VOV WorldVOV World
វត្ត Shwedagon, ទ្រព្យសម្បត្ដិរបស់ Yangon
23/02/2017 08:27
​​(VOVworld) - ស្ថិតនៅចំងាយពីរដ្ឋធាន​ហាណូយ​ជាង មួយ​ម៉ោង​និង៣០នាទីជិះយន្តហោះ ​Yangon អតីតរដ្ឋ ធានីរបស់មីយ៉ាន់ម៉ា ​ល្បី​ឈ្មោះ​ដោយវត្ត​ Shwedagon កំ ពុងក្លាយទៅជាទីមកដល់គួរអោយចាប់អារម្មណ៍របស់ ​ភ្ញៀវទេសចរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។​​
​​ (VOVworld) -  ស្ថិតនៅចំងាយពីរដ្ឋធាន​ហាណូយ (ប្រទេស​វៀតណាម)​ ​ជាងមួយ​ ម៉ោង​និង៣០នាទីជិះយន្តហោះ ​Yangon អតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា ​ល្បី​ឈ្មោះ​ដោយ វត្ត​ Shwedagon កំពុងក្លាយទៅជាទីមកដល់គួរអោយចាប់អារម្មណ៍របស់​ភ្ញៀវទេសចរ  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។​​ វត្ត Shwedagon, ទ្រព្យសម្បត្ដិរបស់ Yangon វត្ត Shwedagon ត្រូវបានកសាងឡើងពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី១០ នៅលើទី ទូលពិសិដ្ឋSinguttara។ ដោយមានផ្ទៃដីជាងប្រាំហ្មឺនម៉ែត្រក្រឡា សំណង់នេះរួមមាន ប្រាសាទធំតូចចំនួន១ពាន់ស្ថិតនៅព័ទ្ធជុំវិញប្រាសាទមួយនៅកណ្ដាល​ដែលមានកំ ពស់​៩៨ម៉ែត្រ។ប្រាសាទ​ស្ទើរតែទាំងអស់នេះត្រូវបានស្រោបមាស។​ដោយឡែកប្រាសាទ កណ្ដាលត្រូវបានស្រោបដោយសន្លឹកមាសស្ដើងចំនួន​២០​ពាន់សន្លឹកហើយ ត្រូវបានតុប  តែងដោយត្បូង ពេជ្រ ត្បូងទទឹម ជួង​មាសជួងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ដង ទង់មាសលើ​កំពូល​ប្រាសាទ​ក៏ធ្វើដោយមាសទាំងស្រុងដែរដោយមានដាំពេជ្រមួយគ្រាប់ មាន​ទំងន់៧៦ Carat(ស្មើនឹង១៥ក្រាម)។​           Shwedagon មានច្រកទ្វារបួន នៅទិសទាំងបួន។ មកដល់ទីនេះ អ្នក​ណាក៏ត្រូវ​ ដោះស្បែកជើង រៀបចំអោយស្អាតបាត​សំលៀកបំពាក់របស់ខ្លួន មុនពេលចូលក្នុង​ វត្ត។ ​ចំណាយពេលវេលាជាង១០នាទី លោកអ្នកនាងទើបឆ្លងកាត់បានទីធ្លា​ដើម្បី ចូលដល់មជ្ឈមណ្ឌលរបស់វត្ត។ ​​

More