មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម
16/02/2017 06:50
(VOV)_ក្នុងពាក់កណ្ដាលដើមឆ្នាំ២០១៦ មានជន ឡាវជាង២០០នាក់ បានមកវៀតណាមពិនិត្យ ព្យា បាលជំងឺ។ បរិមាណជនឡាវមកពិនិត្យព្យាបាល នៅខេត្ត ក្រុងនៅភូមិភាគកណ្ដាលវៀតណាមនៅ ខ្ពស់ជាងច្រើនដោយសារភូមិសាស្ត្រជិតគ្នា។ គោលបំណងរបស់ជនឡាវបានមកពិនិត្យព្យាបាលជំងឺនៅវៀតណាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែគេជួបឧបសគ្គជាច្រើនដោយសារភាសានិងហិរញ្ញវត្ថុ។ ក្តាប់ជាប់បានបញ្ហានេះ ក្រុមហ៊ុនទេសចរណ៍និងពាណិជ្ជកម្មមេគង្គវៀតណាម-ឡាវ បានបង្កើតឡើងដើម្បីនាំមកនូវសេវាកម្មពិនិត្យព្យាបាលជំងឺជំនាញសំរាប់ប្រជាជនឡាវ។
(VOV)_ក្នុងពាក់កណ្ដាលដើមឆ្នាំ២០១៦ មានជនឡាវជាង២០០នាក់ បានមក វៀតណាមពិនិត្យ ព្យាបាលជំងឺ។ បរិមាណជនឡាវមកពិនិត្យព្យាបាលនៅខេត្ត ក្រុង នៅភូមិភាគកណ្ដាលវៀតណាមនៅខ្ពស់ជាងច្រើនដោយសារភូមិសាស្ត្រជិតគ្នា។ គោល បំណងរបស់ជនឡាវបានមកពិនិត្យព្យាបាលជំងឺនៅវៀតណាមបានកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ប៉ុន្តែគេជួបឧបសគ្គជាច្រើនដោយសារភាសានិងហិរញ្ញវត្ថុ។ ក្តាប់ជាប់ បានបញ្ហានេះ ក្រុមហ៊ុនទេសចរណ៍និងពាណិជ្ជកម្មមេគង្គវៀតណាម-ឡាវ បានបង្កើត ឡើងដើម្បីនាំមកនូវសេវាកម្មពិនិត្យព្យាបាលជំងឺជំនាញសំរាប់ប្រជាជនឡាវ។ ក្រុមវេជ្ជបណ្ឌិតវៀតណាមទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅឡាវ ជួបសំណេះសំណាលជាមួយលោកស្រី Lan នាយិកាក្រុមហ៊ុនទេសចរណ៍និងពាណិជកម្ម មេគង្គវៀតណាម-ឡាវនៅក្នុងហាងកាហ្វេមួយនៅទីក្រុងហាណូយ។ លោកស្រី Lan បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យឱសថហ្វេ។ និយាយអំពីមូលហេតុដែលមកដល់ ការងារនេះ លោកស្រី Lan បានអោយដឹងថា៖ “ ក្នុងពេលជួបសំណេះសំណាលជាមួយមិត្តឡាវមួយនាក់ ហើយបានលឺគាត់និ យាយថា៖មានមនុស្សជាច្រើនបានទាក់ទងជាមួយគាត់ដើម្បីជូនទៅពិនិត្យព្យាបាល ជំងឺនៅវៀតណាម។ ប៉ុន្តែ ដោយសារជាប់រវល់ការងារជាច្រើន បានជាគាត់មិនអាច ជួយមនុស្សបានច្រើនទេ។ នាគ្រានោះ ខ្ញុំបានមានគំនិតបង្កើតក្រុមហ៊ុន។” លោកស្រី Lan នាយិកាក្រុមហ៊ុនទេសចរណ៍និងពាណិជកម្ម មេគង្គវៀតណាម-ឡាវ លោកស្រី Lan បានអោយដឹងថា៖នាគ្រាដើមដំបូងធ្វើសេវាកម្មនេះ លោកស្រីគ្មាន គោលបំណងទទួលបានប្រាក់កំរៃទេ មានតែគោលដៅគឺកសាងកេរ្តិ៍ឈ្មោះសំរាប់ក្រុម ហ៊ុនតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន ប្រាក់ចំណាយរបស់ក្រុមហ៊ុនសុទ្ធតែមកពីចំណេញក្នុង ការលក់ដូរឱសថ របស់លោកស្រីតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន ក្រុមហ៊ុនមេគង្គវៀតណាម- ឡាវ បានចុះហត្ថលេខាសហប្រតិបត្តិការជាមួយមន្ទីរពេទ្យធំៗ នៅភាគខាងជើង វៀតណាម ដូចជា៖ មន្ទីរពេទ្យ Bach Mai មន្ទីរពេទ្យយោធា ១០៨ និង មន្ទីរពេទ្យ Ha Thanh …លៗ ដើម្បីអ្នកជំងឺមកពិនិត្យព្យាបាលនឹងបានទទួលសេវាកម្មល្អបំផុត។ លោក Nguyen Duc Van ប្រធានការិយាល័យបុគ្គលិកមន្ទីរពេទ្យដុំពក Hung Viet បានអោយដឹងថា៖ “ យើងខ្ញុំនិងក្រុមហ៊ុនមេគង្គវៀតណាម-ឡាវ បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្ដីអំពីការផ្សព្វផ្សាយចំណេះដឹងថែទាំសុខភាព ចំពោះប្រជាជនឡាវ។ ក្នុងនោះ យើងខ្ញុំនឹងទទួលអ្នកជំងឺ ដោយក្រុមហ៊ុនឧទ្ទេសនាម និងផ្តល់សេវាកម្មល្អបំផុតចំ ពោះគេ ។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏គិតចំណាយសេវា ដូចជាពិនិត្យព្យាបាលសំរាប់ ជនវៀតណាមដែរ។ ក្រោពីនោះ មន្ទីរពេទ្យក៏បានរួមសហការជាមួយក្រុមហ៊ុនមេគង្គ វៀតណាម-ឡាវ និងក្លិបវេជ្ជបណ្ឌិត រៀបចំវគ្គពិនិត្យព្យាបាលដោយឥតគិតថ្លៃ សំរាប់ អតីតយុទ្ធជនឡាវ នាខែធ្នូឆ្នាំ២០១៦កន្លងទៅ។” មេគង្គវៀតណាម-ឡាវឈានទៅមុខក្នុងសេវាកម្មដឹកជញ្ជូនអ្នកជំងឺឡាវពិនិត្យព្យាបាលជំងឺនៅវៀតណាម នាបច្ចុប្បន្ន ក្រុមហ៊ុនមេគង្គវៀតណាម-ឡាវ មានទីស្នាកការនៅទីក្រុងវៀងច័ន្ទ និងទីក្រុងហាណូយ ដោយមានបុគ្គលិកក្នុងក្របខ័ណ្ឌ៥នាក់ និងបុគ្គលិកអណ្ដែតជាង ១០នាក់។ អ្នកជំងឺដែលមានគោលបំណងពិនិត្យព្យាបាលនឹងទាក់ទងនឹងសាខាក្រុម ហ៊ុននៅឡាវ។ នៅទីនេះ គេប្រមូលផ្តុំព័ត៌មាន និងគោលបំណងរបស់អ្នកជំងឺ ហើយពី នោះជ្រើសរើសមន្ទីរពេទ្យណាមួយអោយសមស្រប។ ក្នុងពេលមកដល់វៀតណាម បណ្ដា សមាជិកក្រុមហ៊ុននឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ និងជាអ្នកបកប្រែផងដែរ។ លោក Khamxay Chanthavong អាយុ៥៨ឆ្នាំនៅទីក្រុងវៀងច័ន្ទ បានអោយដឹងថា៖ លោកពេញចិត្តយ៉ាងខ្លាំង ដោយបានពិនិត្យព្យាបាលនៅមន្ទីរពេទ្យដុំពក Hung Viet ទទួលបានសេវាកម្មល្អ ការជួយឧបត្ថម្ភជាច្រើន និងចំណាយអស់តែជាង៦លានដុង ស្មើនឹងជាង៣០០ដុល្លារអាមេរិកប៉ុណ្ណោះ៖ “ ខ្ញុំមកពិនិត្យព្យាបាលដោយសារឈឺពោះក្នុងរយៈពេលយូរ។ ក្នុងពេលនិយាយ អំពីគោលបំណងរបស់ខ្លួនចំពោះក្រុមហ៊ុន ខ្ញុំឃើញថា៖គេបានពិគ្រោះយោបល់ និង រៀបចំទីសំរាក់និងការហូបចុកអោយខ្ញុំ ក្នុងរយៈពេលខ្ញុំពិនិត្យព្យាបាលជំងឺ។ ហើយ វេជ្ជបណ្ឌិតនៅទីនេះមានជំនាញខ្ពស់ ស្និទ្ធស្នាល។ អ្នកបក់ប្រែរបស់ក្រុមហ៊ុនក៏បាន ជួយឧបត្ថម្ភជាច្រើនដែរ។” ក្នុងខែកុម្ភះឆ្នាំ២០១៧នេះ លោកស្រី Lanនឹងទៅជួបធ្វើការជាមួយភាគីឡាវ ដើម្បីរៀបចំវគ្គផ្លាស់ប្តូរបទពិសោធន៍ រវាងវេជ្ជបណ្ឌិតវៀតណាមនិងឡាវ។ សង្ឃឹម ថា៖ បណ្ដាផែនការរបស់ក្រុមហ៊ុនមេគង្គវៀតណាម-ឡាវ នឹងទទួលបានជោគជ័យ និងជាស្ពានតភ្ជាប់នាំមកនូវសេវាកម្មពិនិត្យព្យាបាលជំងឺល្អបំផុត សំរាប់អ្នកជំងឺ ឡាវ ដែលមានគោលបំណងទៅពិនិត្យព្យាបាលជំងឺនៅវៀតណាម៕
Related








