VOV WorldVOV World
ការថែរក្សា និងផ្សព្វផ្សាយសម្រស់វប្បធម៌​បុណ្យ​តេតប្រពៃណីវៀតណាមសម្រាប់ប្រជាជនវៀតណាមនៅឡាវ
18/02/2026 07:38
(VOVWORLD) - បុណ្យតេតប្រពៃណី គឺជាទិវាបុណ្យប្រពៃណីដ៏សំខាន់និងពិសិដ្ឋបំផុតរបស់ប្រជាជនវៀតណាម កំពុងមកដល់ហើយ។ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du នៅទីក្រុងវៀងចន្ទន៍ បានរៀបចំពិធីបុណ្យវប្បធម៌និងម្ហូបអាហារយ៉ាងឱឡារិក ដើម្បីអបអរសាទរបក្ស និងអប់អរសាទរនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦។ នេះគឺជាសកម្មភាពវប្បធម៌ដ៏មានអត្ថន័យ មិនត្រឹមតែនាំមកនូវបរិយាកាសនិទាឃរដូវដ៏រស់រវើក និងកក់ក្តៅនៅប្រទេសមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព ភាពជិតស្និត ឆ្ពោះទៅមាតុភូមិ និងរួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាមទៀតផង។
ការថែរក្សា និងផ្សព្វផ្សាយសម្រស់វប្បធម៌​បុណ្យ​តេតប្រពៃណីវៀតណាមសម្រាប់ប្រជាជនវៀតណាមនៅឡាវ
ពិធីបុណ្យវប្បធម៌ និងម្ហូបអាហារនិទាឃរដូវឆ្នាំ ២០២៦ បានចាប់ផ្តើមជាមួយនឹងការសម្តែងសិល្បៈវប្បធម៌ដោយសិស្សនៃសាលា Nguyen Du នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលបង្កើតជាបរិយាកាសដ៏រស់រវើក។ ការសម្តែងនេះ មិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងភាពជិតស្និតពិសេសរវាងប្រជាជនឡាវ និងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញទៅដោយបរិយាកាសដ៏រស់រវើកនៃនិទាឃរដូវទៀតផង។  បរិយាកាសកាន់តែមានភាពរស់រវើកជាមួយនឹងការសម្តែងមូដ អាវផាយប្រពៃណីវៀតណាមរបស់សិស្សសាលា។ ភាពគួរឱ្យស្រលាញ់របស់សិស្សថ្នាក់មត្តេយ្យសិក្សា; ទំនុកចិត្ត និងថាមពលរបស់សិស្សបឋមសិក្សា; ភាពស្វាហាប់និងបុគ្គលិកលក្ខណៈរបស់សិស្សវិទ្យាល័យ... បានបង្កើតទិវាបុណ្យមួយដែលពោរពេញដោយស្មារតីនៃបុណ្យតេតប្រពៃណី។ ប្អូន Tran Hieu Anh ជាសិស្សសាលាទ្វេភាសា Nguyen Du បានចែករំលែកថា៖ “
TAG
VOV/VOVworld/វប្បធម៌​/បុណ្យ​តេតប្រពៃណី/វៀតណាម/ឡាវ/អាណិកជន​

More