Eid al-Fitr - ពិធីបុណ្យដ៏សំខាន់របស់ជនឥស្លាមនៅឥណ្ឌូនេស៊ី និងវៀតណាម
29/03/2026 06:40
(VOVWORLD) - បន្ទាប់ពីខែរ៉ាម៉ាដាននៃការបួងសួងនិងការតមអាហារ សាសនិកឥស្លាមនៅទូទាំងពិភពលោក បានចូលរួមអបអរសាទរពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ គឺពិធីបុណ្យ Eid al-Fitr។ នេះជាពិធីបុណ្យដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅអំពី សេចក្តីដឹងគុណ ការចែករំលែក និងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ ដោយសារត្រូវបានកំណត់តាមប្រតិទិនឥស្លាម (ចន្ទគតិ) ពេលវេលាប្រព្រឹត្តទៅពិធីបុណ្យ Eid al-Fitr មានការផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ហើយក៏មិនដូចគ្នាទៅតាមប្រទេសនីមួយៗផងដែរ។

នៅឥណ្ឌូនេស៊ី - ប្រទេសដែលមានសហគមន៍ឥស្លាមធំជាងគេបំផុតនៅលើពិភពលោក - ពិធីបុណ្យនេះត្រូវបានហៅថា Hari Raya Idul Fitri ឬ Lebaran ដែលមិនត្រឹមតែមានអត្ថន័យខាងជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កប់ដោយសម្រស់វប្បធម៌ប្រពៃណីជាច្រើន ដែលត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មូយ។ ឆ្នាំនេះ ពិធីបុណ្យ Idul Fitri ចំនឹងថ្ងៃទី ២១ ខែមីនា។ ក្នុងពន្លឺអរុណ នាថ្ងៃដំបូងនៃពិធីបុណ្យ Idul Fitri នៅតាមវិហារឥស្លាម និងតំបន់លំនៅដ្ឋានទូទាំងប្រទេសឥណ្ឌូនេស៊ី សាសនិកឥស្លាមរាប់លាននាក់បានធ្វើការបួងសួងដល់ព្រះអល់ឡោះ ដោយចាប់ផ្តើមពិធីបុណ្យនៃការជួបជុំគ្នា សេចក្តីស្រឡាញ់ និងអធ្យាស្រ័យ។ ប្រជាជនឥណ្ឌូនេស៊ី វិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីអប់អរសាទរពិធីបុណ្យ Eid al-Fitr - ពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ។ រូបថត៖ VNA ដើម្បីមានពេលវេលាជួបជុំគ្នាជាមួយគ្រួសារ តាំងពីមួយសប្តាហ៍មុន ប្រជាជនឥណ្ឌូនេស៊ីជាច្រើនបានចាប់ផ្តើមដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ ដែលហៅថា "mudik"។
TAG
VOV/VOVworld/Eid al-Fitr/ពិធីបុណ្យ/សាសនាឥស្លាម/ឥណ្ឌូនេស៊ី/វៀតណាម
Related








