ភាគកណ្ដាល វៀតណាម)។ បណ្ដាតំណាងមជ្ឈឹមនិងតំបន់ចូលរួមពិធីបញ្ចប់មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១១ ឆ្នាំ ២០១៤៕

More