ជំនាន់វ័យក្មេងវៀតណាមជាមួយការងារអភិរក្សវប្បធម៏ចម្រៀង Tru។
29/03/2013 08:58
ចម្រៀង Truជាសិល្បះប្រជាប្រីយ៍ជាពិសេសនៅវៀត ណាម។នាឆ្នាំ២០០៩អង្គការ UNESCOបានបញ្ចូល ចម្រៀងTruក្នុងបញ្ជីរាយនាមបេតិកភណ្ឌអរូបីរ៍ពិភព លោក។នេះជាកិត្តិយស់១របស់វៀតណាមប៉ុន្តែវាក៍បាន ដាក់ចេញបញ្ហា១គឺបញ្ហាអភិរក្សនិងពង្រីកតំលៃប្រពៃណីនៃចម្រៀង Truក្នុងជីវភាព រស់នៅទំនើបនាសព្វថ្ងៃ។

Vovworld- ចម្រៀង Tru ជាសិល្បះប្រជាប្រីយ៍ជាពិសេសនៅវៀតណាម ដែលបានអភិវឌ្ឍន៍កាលពីសតវត្សន៍ទី១៥មក។ទោះបីជាឆ្លងកាត់លើវិបរិត ប្រវត្តិសាស្រ្តជាច្រើនក្តីប៉ុន្តែ ចម្រៀង Tru នៅមានកំលាំងរស់យ៉ាងខ្លាំងក្លា ដោយសារតំលៃសិល្បះពិសេសរបស់វាចំពោះខឿនវប្បធម៏វៀតណាម និយាយរួមនិងក្នុងដួងចិត្តរបស់ទស្សនិកជននៅក្នុងនិងក្រៅប្រទេសនិយាយ ដោយឡែក។នាថ្ងៃទី១តុលាឆ្នាំឆ្នាំ២០០៩អង្គការUNESCOបានបញ្ចូលចម្រៀង Truក្នុងបញ្ជីរាយនាមបេតិកភណ្ឌអរូបីរ៍ពិភពលោក។នេះជាកត្តិយស់១របស់ វៀតណាមប៉ុន្តែវាក៍បានដាក់ចេញបញ្ហា១គឺបញ្ហាអភិរក្សនិងឧទ្ទេសនាមអំពី បេតិកភណ្ឌនេះជាមួយមហាជន។និងប្រការនេះទាមទារឲ្យមានការរួមដៃរបស់ សង្គមទាំងមូលដែលក្នុងនោះមានជំនាន់វ័យក្មេងទៀតផង។សាស្រ្តាចារ្យបណ្ឌិត To Ngoc Thanhអ្នកស្រាវជ្រាវសិល្បះប្រជាប្រីយ៍វៀតណាមចាត់ទុកថា៖ ” ចម្រៀង Truត្រូវបានផ្សាយចូលវៀតណាមពីយូរណាស់មកហើយនិងពេលខ្លះវាប្រហាក់ ប្រហែលសាបសូន និងគ្មានទីឈរជើងក្នុងជីវភាពរស់នៅ។ដោយហេតុនេះយើងខ្ញុំ មានបំណង គឺដំបូងបង្អស់នាំមក ចម្រៀង Tru មកដល់ជនចាស់ជរាពីនោះជះ ឥទ្ឋិពលទៅលើយុវជន “។ អង្គការUNESCOបានបញ្ចូលចម្រៀង Truក្នុងបញ្ជីរាយនាមបេតិកភណ្ឌអរូបីរ៍ពិភពលោក (រូបថតInternet) អាស្រ័យដោយមានការបន្តនិងការរួមវិភាគទានរបស់ជំនាន់ជាច្រើនសិល្បះ Tru ត្រូវបានរក្សានិងអភិវឌ្ឍន៍ហូតមកដល់សព្វថ្ងៃនេះ។តាមតួលេខស្ថិតិឲ្យដឹងថា៖នៅទូទាំងប្រទេសមានក្រុមគ្លិប