"យុវជនវៀតណាម-ថៃ ចងចំណងមេត្រីភាពចេញពីបេះដូង"
31/01/2026 08:59
(VOVWORLD) - នៅក្នុងផ្ទាំងគំនូរនៃទំនាក់ទំនងអាស៊ាន ចំណងមិត្តភាពមិនត្រឹមតែត្រូវបានពូនជ្រុំដោយកិច្ចព្រមព្រៀងផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឡើងពីការយោគយល់គ្នាទៅវិញទៅមក ការចែករំលែក និងភាពជិតស្និទ្ធរវាងប្រជាជននៃបណ្តាប្រទេសទៀតផង។ ក្នុងនោះ យុវជនជំនាន់ក្រោយគឺជាស្ពានដ៏រឹងមាំបំផុត ដែលនាំមកនូវសេចក្តីប្រាថ្នាតភ្ជាប់ និងស្មារតីបើកចំហ។ នៅក្នុងនាទីដំបូលអាស៊ាននៃសប្តាហ៍នេះ សូមអញ្ជើញលោកអ្នកនាងស្តាប់រឿងរ៉ាវអំពីចំណងមិត្តភាពរវាងយុវជនវៀតណាមនិងថៃ នៅពេលដែលខ្សែព្រំដែនហាក់ដូចជាមានតែនៅលើផែនទីប៉ុណ្ណោះ។

នៅប៉ុន្មានថ្ងៃដើមឆ្នាំ ២០២៦ ស្ថានទូតថៃប្រចាំទីក្រុងហាណូយ បានរៀបចំពិធីប្រគល់ពានរង្វាន់សម្រាប់ការប្រឡងផលិតវីដេអូខ្លី ក្រោមប្រធានបទ “លើសពីព្រំដែន៖ កំណត់ហេតុជារូបភាពអំពីចំណងមិត្តភាពថៃ-វៀតណាម”។ នេះគឺជាសកម្មភាពមួយនៃកម្មវិធី “ចំណងមិត្តភាពថៃ-វៀតណាម” ឆ្នាំ ២០២៥ ដែលរៀបចំឡើងជាប្រចាំ ដោយស្ថានទូតថៃប្រចាំនៅវៀតណាម អស់រយៈពេល ១៤ ឆ្នាំកន្លងទៅ។ ថ្លែងនៅក្នុងពិធីនេះ លោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម បានឲ្យដឹងថា៖ «
TAG
VOV/VOVworld/យុវជន/វៀតណាម/ថៃ/ចំណងមេត្រីភាព/សាមគ្គីភាព
Related








