VOV WorldVOV World
វិទ្យុសំឡេងវៀតណាម រួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី
11/01/2026 08:38
(VOVWORLD) - “ការប្រឡងស្វែងយល់ពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឥណ្ឌូនេស៊ី” ឆ្នាំ ២០២៥ ដែលបំផុសឡើងដោយវិទ្យុសំឡេងវៀតណាម (VOV) គឺជាចំណុចលេចធ្លោមួយនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដើម្បីរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី (១៩៥៥-២០២៥)។ មិនត្រឹមតែបង្កើនការយល់ដឹងជាសាធារណៈអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ វិទ្យុសំឡេងវៀតណាមក៏បានរួមដំណើរជាមួយសកម្មភាពការទូតប្រជាជនរបស់ប្រទេសជាតិផងដែរ។
វិទ្យុសំឡេងវៀតណាម រួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី
គណប្រតិភូចូលរួមពិធីប្រគល់ពានរង្វាន់។ បទភ្លេងដ៏រស់រវើកនៃរបាំ Mambo Simbo ដែលសម្ដែងដោយនិស្សិតវៀតណាមកំពុងសិក្សានៅឥណ្ឌូនេស៊ី បានចាប់ផ្តើមពិធីប្រគល់រង្វាន់សម្រាប់ “ការប្រឡងស្វែងយល់ពីទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឥណ្ឌូនេស៊ី” ដែលបានធ្វើឡើងនៅថ្ងៃទី ១៧ ខែធ្នូ នៅទីស្នាក់ការកណ្តាលនៃ VOV។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងដោយ VOV សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងហាណូយ សំដៅរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៥- ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥) និងខួបលើកទី ៨០ នៃទិវាបុណ្យជាតិនៃប្រទេសទាំងពីរ។ ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោក ង៉ូ មិញហៀន អគ្គនាយករង VOV និងជាប្រធានគណៈកម្មការវិនិច្ឆ័យ បានឲ្យដឹងថា៖
TAG
VOV/VOVworld/វិទ្យុសំឡេងវៀតណាម/ការ​យល់ដឹងជាសាធារណៈ/ទំនាក់ទំនង/វៀតណាម/ឥណ្ឌូនេស៊ី

More