VOV WorldVOV World
រូបថតនាវារបស់ចិនវាយប្រហារទៅលើនាវារបស់ប៉ូលីសការពារសមុទ្ររបស់វៀតណាម
13/05/2014 09:03
VOV.VN - បណ្ដារូបថតបានសឲ្យឃើញថា៖ នាវាយាមល្បាតសមុទ្ររបស់ចិនជានិច្ចកាល ច្បាមជាប់និងរារាំងនាវាប៉ូលីសការពារសមុទ្ររបស់វៀតណាមដែលកំពុងអនុវត្តភារកិច្ច។
រូបថតនាវារបស់ចិនវាយប្រហារទៅលើនាវារបស់ប៉ូលីសការពារសមុទ្ររបស់វៀតណាម
VOV.VN - បណ្ដារូបថតបានសឲ្យឃើញថា៖ នាវាយាមល្បាតសមុទ្ររបស់ចិន ជានិច្ចកាល ច្បាមជាប់និងរារាំងនាវាប៉ូលីសការពារសមុទ្ររបស់វៀតណាម ដែលកំពុងអនុវត្តភារកិច្ច។ នាវាយាមល្បាតសមុទ្ររបស់ចិនជានិច្ចកាលច្បាមជាប់និងរារាំងនាវាប៉ូលីសការពារ សមុទ្រលេខ 4033 របស់វៀតណាមដែលកំពុងអនុវត្តភារកិច្ច។ នាវាយាមល្បាតសមុទ្ររបស់ចិនបុកយ៉ាងកំរោលទៅលើនាវារបស់ប៉ូលីស្តការពារ សមុទ្រវៀតណាម។ នាវាយាមល្បាតសមុទ្រលេខ 44044 របស់ចិនផ្លាស់ប្តូរទិសនិងបុកទៅលើនាវាប៉ូលីស ការពារសមុទ្រលេខ 4033 របស់វៀតណាម។ មុនពេលបុក ក្បាលនាវាលេខ 44044 របស់ចិនមិនទាន់ខូចខាតទេ។ នាវាយាមល្បាតសមុទ្រលេខ 44044 របស់ចិនត្រូវបែកបាក់ផ្នែកមុខបន្ទាប់ពីបុកត្រង់ ទៅលើនាវាការពារសមុទ្ររបស់វៀតណាម។ នាវាយាមល្បាតសមុទ្រលេខ 44044 របស់ចិនបានបុកចំពីចំហៀងខាងស្តាំនាវាយ របស់វៀតណាម។ នាវាចំបាំងមានផ្ទុកកាំជ្រួចលេខ 534 របស់ចិនដែលការពារស្ថានីយ៍ខួង Haiyangshiyou 981 ក៏បានចូលរួមរារាំងសកម្មភាពអនុវត្តច្បាប់របស់នាវាវៀតណាម។ នាវារបស់ចិនបានប្រើបំណង់បាញ់ទឹកទៅលើនាវាការពារសមុទ្ររបស់វៀតណាម។ នាវាយាមល្បាតប្រតិកម្មរហ័សលេខ 752 របស់ចិនក៏បានចូលរួមការពារស្ថានីយ៍ ខួងHaiyangshiyou 981 ផងដែរ។ នាវាយាមល្បាតប្រតិកម្មរហ័ស្តលេខ 753 របស់ចិនបានចូលរួមការពារស្ថានីយ៍ខួង Haiyangshiyou 981។ ស្ថានីយ៍ខួង Haiyangshiyou 981 របស់ចិន។ រូបថតត្រូវបានថតនៅវេលាម៉ោង ១០ នាទី ៣០ ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០១៤៕