VOV WorldVOV World
វៀតណាម – ចំណុចភ្លឺនៃសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងគោលនយោបាយបើក​ចំហ និងធ្វើសមាហរណកម្មស៊ីជម្រៅ
18/01/2026 08:33
(VOVWORLD) - ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានលេចចេញជាខឿនសេដ្ឋកិច្ចដែលមានកំណើនលឿន និងស្ថិរភាពបំផុតនៅក្នុងតំបន់។ ភាពជោគជ័យនេះ មួយផ្នែកគឺដោយសារតែគោលនយោបាយបើកចំហ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម។ ក្នុងឱកាសនៃមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាមនាពេលខាងមុខ អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅថៃ បានធ្វើបទសម្ភាសជាមួយលោកបណ្ឌិត Watcharas Leelawath – អតីតនាយកវិទ្យាស្ថានមេគង្គ និងជាអ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្មថៃនិងអាស៊ាន – អំពីចំណុចភ្លឺនៃសេដ្ឋកិច្ចវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
វៀតណាម – ចំណុចភ្លឺនៃសេដ្ឋកិច្ចអាស៊ាន ជាមួយនឹងគោលនយោបាយបើក​ចំហ និងធ្វើសមាហរណកម្មស៊ីជម្រៅ
ដោយវាយតម្លៃពីការតម្រងទិសគោលនយោបាយសេដ្ឋកិច្ចទូទៅរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើធៀបនឹងខឿនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនផ្សេងៗទៀត លោកបណ្ឌិត Watcharas Leelawath បានសម្តែងការកោតសរសើរចំពោះភាពជោគជ័យរបស់វៀតណាម ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤៖ កំណើនសេដ្ឋកិច្ច ការវិនិយោគផ្ទាល់ពីបរទេស ការកាត់បន្ថយភាពក្រីក្រ និងពាណិជ្ជកម្មសកលរវាងវៀតណាម និងខឿនសេដ្ឋកិច្ចពិភពលោក។ លោកបណ្ឌិត Watcharas Leelawath – អតីតនាយកវិទ្យាស្ថានមេគង្គ និងជាអ្នកជំនាញសេដ្ឋកិច្ចនិងពាណិជ្ជកម្មថៃនិងអាស៊ាន
TAG
VOV/VOVworld/វៀតណាម/សេដ្ឋកិច្ច/អាស៊ាន/គោលនយោបាយបើក​ចំហ/ធ្វើសមាហរណកម្មស៊ីជម្រៅ

More