VOV WorldVOV World
វៀតណាម-កម្ពុជា៖បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម
29/01/2015 07:16
(VOV)_ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង វៀតណាម និងកម្ពុជា បានមានការបោះជំហានយ៉ាង ខ្លាំងក្លា។ ទំនាក់ទំនងទាំងនេះ ដែលត្រូវបានពូនជ្រុំ ពីជំនាន់១ទៅជំនាន់១ និង​កំពុងបាន​អភិវឌ្ឍន៍លើគ្រប់វិស័យទាំងខាង៖​ នយោបាយ ​សេដ្ឋកិច្ច វប្បធម៏ ​អប់រំ…​។ល។​
(VOV)_ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រ តិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា បានមានការបោះជំហានយ៉ាង ខ្លាំងក្លា។ ទំនាក់ទំនងទាំងនេះ ដែលត្រូវបានពូនជ្រុំ ពីជំនាន់១ទៅជំនាន់១ និង​កំ ពុងបាន​អភិវឌ្ឍន៍លើគ្រប់វិស័យទាំងខាង៖​ នយោបាយ ​សេដ្ឋកិច្ច វប្បធម៏ ​អប់រំ…​ ។ល។​ ក្នុងនោះ ទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម​​មាន​​ជំហានលោត​ផ្លោះ​ និង​ជាកក្តា១ក្នុងចំណោមកក្តា​សំខាន់ ​ដែលរួម​ចំណែក​កសាងទំនាក់ទំនងរវាង ប្រទេសជិតខាងទាំង២​ប្រកបដោយមិត្តភាព ប្រពៃណី ​កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ ចីរភាព យូរអង្វែង​។ វៀតណាម-កម្ពុជា៖បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម           វៀតណាម និងកម្ពុជា ជាប្រទេស ២ មានលក្ខខ័ណ្ឌធម្មជាតិងាយ​ស្រួល ​។  ដំណាក់កាលនាបច្ចុប្បនគឺជា​ដំណាក់កាល ​“មាស” ​ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ​នេះគឺជាសេចក្ដី​សន្និដ្ឋានរបស់ លោក Vu Thinh Cuong ទីប្រឹក្សារពាណិជ្ជកម្ម​ នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​វៀតណាម ប្រចាំនៅកម្ពុ ជា នៅ​ពេលនិយាយអំពី សក្ដានុភាព​សហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរ៖​           “វៀតណាមនិងកម្ពុជាមានទីតាំងភូមិសាស្ត្រងាយស្រួល ជាមួយខ្សែរព្រំដែន គោករួម​ មាន​ប្រវែង ជាង ១ ១០០ គីឡូមែត្រ ឆ្លងកាត់ខេត្តចំនួន ១០ របស់វៀត ណាម ​និង ខេត្ត​ ចំនួន ៩ របស់កម្ពុជា។ ទន្ទឹមនឹងនោះ ទំនៀបទំលាប់​របស់ប្រ ជាជននៃ​ប្រទេសទាំងពីរ​ក៏មានចំណុចស្រដៀង​គ្នា តម្រូវការ​ប្រើប្រាស់​ទំនិញ របស់​កម្ពុជាធំធេង ហើយ​តម្រូវ​ការ​អំពីគុណភាព និងបច្ចេកវិទ្យាមិនសូវខ្ពស់ ​ សមស្របទៅនឹង​សមត្ថភាពផលិតកម្ម​របស់វៀតណាម។ ”           ទន្ទឹមនឹងបណ្ដាផលប្រយោជន៍ងាយស្រួល អំពីលក្ខខ័ណ្ឌធម្មជាតិ ទំនាក់ ទងសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ នៅទទួលបានការយកចិត្ត ទុកដាក់​ជាពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។​ ក្នុង​ជំនួប ​​ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងឡាយ ភាគីទាំងពីរ សុទ្ធតែអះអាងនូវសារសំខាន់នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្យាបន្តបើកទូលាយ និងលើក កំពស់កិច្ច​សហប្រតិបត្តិការ អោយសមស្រប ​ទៅនឹងគោលបំណង ​និងសក្ដានុ​ ភាព​ដ៏ធំធេងរបស់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ​បានឯកភាព ​ ប្តេជ្ញា​ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ប្រាំពាន់លានដុល្លាអាមេរិក  ក្នុងឆ្នាំ ២០១៥។ លោក ងូនម៉េងតិច អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន អោយដឹងថា៖ ក្នុងដំណាក់​ក្នុងដំណាក់កាល ២០០១ -២០១១ ​តំលៃប្រាក់​ពា ណិជ្ជកម្មទ្វេភាគី បានកើន​ជិត ១៧ ​ដង គឺពី ១៦៩ លាន ដុល្លាអាមេរិក ​ឡើងដល់ ២ពាន់ ៨៣០ លានដុល្លា​អាមេរិក ល្បឿនកំណើនជាមធ្យមគឺ​ ៣២,៥%…​។  បរិមាណភ្ញៀវទេសចរណ៍វៀតណាមមកដល់កម្ពុជា បានកើនឡើង​ជាបន្តបន្ទាប់  និងឈរលំដាប់ថ្នាក់ទី១ក្នុងចំណោមប្រទេសមានភ្ញៀវទេសចរណ៍មកដល់កម្ពុជា  ច្រើនបំផុត។ នាបច្ចុប្បន្ន មានក្រុមហ៊ុន សាខា និងការិយាល័យដំណាងរបស់ វៀតណាមចំនួន៦០០ បានចុះបញ្ជីធ្វើសកម្មភាពនៅកម្ពុជាដែរ។ “ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ​ នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មកម្ពុជាជាច្រើន បានធ្វើដំណាងផ្តាច់មុខអោយ ​បណ្ដាក្រុមហ៊ុនរបស់វៀតណាម។ កិច្ចសហប្រតិបត្តិការនេះបានមកនូវផល​ប្រ យោជន៍សំរាប់ភាគីនិមួយៗ។”​ ដើម្បីបង្កលក្ខណះងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មវៀតណាម ធ្វើ​សកម្ម ភាព នៅកម្ពុជា ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានអះ អាងថា៖ ទន្ទឹមនឹងការដោះស្រាយបណ្ដាបញ្ហាអំពីបែបបទ គោលនយោបាយ  ធនាគារជាតិវៀតណាម នឹងបន្តអនុញ្ញាត្តិអោយបណ្ដាធនាគារពាណិជ្ជកម្មវៀត ណាម បើកសាខា ធ្វើសកម្មភាពនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភ ទូទាត់ និងផ្តល់ទុន អោយ​បណ្ដាអង្គភាពអាជិវកម្មនានាដែលវិនិយោគនៅទីនេះ៖​

More