VOV WorldVOV World
និស្សិតការទូតវៀតណាម-ឡាវ រៀបចំពិធីបុណ្យជួបប្រាស្រ័យវប្បធម៌
22/12/2025 08:38
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ដើម្បីបង្កើតឱកាសសម្រាប់និស្សិតវៀតណាមនិងឡាវ អាចស្វែងយល់ និងផ្សាភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅជាង នៅរសៀលថ្ងៃទី ១៤ ខែធ្នូ និស្សិតវៀតណាមនិងឡាវ មកពីដេប៉ាដឺម៉ង់ផ្សព្វផ្សាយ និងវប្បធម៌បរទេស នៃបណ្ឌិត្យសភាការទូតវៀតណាម (នៅទីក្រុងហាណូយ ប្រទេសវៀតណាម) បានរៀបចំពិធីបុណ្យជួបប្រាស្រ័យវប្បធម៌និស្សិតវៀតណាម-ឡាវ (LaoSao Fest)។ ក្រោមទង់ជាតិនៃប្រទេសទាំងពីរ និស្សិតនៃប្រទេសទាំងពីរបានបង្កើតលំហរមួយពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់ប្រទេសទាំងពីរ ជាកន្លែងដែលរឿងរ៉ាវ និងបទភ្លេងនៃមិត្តភាពត្រូវបានចែករំលែក និងរីកសាយភាយ។
និស្សិតការទូតវៀតណាម-ឡាវ រៀបចំពិធីបុណ្យជួបប្រាស្រ័យវប្បធម៌
“ខ្ញុំជានារីជនជាតិមឿងមកពីភាគខាងលិចនៃខេត្តថាញ់ហ័រ។ ខ្ញុំរីករាយនឹងអំណោយពីឡាវ តាមរយៈទីផ្សារព្រំដែន តាំងពីខ្ញុំជាសិស្សសាលាអន្តេវាសិកដ្ឋាន។  ពេលកំពុងសិក្សានៅទីនេះ ខ្ញុំបានឃើញពីការខិតខំប្រឹងប្រែងរបស់សិស្សឡាវក្នុងការផ្សព្វផ្សាយវប្បធម៌ឡាវតាមរយៈសកម្មភាពក្រៅម៉ោងសិក្សា។ វប្បធម៌ទាំងនោះ អាហារទាំងនោះ គឺមានលក្ខណៈប្លែកពីគេ ហើយជំរុញឱ្យខ្ញុំចង់ក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំ និងសរសេរមតិយោបល់ដើម្បីពង្រឹងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ
TAG
VOV/VOVworld/និស្សិតការទូត/វៀតណាម/ឡាវ/ជួបប្រាស្រ័យវប្បធម៌

More