VOV WorldVOV World
យុវវ័យរដ្ឋធានីហាណូយរួមដៃពូនជ្រំចំណងមិត្តភាពវៀតណាម-ឡាវ
30/07/2015 07:50
(VOV)_ដោយប្រធានបទ៖ យុវវ័យរដ្ឋធានីហាណូយ រួមដៃគ្នាពូនជ្រំចំណង​មិត្តភាពវៀតណាម-ឡាវ សមា ជិកសម្ព័ន្ធសមាគមយុវជនរដ្ឋធានីហាណូយ​ចំនួន៤០ នាក់ បានមានសកម្មភាពជាច្រើន​ពោរពេញទៅដោយ អត្ថន័យ ចាប់ពី​ថ្ងៃទី១៨ ដល់ថ្ងៃទី២១ កក្កដាឆ្នាំ២០១៥ នៅស្រុក Xaythani - រដ្ឋធានីវៀងច័ន្ទ។
          (VOV)_ដោយប្រធានបទ៖ យុវវ័យរដ្ឋធានីហាណូយរួមដៃគ្នាពូនជ្រំចំណង​មិត្តភាពវៀតណាម-ឡាវ សមាជិកសម្ព័ន្ធសមាគមយុវជនរដ្ឋធានីហាណូយ​ចំនួន៤០ នាក់ បានមានសកម្មភាពជាច្រើន​ពោរពេញទៅដោយអត្ថន័យ ចាប់ពី​ថ្ងៃទី១៨ ដល់ ថ្ងៃទី២១ កក្កដាឆ្នាំ២០១៥ នៅស្រុក Xaythani - រដ្ឋធានីវៀងច័ន្ទ។ ​នេះគឺជាសកម្ម ភាពស្ម័គ្រចិត្តរបស់សម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ នៅ​ឡាវ ដោយឆ្ពោះ ទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៣នៃទិវាបង្កើតទំនាក់​ទំនងការទូត(ថ្ងៃទី៥ កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៥) និង​លើកទី៣៨​ទិវាចុះហត្ថលេខាលើអនុ សញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ(ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧ -ថ្ងៃទី១៨កក្កដាឆ្នាំ២០១៥)។ យុវវ័យរដ្ឋធានីហាណូយរួមដៃពូនជ្រំចំណងមិត្តភាពវៀតណាម-ឡាវ ចូលរួមកម្មវិធីស្ម័គ្រចិត្តនៅស្រុក Xaythany លើកនេះជាបណ្ដានិស្សិត​នៃ​មហា វិទ្យាល័យសុខាភិបាល បណ្ដាវេជ្ជបណ្ឌិតវ័យក្មេងនៃសមាគមគ្រូពេទ្យវ័យ​ក្មេងហាណូយ សមាជិកសម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ អ្នកជំនាញការ​ចិញ្ចឹម ដាំដុះ និស្សិតឆ្នើមរបស់ទីក្រុង។ នៅទីនេះ គណៈប្រតិភូបានរៀបចំសកម្មភាពស្ម័គ្រ ចិត្តផ្សេងៗ ដោយមានទឹកប្រាក់ចំនួនជាងមួយពាន់លានដុងដូចជា៖ ​ពិនិត្យព្យា បាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃសំរាប់អ្នកជំងឺជាងមួយពាន់នាក់ ជូនអំណោយ ចំនួនជាង១០ចំណែកសំរាប់គ្រួសារគោលនយោបាយមានស្ថានភាព​លំបាក ផ្ទេរ ប្រគល់បច្ចេកទេសចិញ្ចឹមដាំដុះសំរាប់ប្រជាជននៅទីនេះ …លៗ           ក្នុងថ្ងៃដំបូង ប្រជាជនរាប់រយនាក់ ដែលភាគច្រើនគឺជនចាស់ជរា គ្រួសារមាន ស្ថានភាពលំបាកនៅស្រុក Xaythany ត្រូវបានពិនិត្យ និងព្យាបាលជំងឺដោយ​ឥតគិត ​ថ្លៃ​។ ប្រជាជននៅទីនេះសប្បាយរីករាយណាស់។ បងស្រី Somphon Thannakhon​ បានអោយដឹងថា៖           “ ប្រជាជននៅទីនេះជួបការលំបាកជាច្រើនណាស់។ ហើយថ្ងៃនេះ មាន​ក្រុម វេជ្ជបណ្ឌិតវៀតណាមមកពិនិត្យព្យាបាលជំងឺ ប្រជាជននៅទីនេះសប្បាយរីករាយ ណាស់។ គេធ្វើល្អណាស់ សង្ឃឹមថាគេនឹងមកពិនិត្យព្យាបាលដូច្នេះជាបន្តទៅទៀត។”           ចាប់ពីឆ្នាំ ២០០៧មក សម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ បានអនុវត្ត ​សកម្មភាពស្ម័គ្រចិត្តនៅរដ្ឋធានីវៀងច័ន្ទ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ សម្ព័ន្ធ​ សមាគមយុវជនទីក្រុងហាណូយ បានរក្សាសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរ​បទពិ សោធន៍ បើកទូលាយសកម្មភាពស្ម័គ្រចិត្ត និងសហប្រតិបត្តិការជាមួយ​សម្ព័ន្ធសមា គមយុវជនរដ្ឋធានីវៀងច័ន្ទ លើគ្រប់វិស័យ។ សកម្មភាពទាំងនេះមិនគ្រាន់តែមាន អត្ថន័យជាក់ស្ដែងសំរាប់ប្រជាជននៅទីនេះប៉ុណ្ណោះទេ ថែមទាំង​ជាឱកាសដើម្បី បណ្ដាសមាជិកយល់ដឹងបន្ថែមអំពីជីវភាពរស់នៅ និងមនោសញ្ជេតនា​របស់ប្រ ជាជនឡាវទៀតផង។ បណ្ឌិត Pham Nhu Hai អនុប្រធានសមាគម​គ្រូពេទ្យវ័យ ក្មេងហាណូយ និងជាអនុប្រធានគណៈប្រតិភូយុវជនស្ម័គ្រចិត្ត​ហាណូយ បាន ចែករំលែកថា៖            “ យើងខ្ញុំមកទីនេះ ក្រៅពីគោលដៅពិនិត្យ ព្យាបាលជំងឺនេះ នៅមាន​គោល បំណងរឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាសជនឡាវទៀតផង។ នេះគឺជា ក្តីសប្បាយរីករាយផង និងជាមោទនភាពរបស់ខ្ញុំទៀតផង។”           បណ្ដាសកម្មភាពពោរពេញទៅដោយអត្ថន័យរបស់គណៈប្រតិភូសម្ព័ន្ធ​ សមាគមយុវជនហាណូយ ទទួលបានការវាយតំលៃខ្ពស់របស់រដ្ឋអំណាច និង ​ប្រជាជនក្នុងតំបន់។ លោក Bunta Thepphavong លេខាធិការ សម្ព័ន្ធ​សមាគម​ យុវជនវៀងច័ន្ទ បានវាយតំលៃខ្ពស់ចំពោះសកម្មភាពស្ម័គ្រចិត្តទាំងឡាយរបស់ ​សម្ព័ន្ធសមាគមយុវជនហាណូយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។            “ បណ្ដាសកម្មភាពស្ម័គ្រចិត្តរបស់យុវជនរដ្ឋធានីហាណូយបាន រួមចំ ណែក​ពង្រឹងនិងពង្រីកប្រពៃណីមិត្តភាព ដែលបានលោកប្រធានហូជីមិញ និង លោក​ប្រធាន Kaysone Phomvihan កសាង។ ប្រជាជននៅទីនេះគឺ​សប្បាយរីក រាយ​ណាស់ ។ គេមានអារម្មណ៍ថា៖មិននៅឯកកោទេ មានបងប្អូនវៀតណាម នៅក្បែរជា​និច្ច ជួយឧបត្ថម្ភគ្នានៅក្នុងជីវភាពរស់នៅ ទាំងខាងសម្ភារះនិងស្មារតី។”           សកម្មភាពរបស់យុវវ័យរដ្ឋធានីហាណូយ ជាឱកាសដើម្បីយុវវ័យរដ្ឋធានី​ បង្ហាញចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម-ឡាវនិយាយរួម និងយុវជន ​ កុមារជំទង់រដ្ឋធានីជាមួយប្រជាជន យុវជន កុមារជំទង់ស្រុក Xaythany និងរដ្ឋ​ ធានីវៀងច័ន្ទនិយាយដោយឡែក។ បន្តប្រពៃណីរបស់ជំនាន់មុនៗ បណ្ដា​សមា ជិកសម្ព័ន្ធសមាគមយុវជនហាណូយ បានរួមចំណែកពូនជ្រុំ និងរឹតបន្តឹង​ថែម ទៀតនូវចំណងសាមគ្គីភាព មិត្តភាពជាពិសេស រវាងប្រជាជាតិទាំងពីរ វៀត ណាមនិងឡាវ៕  

More