VOV WorldVOV World
ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។
15/04/2013 11:42
VOV-សហគមន៍ជនវៀតណាមមានជនជាតិចំនួន៥៤ ផ្សេងៗគ្នា។​ក្នុង​នោះជនជាតិ Kinh ដែលបានហៅថា ជនវៀត​បានស្រូបយកជិត៩០%នៃ​ចំនួន​ប្រជាជន វៀតណាមទាំងមូល។ ​ជនវៀតបានរស់នៅគ្រប់ខេត្ត ទីក្រុង ប៉ុន្តែ​ច្រើនបំផុតគឺនៅដំបន់វាលទំនាបនិងទីក្រុង។​ ភាសាវៀតណាម ចំណុះក្រុម​ភាសាវៀត-Muong។
ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។
ជនជាតិ Kinh ជនជាតិមានចំនួនប្រជាជនច្រើនបំផុតនៅវៀតណាម។ (Internet)         VOV-កន្លងផុតទៅជាច្រើនសត្សវត្ស សហគមន៍បណ្ដាជនជាតិវៀត​ណាម​បានផ្សាភ្ជាប់ជាមួយគ្នារហូតក្នុងដំណើរប្រវត្តិសាស្ត្រតស៊ូប្រឆាំង​សត្រូវឈ្លាន ពានការពារដែនដីដណ្ដើមឯករាជ្យ កសាងប្រទេសជាតិ។​ ជន​ជាតិ​នីមួយៗ សុទ្ធតែមានភាសាអក្សរនិងអត្តសញ្ញាណវប្បធម៍ដោយឡែក។​ អត្តសញ្ញាណ របស់បណ្ដាជនជាតិបានបង្ហាញច្បាស់ក្នុងជីវភាពរស់នៅសហគមន៍​និង​ក្នុង បណ្ដាសកម្មភាពសេដ្ឋកិច្ច។ សាស្ត្រាចារ្សរងបណ្ឌិត​ Bui Xuan Dinh វិទ្យាស្ថាន វិទ្យាសាស្ត្រសង្គមវៀតណាមបានឲ្យដឹងថាដើម្បីយល់អំពីជនជាតិមួយការងារ ដើមដំបូងត្រូវយល់អំពីប្រភពដើម។         “តាមឯកសារប្រវត្តិសាស្ត្រវៀតណាម ជនវៀតគឺជាក្រុម Lac Viet ក្នុង​ប្លុក Bach Viet រួមមានជនជាតិវៀតជាច្រើន។ បណ្ដាក្រុមវៀតនេះបាន​បង្កើត​ទឹកដី ដោយឡែក។ ឯកសារប្រវត្តិសាស្ត្របានបង្ហាញតាមរយៈឯកសារបុរាណ​វិទ្យា​វត្ថុបុរាណរហូតក្នុងរយៈពេល៤០ឆ្នាំកន្លងមកទាក់ទិនដល់រាជកាល​ស្ដេច Hung បានអះអាងថា ជីដូនជីតារបស់ជនវៀតបុរាណបានរស់​នៅ​ទី​នេះជាច្រើនតំណរ មក ប្រជាជនវៀតបុរាណបានបង្កើតឡើងដោយផ្ទាល់បណ្ដា​ខឿមវប្បធម៍មាន ចរិតលក្ខណៈតៗមកពី Phung Nguyen, Go Mun, Dong Dau, Dong Son ជាដើម។” សាស្ត្រាចារ្សរងបណ្ឌិត Bui Xuan Dinh វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាម (Internet)           ដំបន់ភូមិសាស្ត្ររស់នៅរបស់ជនវៀតគឺដំបន់ភាគកណ្ដាលនិងវាលទំនាប ខាងជើង។ ចាប់ពីសត្សវត្សទី១១ដោយសារតម្រូវការដីធ្លី ដោយចរិតលក្ខណៈ​ សម័យសក្កដិភូមិ ជនវៀតបានឈានទៅដំបន់ភាគកណ្ដាលពង្រីកទឹកដី​ទៅ​ដំបន់ ណាមបូ។ ជនវៀតបានប្រមូលផដុំគ្នាទៅរស់នៅដំបន់ភាគឦសាននាដើម សត្សវត្សទី២០ ក្នុងពេលដែលជនបារាំងបានបង្កើតបណ្ដាទីក្រុងនិងនៅដំបន់ Tay Nguyen ក៏​ដូច្នេះដែរ។ ជនវៀតមានប្រវត្តិសាស្ត្ររស់នៅប្រមូលផ្ដុំខុសពីគ្នា ប៉ុន្តែកន្លែង​ណា ជនវៀតក៏សម្របខ្លួនយ៉ាងឆាប់រហ័សជាមួយជីវភាពរស់នៅថ្មី សម្របខ្លួនជាមួយជនជាតិភាគតិចម្ចាស់ស្រុកទន្ទឹមនឹងនោះពង្រីកបាន​តួនាទី របស់ជនជាតិមានសម័ត្ថភាពអភិវឌ្ឍន៍ខ្ពស់ជាងដើម្បីបង្កើតជាកំលាំងដ៏ធំរឹងមាំ មួយនាំបណ្ដាដំបន់នោះអភិវឌ្ឍន៍រួមជាមួយដំបន់វាលទំនាប។​សាស្ត្រាចារ្សរង បណ្ឌិត Bui Xuan Dinh បានឲ្យដឹងថែមទៀតថា៖         “ជនវៀតជាប្លុកឯកភាពមួយ ប៉ុន្តែក្នុងដំណើរការផ្លាស់ប្តូរទៅកន្លែង​រស់នៅ​ ថ្មី​ត្រូវសម្របខ្លួនជាមួយបរិយាកាសរស់នៅដើម្បីស្ថិតស្ថេរ។ ក្នុង​ដំណើការនោះ​ ជន​វៀតបានរៀនសូត្រសម្របខ្លួនជាមួយលក្ខណៈរស់នៅរបស់​ជនរួមជាតិភាគ តិច​នៅទីនោះដើម្បីបង្កើតឡើងរបៀបរស់នៅវប្បធម៍ថ្មីមានការរួមផ្សំជាមួយ វប្បធម៍​របស់គេជាមួយវប្បធម៍ដែលគេប្រមូលបាន។”         ដោយសារលក្ខណៈរស់នៅប្រមូលផ្ដុំ ជនវៀតរកស៊ីភាគច្រើនដោយ​សារ​ផលិតកម្មកសិកម្មក្នុងនោះការដាំដុះស្រែទឹកគឺសំខាន់។ ជនវៀតធ្វើ​កសិកម្ម​ផ្អែក ​លើប្រតិទិនព្រះច័ន្ទ យកចិត្តទុកដាក់ដល់កត្តារដូវ។ រួមជាមួយ​ដំណើរការ​អភិវឌ្ឍន៍​ សង្គម ជនវៀតថែមទាំងពូកែខាងផ្នែកចិញ្ចឹមសត្វទៀតផងវាបានក្លាយទៅជាផ្នែក សំខាន់​ជា​មួយ​ទ្រង់ទ្រាយ​កាន់​តែ​បានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ សិប្បកម្ម​របស់ជនវៀតបាន​អភិវឌ្ឍន៍​ខ្លាំងជាមួយមុខរបរជាច្រើនដូចជាកែច្នៃស្បៀង​អាហារ តម្បាញកាត់​ដេរ​ជាដើម៕