VOV WorldVOV World
អក្សរសាស្ត្រ - ស្ពានតភ្ជាប់ដំបូលផ្ទះរួម​អាស៊ាន
08/02/2026 07:38
(VOVWORLD) - ក្នុងបរិយាកាសដ៏ឧឡារិកនៃទីក្រុងបាងកក អមដោយសំឡេងតន្ត្រីចម្រុះភ្លេងដ៏រំជួលចិត្ត ពិធីប្រគល់រង្វាន់អក្សរសាស្ត្រអាស៊ាន - SEA Write Award ២០២៤-២០២៥ បានប្រព្រឹត្តទៅ ដោយគូសញ្ញាដំណើរ ៤៦ ឆ្នាំ នៃការបង្កើត និងការអភិវឌ្ឍនៃពានរង្វាន់នេះ ដែលត្រូវបានចាត់ទុកជានិមិត្តរូបវប្បធម៌រួមនៃតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែជាពានរង្វាន់សម្រាប់លើកតម្កើងស្នាដៃឆ្នើមប៉ុណ្ណោះទេ SEA Write ក៏ជាស្ពានតភ្ជាប់ខឿនអក្សរសាស្ត្រ និងប្រជាជាតិនានានៅក្រោមដំបូលផ្ទះរួម - អាស៊ាន។
អក្សរសាស្ត្រ - ស្ពានតភ្ជាប់ដំបូលផ្ទះរួម​អាស៊ាន
ពិធីប្រគល់រង្វាន់នេះ បានប្រមូលផ្តុំអ្នកនិពន្ធ និងកវីចំនួន ១៤ រូបមកពីប្រទេសអាស៊ានចំនួន ៨ រួមមាន៖ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ លោកស្រី Khunying Thipavadee Meksawan ប្រធានគណៈកម្មាធិការរៀបចំពានរង្វាន់ SEA Write បានសង្កត់ធ្ងន់ថា អស់រយៈពេលជាងបួនទសវត្សរ៍កន្លងមក ពានរង្វាន់នេះបានក្លាយជាប្រពៃណីដ៏មានតម្លៃរបស់តំបន់ ជាកន្លែងដែលស្នាដៃអក្សរសាស្ត្រឆ្នើមៗបានជួបជុំគ្នា ដោយនាំមកនូវការត្រិះរិះយ៉ាងស៊ីជម្រៅអំពីមនុស្សជាតិ និងជីវិត។ 
TAG
VOV/VOVworld/អក្សរសាស្ត្រ/​អាស៊ាន/ថៃ/វៀតណាម​/SEA Write

More