VOV WorldVOV World
មហិច្ឆតារបស់ហ្វីលីពីនក្នុងការក្លាយជា "មហាអំណាចទេសចរណ៍អាស៊ី"
01/03/2026 07:36
(VOVWORLD) - ប្រទេសហ្វីលីពីនទើបបានសម្ពោធជាផ្លូវការនូវតំបន់សម្រាប់ទេសចរណ៍ឆ្លងកាត់ (Transit Tourism) និងទេសចរណ៍វេជ្ជសាស្ត្រដំបូងបង្អស់ នៅស្ថានីយលេខ ៣ នៃអាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ (Ninoy Aquino) សំដៅធ្វើទំនើបកម្មសេវាកម្ម និងផ្តល់ឱកាសដល់អ្នកដំណើរក្នុងការរីករាយនិងឆ្លងបទពិសោធន៍វប្បធម៌ បេតិកភណ្ឌ និងប្រជាជនហ្វីលីពីន។ នេះគឺជាការបោះជំហានថ្មីបំផុតនៅក្នុងផែនការរបស់រដ្ឋាភិបាលប្រទេសនេះ ក្នុងការក្លាយជា "មហាអំណាចទេសចរណ៍អាស៊ី" សម្រាប់ដំណាក់កាល ២០២៣-២០២៨។ ជាពិសេសនៅពេលដែលហ្វីលីពីនត្រៀមកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ នឹងជាឱកាសមាសសម្រាប់ប្រទេសនេះ ក្នុងការសម្រេចគោលដៅដ៏មហិច្ឆតារបស់ខ្លួន។ ក្នុងកម្មវិធីថ្ងៃនេះ យើងនឹងស្វែងយល់ពីយុទ្ធសាស្ត្រនេះរបស់ហ្វីលីពីនតាមទស្សនៈរបស់អ្នកសារព័ត៌មាន Pham Ha - អ្នកយកព័ត៌មានវិទ្យុវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងតំបន់អាស៊ាន។
មហិច្ឆតារបស់ហ្វីលីពីនក្នុងការក្លាយជា "មហាអំណាចទេសចរណ៍អាស៊ី"
ព័ត៌មានថ្មីបំផុតមួយសម្រាប់ឧស្សាហកម្មទេសចរណ៍ហ្វីលីពីនគឺថា ប្រទេសនេះទើបតែត្រូវបានលើកតម្កើងជាគោលដៅចូលនិវត្តន៍ល្អបំផុតរបស់អាស៊ី នៅឯពានរង្វាន់ TripZilla Excellence Awards លើកទី ១១។ មិនត្រឹមតែមនុស្សវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏មានមតិដ៏តឹងរឹងរបស់មនុស្សជំនាន់មុនៗក៏បង្ហាញពីសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងឡើងរបស់ហ្វីលីពីន ក្នុងនាមជាឋានសួគ៌វិស្សមកាលផងដែរ។ ដំណើរទេសចរណ៍ Transit និងទេសចរណ៍វេជ្ជសាស្ត្រត្រូវបានសម្ពោធនៅថ្ងៃទី១៦ ខែធ្នូ នៅស្ថានីយលេខ៣ អាកាសយានដ្ឋានអន្តរជាតិ នីណូយ អាគីណូ ប្រទេសហ្វីលីពីន។ ប្រភព៖ ក្រសួងទេសចរណ៍ហ្វីលីពីន ដោយមានកោះតូច-ធមជាង ៧០០០ ហ្វីលីពីនបានទាក់ទាញភ្ញៀវទេសចរជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត លំដាប់ពិភពលោក រួមជាមួយបទពិសោធន៍វប្បធម៌និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។ អ្នកស្រឡាញ់ធម្មជាតិនឹងរកឃើញតំបន់បេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូ អច្ឆរិយៈធម្មជាតិ និងសត្វព្រៃដ៏កម្រ។ លើសពីនេះ រដ្ឋាភិបាលហ្វីលីពីនមានគោលនយោបាយទិដ្ឋាការទេសចរណ៍ដោយភាពបត់បែន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ជាមួយនឹងអនុគ្រោះដ៏គួរឲ្យទាក់ទាញ។ ជាពិសេស ការចំណាយសមរម្យក៏ជួយភ្ញៀវទេសចរ ឱ្យជៀសវាងសម្ពាធ ហិរញ្ញវត្ថុផងដែរ។ ត្រឹមតែ ១០០០ ដុល្លារក្នុងមួយខែប៉ុណ្ណោះ គឺគ្រប់គ្រាន់ដើម្បីរស់នៅប្រកបដោយផាសុកភាពនៅក្នុងគោលដៅដ៏ស្រស់ស្អាតដូចឋានសួគ៌ ដូចជា Cebu Iloilo Davao Albay Sorsogon ឬ Dumaguete។ អ្នកសារព័ត៌មាន Pham Ha - អ្នកយកព័ត៌មានវិទ្យុវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីនិងតំបន់អាស៊ាន បានធ្វើអត្ថាធិប្បាយថា៖ 
TAG
VOV/VOVworld/មហិច្ឆតា/ហ្វីលីពីន/មហាអំណាចទេសចរណ៍/អាស៊ី

More