ចម្រៀង Tru ចំនួន៦៣ដោយមានសមាជិកចំនួន ៧០០នាក់។ទន្ទឹមនឹងនោះការងារបង្ហាត់បង្រៀន បណ្តុះបណ្តាលអ្នកចម្រៀង Tru ក៍ទទួលបានការយកចិត្តទុកដាក់ជាពិសេសផងដែរ។ ទីក្រុងហាណូយជាដំបន់១ Kieu Anhអាយុ១៧ឆ្នាំជាសមាជិក១នាក់ក្នុងគ្រួសារ១មាន៧ដំណរផ្សាភ្ជាប់ជាមួយ ចម្រៀង Truចែករំលែកថាៈ”ជាជនវ័យក្មេង១នាក់ខ្ញុំមានសេចក្តីស្រឡាញ់វិញ្ញាសារ សិល្បះផ្សេងជាច្រើន។កើតនៅគ្រួសារ១មាន៧ដំណរផ្សាភ្ជាប់ជាមួយ ចម្រៀង Tru បានជាទំនុកសិល្បះ Truបានស៊ីជំរៅក្នុងដួងចិត្តខ្ញុំ “។ ការរក្សាសកម្មភាពនិងពិធីសំដែងសិល្បះ Truនៅបណ្តាក្រុមនិងគ្លិបនៅទីក្រុងហា ណូយមិនត្រឹមតែរួមចំណែកលើកកំពស់ការយល់ដឹងអំពី ចម្រៀង Truរបស់មហាជន ប៉ុណ្ណោះទេថែមទាំងទាក់ទាញជនជាច្រើននាក់ជាពិសេសជនវ័យក្មេងមកដល់ ចម្រៀង Truទៀតផង។ចូលរួមពិធីជិវភាព១ក្នុងគ្លិប ចម្រៀង Truហាណូយ Pham Hong Phuongជានិស្សិត១នាក់នៃសាលាសភាបណ្ឌិតហិរញ្ញវត្ថុបានយល់បន្ថែមប្រការជាច្រើនអំពី ចម្រៀង Tru។ដោយហេតុនេះ Phuongរួមជាមួយបណ្តាមិត្តរបស់ខ្លួនបានរៀបចំក្រុម ស្ម័គ្រចិត្ត១ផ្សាភ្ជាប់ជាមួយគ្លិបចម្រៀង Truហាណូយ។Phuongអោយដឹងថា៖ “ គោល ដៅសំខាន់នៃក្រុមស្ម័គ្រចិត្ត នេះគឺអភិរក្សចម្រៀង Truពីព្រោះថាចម្រៀង Truត្រូបាន UNESCO ទទូលស្គាល់ជាបេតិកភណ្ឌវប្បធម៏ពិភពលោក។ ចម្រៀង Truត្រូវការការ យកចិត្តទុកដាក់ពីជនវៀតណាមគ្រប់រូបជាពិសេសជនវ័យក្មេង “។ ពិធីសំដែងសិល្បះចម្រៀង Tru(រូបថតInternet) នាសព្វថ្ងៃគ្លិបស្ម័គ្រចិត្តចម្រៀង Truហាណូយមានសមាជិកប្រមាណ៥០នាក់។កិច្ច ការរបស់បណ្តាជនស្ម័គ្រចិត្តនេះគឺឧទ្ទេសនាមជាមួយភ្ញៀវបរទេសអំពីចម្រៀង Tru និងជាអ្នកបញ្ជាក្នុងបណ្តាកម្មវិធីសំដែងសិល្បះចម្រៀង Tru។មិត្តវ័យក្មេងទាំងនេះ បាននិងកំពុងជាកសាងស្ពានសំរាប់សិល្បះចម្រៀង Truឈានចូលដំណាក់កាល ធ្វើសមាហរណកម្មជាមួយប្រទេសជាតិ៕
Related








