VOV WorldVOV World
កោះ Boracay- គ្រាប់ពេជ្រមួយនៅលើសមុទ្រធំល្វឹងល្វើយ
03/10/2013 09:03
(VOVWorld)_ប្រសិនបើមានសំនួរមួយថា៖ កោះណា ស្អាតបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ? មានមនុស្សជាច្រើន បាននិយាយថា៖ នោះគឺកោះ Phuket - ថៃ។ ប៉ុន្តែនៅ អាស៊ីអាគ្នេយ៍នៅមានកោះមួយទៀត​ ដែលទាក់​ទាញ ទឹកចិត្តយ៉ាងខ្លាំង​ នោះគឺកោះ Boracay របស់ហ្វីលីពីន។
កោះ Boracay- គ្រាប់ពេជ្រមួយនៅលើសមុទ្រធំល្វឹងល្វើយ
(VOVWorld)_ប្រសិនបើមានសំនួរមួយថា៖ កោះណាស្អាតបំផុតនៅក្នុងអាស៊ី អាគ្នេយ៍ ? មានមនុស្សជាច្រើនបាននិយាយថា៖ នោះគឺកោះ Phuket - ថៃ។ ប៉ុន្តែនៅ អាស៊ីអាគ្នេយ៍នៅមានកោះមួយទៀត​ ដែលទាក់​ទាញទឹកចិត្តយ៉ាងខ្លាំង​ នោះគឺកោះ Boracay របស់ហ្វីលីពីន។ កោះនេះ​ត្រូវ​បានគេហទំព័រទេសចរណ៍ Trip Advisor ដ៏ល្បីឈ្មោះ ជ្រើសរើសជាឆ្នេរ​សមុទ្រឈរលំដាប់ថ្នាក់ទី១មួយក្នុងចំណោមឆ្នេរ សមុទ្រស្អាតបំផុតនៅទ្វីបអាស៊ីចំនួន១០ និងឈរលំដាប់ថ្នាក់ទី២ក្នុង Top ឆ្នេរ សមុទ្រស្អាតបំផុតចំនួន​២៥នៅលើពិភពលោក។ ក្នុងនាទីដំបូលអាស៊ាន ក្នុង សប្ដាហ៍នេះ សូម​អញ្ជើញ​​លោក​អ្នកនាងមកទស្សនាកោះ Boracay ដ៏ស្អាតនិង ទាក់ទាញ​​នេះ។ កោះ Boracay           ស្ថិតនៅចំងាយពីរដ្ឋធានី Manila ប្រវែង ៣១៥គីឡូម៉ែត្រ ​Boracay ជា​កោះ មួយ ក្នុងចំណោមកោះតូចបំផុតនៅហ្វីលីពីន​ ប៉ុន្តែនេះ​គឺជាកោះ​ស្អាតបំផុតរបស់ ប្រទេសនេះ។ មើលពីយន្តហោះ Boracay ដូចជាគ្រាប់ពេជ្រមួយគ្រាប់នៅលើលំ ហរសមុទ្រ​។ មិត្ត Hoang Tung Anh ភ្ញៀវទេសចរណ៍វៀតណាមម្នាក់ បានអោយ ដឹងថា៖           “ ខ្ញុំមិនអាចភ្លេចបានចំណាប់អារម្មណ៍ក្នុងគ្រាដំបូងមកដល់ទីនេះទេ។ ​ទឹកសមុទ្រខៀវស្រងាត់ ផ្ទៃទឹកភ្លឺស្រឡះ និងខ្យល់ត្រជាក់ស្រួលណាស់។ អ្វីៗ ទាំងអស់នៅទីនេះបានធ្វើអោយរសាត់បាត់អស់​ការហត់នឿយ​ទាំងឡាយ​។”

More