VOV WorldVOV World
ប្រសិទ្ធិភាពនៃរូបសណ្ឋានសហប្រតិបត្តិការអប់រំវៀតណាម-ថៃនៅមហាវិទ្យាល័យហាណូយ
20/08/2015 10:41
(VOV)_មុននេះ៦ឆ្នាំ មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ ត្រូវបានបង្កើតឡើងនៅមហាវិទ្យាល័យហាណូយ តាមកម្មវិធីសហប្រតិបត្តិការរវាងស្ថាប័នសហប្រតិប ត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃក្រសួងការបរទេសថៃ (TICA) ជាមួយក្រសួង​អប់​រំ​និងបណ្ដុះបណ្ដាលវៀតណាម។ គោលដៅគឺជួយឧបត្ថម្ភបណ្ដាមហាវិទ្យាល័យនៅវៀតណាមផ្សព្វផ្សាយភាសានិងវប្បធម៌ថៃ។ រហូតមកដល់ពេលនេះ មជ្ឈ​មណ្ឌលនេះបានបើកវគ្គបណ្ដុះបណ្ដាភាសាថៃចំនួន៥វគ្គដោយមាននិស្សិតចំនួន​៣០០នាក់ចូលរួម។
(VOV)_មុននេះ៦ឆ្នាំ មជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ ត្រូវបានបង្កើតឡើងនៅ មហាវិទ្យាល័យហាណូយ តាមកម្មវិធីសហប្រតិបត្តិការរវាងស្ថាប័នសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ នៃក្រសួងការបរទេសថៃ (TICA) ជាមួយក្រសួង​អប់​រំ​និងបណ្ដុះបណ្ដាលវៀតណាម។ គោលដៅគឺជួយឧបត្ថម្ភបណ្ដាមហាវិទ្យាល័យនៅវៀតណាម ផ្សព្វផ្សាយភាសានិងវប្បធម៌ថៃ។ រហូតមកដល់ពេលនេះ មជ្ឈ​មណ្ឌលនេះបានបើក វគ្គបណ្ដុះបណ្ដាភាសាថៃចំនួន៥វគ្គដោយមាននិស្សិតចំនួន​៣០០នាក់ចូលរួម។  ប្រសិទ្ធិភាពនៃរូបសណ្ឋានសហប្រតិបត្តិការអប់រំវៀតណាម-ថៃនៅមហាវិទ្យាល័យហាណូយ ទោះបីជាបានរៀនភាសាថៃនៅមជ្ឈមណ្ឌលភាសានិងវប្បធម៌ថៃ មិនទាន់បាន ១ឆ្នាំក្តី ប៉ុន្តែប្អូន Nguyen Bao Khanh អាយុ២៣ឆ្នាំ ជាអតីតនិស្សិត ផ្នែក​ភាសា​ចិន  នៅមហាវិទ្យាល័យហាណូយបានជួយអោយប្អូន ស្វែងរកបានការងារ១ដែលទាក់ ទិនដល់ភាសាថៃ នៅក្រុមហ៊ុននាំចេញ នាំចូលបច្ចេកវិទ្យាអប់រំនៅរដ្ឋធានីហាណូយ  វៀតណាម។ ប្អូន Bao Khanh ចែករំលែកថា៖           “ ភាសាថៃជាភាសាថ្មីថ្មោងនៅទីក្រុងហាណូយ ។ នាបច្ចុប្បន្ន ក្រុមហ៊ុនខ្ញុំ កំពុង​បើកទូលាយទីផ្សារទៅថៃ។ ហើយយើងខ្ញុំត្រូវទទួលបន្ទុកសិក្ខាកាមរៀនភា សា​អង់គ្លេស ជាជនថៃ។ ការងារនេះរបស់ខ្ញុំមានស្ថិរភាពណាស់ ហើយ​ខ្ញុំមានឱ កាសទៅបំពេញការងារនៅថៃទៀតផង។”           Khanh ជានិស្សិតមួយនាក់ក្នុងចំណោមនិស្សិតនៃមហាវិទ្យាល័យដែល​កំ ពុង​ជ្រើសរើសរៀនភាសាបរទេសទី២ ​ជាភាសាថៃ ហើយថែមទាំង​ទទួល​បាន ​អាហារូបករណ៍ភាសាថៃ ក្នុងរយៈពេល១ខែ នៅមហាវិទ្យាល័យ Srinakhariwirot ។  អាហារូបករណ៍នេះដោយ TICA ផ្តល់អោយនិស្សិតឆ្នើមចំនួន១០នាក់​ ជារៀង រាល់ឆ្នាំ។ រហូតមកដល់ពេលនេះ  មាននិស្សិតចំនួន៦០នាក់ នៃ​មហាវិទ្យាល័យ ហាណូយទទួលបានអាហារូបករណ៍នេះ។ លោកស្រីTran Cam Tu គ្រួបង្រៀន ភាសាថៃ នៃមជ្ឈមណ្ឌល បានអោយដឹងថា៖           “ យើងខ្ញុំយកចិត្តទុកដាក់បង្រៀនប្អូន អោយចេះសន្ទនា​ និងប្រើប្រាស់​ភា សា​ថៃ​ក្នុងការងារប្រចាំថ្ងៃ។ បន្ទាប់ពីពេលបញ្ចប់ការសិក្សានេះ ប្អូនៗអាច​និយាយ ភាសាថៃ​បាន​ធម្មតា​ជាមួយជនជាតិថៃ និងប្រើប្រាស់ចំណេះដឹ​ងនេះនៅក្នុង ការងារបានទៀតផង។ នា​បច្ចុប្បន្ន មាននិស្សិតជាច្រើនអាចស្វែងរកការងារ អំពីភាសាថៃ ធ្វើការនៅក្នុងក្រុមហ៊ុនថៃ និងបង្រៀនភាសាវៀតណាមនៅថៃ ទៀតផង។”           ក្នុងឆ្នាំសិក្សា ២០១៤-២០១៥ មជ្ឈមណ្ឌលបានបើកថ្នាក់រៀនភាសាថៃ ​ចំនួន​៣លើក ដោយមាននិស្សិតចំនួន៦៥នាក់ចូលរៀន។ បរិមាណនេះបាន កើន៣ដង បើប្រៀបនឹងឆ្នាំ២០០៩ ជាឆ្នាំបើកមជ្ឈមណ្ឌល​នេះដំបូង។           ដើម្បីទទួលបានជោគជ័យដូចនាបច្ចុប្បន្ន ក្រៅពីការជួយឧបត្ថម្ភពីលោក គ្រូ អ្នក​គ្រូ និងកម្មាភិបាលនៅមជ្ឈមណ្ឌលនេះ គឺមិនអាចមិននិយាយដល់កា រ​ជួយ​ឧបត្ថម្ភក្នុងវិស័យជាច្រើនពី TICA និងស្ថានទូតថៃប្រចាំនៅវៀតណាម ឡើយ។​ លោកស្រី Donlada Thongboon លេខាទី១ ស្ថានទូតថៃប្រចាំនៅវៀត ណាម បានប្រសាសន៍ថា៖           “ ពីឆ្នាំ ២០០៩មក TICA បានជួយឧបត្ថម្ភមហាវិទ្យាល័យហាណូយ  ​រៀបចំកម្មវិធីបង្រៀនភាសាថៃ និងផ្តល់ឧបករណ៍បង្ហាត់បង្រៀនជានិច្ច រួមមាន៖ ភាសាថៃ វីឌីអូ ឌីស CD និង​ទួរទស្សន៍។ ឆ្នាំ ២០១១ ស្ថានទូតថៃបាន វិនិយោគ​បំពាក់សាឌើឡាយ ដើម្បីនិស្សិតវៀតណាមអាចសិក្សាពហុមធ្យោ បាយព័ត៍មានពីថៃទៀតផង។”           នាបច្ចុប្បន្ន TICA កំពុងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតនិងអនុបណ្ឌិត  ​ចំនួន៣​​សំរាប់គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា និងវប្បធម៌ថៃ​ ដើម្បីបម្រើ ការងារបង្ហាត់បង្រៀនភាសាថៃ។ តាមការវាយតំលៃរបស់លោកស្រី Donlada Thongboon លេខាទី១ ​ស្ថានទូត ថៃ ប្រចាំនៅវៀតណាមថា៖ គិតមកដល់ពេលនេះ អាចនិយាយបានថា៖ កិច្ច សហប្រតិបត្តិការអប់រំរវាងវៀតណាមនិងថៃ ទទួលបានជោគជ័យជាច្រើន  ហើយនឹងបន្តអនុវត្តនាំពេលខាងមុខនេះ៕​

More