VOV WorldVOV World
ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម
09/03/2013 09:13
VOV-នៅវៀតណាមនិទាឃៈរដូវជារដូវបុណ្យទាន។ ក្នុងប៉ុន្មានថ្ងៃដើម​និទាឃៈ​រដូវឆ្នាំនេះបណ្ដាជនជាតិ ភាតរៈនៅវៀតណាមបាននាំគ្នាមកផ្ទះរួមបុរី​វប្បធម៍​ ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅក្រុង ហាណូយដើម្បីចូលរួម ទិវា​បុណ្យនិទាឃៈ​រដូវរបស់បណ្ដាជនជាតិនៅវៀត ណាម។ មិនត្រឹមតែជួប​ប្រាស្រ័យ​ប៉ុណ្ណោះទេ ប្រជាជន​បណ្ដាជនជាតិបាន ឧទ្ទេសនាមរាល់ភាពស្អាតវប្បធម៍ក្នុង​បណ្ដាពិធីបុណ្យប្រពៃណីទៀតផង។ ពិធីបុណ្យនីមួយៗមានអត្តសញ្ញាណដោយឡែក​ដូច​ជាបុប្ជាចំរុះព័រក្នុងសួន ច្បារ​សហគមន៍បណ្ដាជនជាតិវៀតណាម។
ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម
        VOV-នៅវៀតណាមនិទាឃៈរដូវជារដូវបុណ្យទាន។ ក្នុងប៉ុន្មានថ្ងៃដើម​ និទាឃៈ​រដូវឆ្នាំនេះបណ្ដាជនជាតិភាតរៈនៅវៀតណាមបាននាំគ្នាមកផ្ទះរួមបុរី​ វប្បធម៍​ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅក្រុងហាណូយដើម្បីចូលរួម ទិវា​បុណ្យនិទាឃៈ​រដូវរបស់បណ្ដាជនជាតិនៅវៀតណាម។ មិនត្រឹមតែជួប​ ប្រាស្រ័យ​ប៉ុណ្ណោះទេ ប្រជាជន​បណ្ដាជនជាតិបានឧទ្ទេសនាមរាល់ភាពស្អាត វប្បធម៍ក្នុង​បណ្ដាពិធីបុណ្យប្រពៃណីទៀតផង។ ពិធីបុណ្យនីមួយៗមាន អត្តសញ្ញាណដោយឡែក​ដូច​ជាបុប្ជាចំរុះព័រក្នុងសួនច្បារ​សហគមន៍បណ្ដា ជនជាតិវៀតណាម។ ពិធីបុណ្យ Gau Tao ពិធីបុណ្យពិសេសមួយរបស់ជនជាតិ H’Mong មកពីឃុំ Duong Thuong ស្រុក Yen Minh ខេត្ត Ha Giang។         សម្លេងដែលលោកអ្នកនាងកំពុងស្ដាប់ជាបណ្ដាបទចំរៀង សំនៀងក្នុងពិធី​ បុណ្យ Gau Tao ពិធីបុណ្យពិសេសមួយរបស់ជនជាតិ H’Mong មកពីឃុំ Duong Thuong ស្រុក Yen Minh ខេត្ត Ha Giang។ ប្រសិនបើនៅដំបន់ Gau Tao ត្រូវបាន​រៀបចំ​ដើម្បីបួងសួងសូមឲ្យមានសេចក្តីសុខនិងសុភមង្គល់សំរាប់ម្ចាស់ផ្ទះនោះ នៅបុរី វប្បធម៍​ទេសចរណ៍​បណ្ដា​ជនជាតិ Gau Tao នឹងនាំមកភ័ព្វសំណាងសំរាប់សហគមន៍​ ជន​ជាតិ H’Mong ទាំងមូល​នៅ​ទីនេះ។ ពិធីបុណ្យមិនត្រឹមតែជាកន្លែងដើម្បី​ជន​ជាតិ H’Mong បំពេញនូវតម្រូវ​ការ​ព្រលឹង​ប៉ុណ្ណោះទេថែមទាំងជាកន្លែងដើម្បីប្រជាជន H’Mong បំពេញនូវតម្រូវការ​ស្មារតី​តាម​រយៈបណ្ដាល្បែងលេងកំសាន្តប្រជាប្រិយ​ ទៀតផង។ លោក Giang Mi Phu ប្រជាជន​ជនជាតិ H’Mong មួយនាក់បាន​ឲ្យដឹង​ថា៖         “ពីមុនមកប្រជាជន H’Mong បានរៀបចំពិធីបុណ្យ Gau Tao ដើម្បីបួងសួងសូម ឲ្យរក​ស៊ី​មានបាន​ សូមឲ្យឆ្នាំថ្មីកើតកូនកើតចៅច្រើនថែមទៀតដាំដុះល្អនិងចិញ្ចឹម កូនមាន​សុខភាពល្អ។ ថ្ងៃ​នេះ​យើងខ្ញុំបានសម្ដែងពិធីបុណ្យ Gau Tao នៅទីនេះជា