ពិធីចំរើនព្រះជន្ម-ចរិតលក្ខណះវប្បធម៏ស្អាតដើមនិទាឃរដូវ
01/03/2013 08:46
តាមទំនៀមទំលាប់នៅឱកាសដើមឆ្នាំបណ្តាគ្រួសារវៀត ណាមជានិច្ចកាលរៀបចំ ពិធីចំរើនព្រះជន្មជូនលោកតា លោកយាយ ឪពុក ម្តាយ។នេះជាចរិតលក្ខណះវប្បធម៏ ស្អាតដែលបានថែរក្សាក្នុងអំឡុងរាប់រយឆ្នាំកន្លងមកសំដែគុណធម៌ហូបទឹកនឹកដល់ ប្រភពដើមរបស់ប្រជាជាតិវៀតណាម។

ពិធីចំរើនព្រះជន្ម-ចរិតលក្ខណះវប្បធម៏ស្អាតដើមនិទាឃរដូវ( រូបថតInternet) Vovworld-ដូចគ្រួសារជាច្រើននៅភូមិ Cong Hoaឃុំ Dong Quangស្រុកDong Hung ខែត្តThai Binhថ្ងៃនេះកូនចៅរបស់លោកយាយ Pham Thi Maiមកពីទីក្រុងហា ណូយ- Hai Phongនិងទីក្រុងហូជីមិញបានជួបជុំគ្នាដើម្បើរៀបចំពិធីចំរើនព្រះជន្ម ជូន លោកយាយ ។ចំពោះលោកស្រី Vu Minh Hienជាកូនទី៣របស់ លោកយាយ Maiគឺនេះជាឱកាសដើម្បីកូនចៅតបស្នងសងគុណលោកតា លោកយាយ ឪពុក ម្តាយព្រមទាំងរំលឹកកូនចៅមានការទទួលខុសត្រូវចំពោះ លោកតា លោកយាយ ។ លោកស្រី Vu Minh Hienអោដឹងថា៖ “ ខ្ញុំរីករាយយ៉ាងក្រៃលែងពេលរៀបចំ ពិធី ចំរើនព្រះជន្មរបស់ម្តាយចូល៩៥ឆ្នាំ។នេះជាប្រការសុភមង្គលធំជាទីបំផុតសំរាប់កូន ចៅក្នុងគ្រួសារ ។តាមលោកយាយថា៖នេះជាអំណោយធំ១ខាងស្មារតី“។ រហូតមកដល់ពេលនេះទោះបីមានអាយុជិត១០០ឆ្នាំក្តី លោកយាយ Pham Thi Mai នៅជាទីបង្អែករបស់កូនចៅក្នុងការផ្តលយោបល់បទពិសោធន៍រស់នៅសំរាប់កូន ចៅ។ចំពោះលោកយាយMaiគឺដួងចិត្តរបស់កូនចៅជាអំណោយខាងស្មារតីមិនកាត់ ថ្លៃបាន។លោកយាយ Pham Thi Maiចែករំលែកថា៖ “ខ្ញុំសប្បារីករាយណាស់ពេល សង្កេតឃើញកូនចៅមកជួបជុំដ៍សប្បាយមុននេះកូនចៅបានរៀបចំពិធីចំរើនព្រះជន្ម ជូនខ្ញុំហើយ។ឆ្នាំនេះជាលើកទី២។ ខ្ញុំប្រឹងប្រែងឲ្យមានសុខភាពល្អដល់អាយុះ១០០ ឆ្នាំ “។ ពិធីចំរើនព្រះជន្ម១(រូបថតInternet) ពេលនិទាឃរដូវមកម្តងៗរដ្ឋអំណាចរួមជាមួយអង្គកាសង្គមដូចជាសមាគមជនចាស់ ជរា សមាគមអតីតយុទ្ឋជននិងសមាគមនារីនៅច្រើនដំបន់ក៍យកចិត្តទុកដាក់ដល់ការ រៀបចំពិធីចំរើនព្រះជន្មជូនលោកតាលោកយាយមានអាយុះច្រើនផងដែរ។នៅខេត្ត Thai Binhពិធីចំរើនព្រះជនត្រូវបានរៀបចំឡើងដ៍មហោឡារិកនៅគ្រប់ជាន់ថ្នាក់ពីស្រុកឃុំដល់សង្កាត់។លោក Bui Quang Vuongប្រធានសមាគមជនចាស់ជរាឃុំ Dong Quang ស្រុកDong Hungខេត្តThai Binhអោយដឹងថា៖ “ ជារៀងរាល់ឆ្នាំយើងខ្ញុំនៅរៀបចំ ពិធី ចំរើនព្រះជន្មជូនលោកតាលោកយាយមានអាយុពី៧០-៧៥-៨០-៨៥-៩០-១០០ឆ្នាំ ជាដើម ។ក្នុងឆ្នាំ២០១៣នេះនៅឃុំយើងខ្ញុំមានលោកតាលោកយាយចំនួន៩២រូប “។ សព្វថ្ងៃនេះពិធីចំរើនព្រះជន្មបានក្លាយទៅជាប្រពៃណីរបស់គ្រួសារនិងដំបន់ជាច្រើននៅ វៀតណាម។ទោះបីរូបភាពនៃពិធីនេះបានមានការផ្លាស់ប្តូរមួយចំនួនក្តីប៉ុន្តែអត្ថន័យនៃ ពិធីចំរើនព្រះជនដូចជាការសំដែងមនោសញ្ចេតនាអប់រំកូនចៅមានការទទួលខុសត្រូវ ចំពោះលោកតាលោកយាយឪពុកម្តានៅបានរក្សាដ៍ដែល៕
Related