មួយបំណង​ពិធីបុណ្យ​កាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងក៏ជាដើម្បី ឧទ្ទេសនាមឲ្យ​ប្រជាជនទូទាំងប្រទេសអំពី​ភាពស្អាតខាងវប្បធម៍របស់ជនជាតិ H’Mong។” ជនជាតិ Pa Then បានរៀបចំគំនរភ្លើងធំមួយនិងធ្វើសក្ការបូជាសូមព្រះអគ្គីព្រះគង្គាអនុញ្ញាត្តឲ្យ ជនជាតិ Pa Then បានរៀបចំពិធីបុណ្យសប្បាយរីករាយថ្លែងអំណរគុណ ចំពោះមេឃដីបានផ្ដល់មករដូវអំណោយផលមួយ។         រីឯនៅទីលានមណ្ឌូលបុរីជនជាតិទី២ ជនជាតិ Pa Then បាន​រៀបចំ​គំនរ​ភ្លើង​ធំមួយនិងធ្វើសក្ការបូជាសូមព្រះអគ្គីព្រះគង្គាអនុញ្ញាត្តឲ្យជនជាតិ ​Pa Then បាន​ រៀបចំ​ពិធី​បុណ្យសប្បាយរីករាយថ្លែងអំណរគុណចំពោះមេឃដីបានផ្ដល់មករដូវ ​អំណោយ​ផល​មួយ។ ក្រោយពេលបញ្ចប់បណ្ដាពិធីការក៏ជាពេលវេលាដែលខ្លួន ប្រាណរបស់​អ្នកចូលរួមលោត​ភ្លើងចាប់ផ្ដើមញ័រខ្លួនចង់លោតចូលក្នុងភ្លើង។ ជន ជាតិ Pa Then បានចាត់ទុក​ថា​រយៈពេលលោតលើភ្លើងរបស់គេអាស្រ័យទៅលើ កំលាំងដែលព្រះប្រទានជូន។ ពិធីនៅបាន​ទាក់ទាញប្រជាជនរបស់សហគមន៍ជន ជាតិ Tay, Lao, Lo Lo, Hoa, Dao ជាដើម។ លោក​ស្រី Phu Thi Thien អ្នកភូមិ Vi Bac ស្រុក Quang Binh ខេត្ត Ha Giang បាន​ចែក​រំលែក​ថា៖         “ពិធីបុណ្យលោតភ្លើងរបស់ជនជាតិ Pa Then បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦​ខែ ទី​១០​​តាមច័ន្ទកតិដល់ថ្ងៃទី១៥ខែទី១ ដើម្បីបណ្ដេញខ្មោចបិសាច។ ក្រោយរយៈ​ ពេល១​ឆ្នាំជនជាតិ Pa Then ធ្វើស្រែដ៏នឿយហត់និងគេបានរៀបចំពិធីបុណ្យលោត ភ្លើង​ដើម្បី​បណ្ដេញ​ខ្មោចបិសាច ដើម្បីកូនចៅមានសុខភាពនិងមានឆ្នាំថ្មីរកស៊ីមាន បាន។ ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះបក្សនិងរដ្ឋបានយកចិត្តទុកដាក់ដល់ប្រជាជន ជនជាតិ​ជា​ភាតរៈទាំង៥៤នៅ​គ្រប់​ទិសទីក្នុងទូទាំងប្រទេសនិងបង្កើតបុរីវប្បធម៍ បណ្ដាជនជាតិនៅទីនេះដើម្បី​ប្រជាជនគ្រប់​ជន​ជាតិ​ប្រមូលផ្ដុំនៅទីនេះ។” បណ្ដាជនជាតិភាតរៈនៅវៀតណាមបាននាំគ្នាមកផ្ទះរួមបុរីវប្បធម៍ទេសចរណ៍បណ្ដាជនជាតិ វៀតណាមនៅក្រុងហាណូយដើម្បីចូលរួម ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម។         ពិធីបុណ្យនីមួយៗសុទ្ធតែបានផ្សាភ្ជាប់នឹងទំនៀមទំលាប់ជំនឿនិងពលកម្ម ​ផលិតកម្ម​របស់ជនជាតិនីមួយៗ។ បណ្ដាពិធីបុណ្យនិទាឃៈរដូវបានធ្វើឲ្យ​បរិយាកាស ​បណ្ដាភូមិឃុំ​អូអរ​រស់រវើសជាងប្រជាជនបណ្ដាជនជាតិសប្បាយ​រីក​រាយចូលរួម​បណ្ដា​សកម្មភាពវប្បធម៍ លើកកំពស់ការយល់ដឹងសហគមន៍។ ការ​ពង្រីកស្ដានិងរក្សា​បណ្ដា​ ពិធី​​បុណ្យរបស់ប្រជាជនជាជនជាតិភាគតិចក្នុងប៉ុន្មានថ្ងៃនិទាឃៈរដូវនេះ ធ្វើឲ្យ ប្រជាជន​វៀតណាមកាន់តែស្រលាញ់ភាពពហុបែបពោពេញ​ទៅ​ដោយអត្តសញ្ញាណ វប្បធម៍​របស់ជនជាតិខ្លួនទៀតផង៕