VOV WorldVOV World
មជ្ឈដ្ឋានវ័យក្មេង និងភាសាវៀតណាមក្នុង ដំណាក់កាលសមាហរណកម្ម
24/05/2013 02:50
រួមជាមួយការដែលវប្បធម៏អ៊ីនធឺណិតនិងវប្បធម៏បរទេស ផ្សាយចូលវៀតណាមយ៉ាងខ្លាំងក្លានោះ ភាសាវៀតណាម ក៍កំពុងមានការប្រែប្រួលយ៉ាងខ្លាំងក្លាផងដែរ។
មជ្ឈដ្ឋានវ័យក្មេង និងភាសាវៀតណាមក្នុង ដំណាក់កាលសមាហរណកម្ម
Vovworld- មេឃក្តៅខ្លាំងណាស់។ទៅរកហូបទឹកតែក្រូចឆ្មានៅវិថី Nha Tho។ Ok រង់ចាំតិច។ខ្ញុំ​ up រូបថតនេះចូលក្នុង facebookសិន។នេះជាការសន្ទនានៃ ក្រុមជនវ័យក្មេង១នេះជាវិការបាកនៃការដែលវប្បធម៏អ៊ីនធឺណិតនិងវប្បធម៏ បរទេសផ្សាយចូលនិងការច្នៃប្រឌិតក្នុងភាសាប្រាស្រ័យទាក់ទងរបស់ មជ្ឈដ្ឋានវ័យក្មេង។ភាសាជាបាតុភាពសង្គមបានជាវាផ្លាស់ប្តូរតាមសង្គមនិង ពេលវរលា។ការ ច្នៃប្រឌិតក្នុងភាសាប្រាស្រ័យទាក់ទងបានជួយជនគ្រប់រូប ខិតជិតគ្នា។Nguyen Minh Trang និស្សិត១នាក់នៃមហាវិទ្យាល័យភាសាបរទេស ចំណុះមហាវិទ្យាល៍យជាតិហាណូយចាត់ទុកថា៖“  ការប្រើប្រាស់ភាសាអង់គ្លេស ក្នុងការប្រាស្រ័យទាក់ទងជារៀងរាល់ថ្ងៃជាប្រការអាចយល់ព្រមបាន។ឧទាហរណ៍ពេលជួបគ្នាគ្រាន់តែនិយាយ” Hi  “ ឬ”  Hello  “ បានហើយ ជំនួសឲ្យ ពាក្យសួរស្តី ។ល។   "                      រូបថត​ VOVWORLD មិត្តវ័យក្មេងនិងជនវៀតណាមជាច្រើនដែលធ្លាប់រស់នៅនៅបរទេសជានិច្ចកាល ប្រើប្រាស់ភាសាបរទេសក្នុងការទាក់ទង។Nguyen Thi Thu Hien ជាជនវៀតណាម ១នាក់ដែលបានរស់នៅនៅអាមេរិកក្នុងរយះពេល១០ឆ្នាំចែករំលែកថា៖“   ថ្ងៃដែល ទើបនឹងបានវិលត្រឡប់មកប្រទេសវិញខ្ញុំជួមការស្មុគស្មាញអំពីភាសាវៀតណាម ក្នុងជំនួ​បសំណេះសំណាលជាមួយមិត្តភក្តិ។រស់នៅឆ្ងាយពីគ្រួសារយ៉ាងយូរៗបាន ជាខ្ញុំពុំទាន់update ពាក្សថ្មីៗ នៅឡើយ។      “                      រូបថត​ VOV តាមអ្នកស្រាវជ្រាវមួយចំនួនថា៖លើកលែងតែពាក្សអសុរោះនោះការឆ្នៃប្រឌិតក្នុង ការប្រើប្រាស់ភាសាជាប្រការអាចទទួលយកបាន។ពីព្រោះថានោះជាក្រិតក្រម អភិវឌ្ឍន៍នៃភាសា។ប្រការសំខាន់ត្រូវយល់ឲ្យបានត្រឹមត្រូវនិងមានការណែនាំដើម្បី មជ្ឈដ្ឋានវ័យក្មេងប្រើប្រាស់ភាសាវៀតណាមដ៍ល្អ។បណ្ឌិត​Mai Xuan Huy អនុប្រធាន វិទ្យាស្ថានភាសាវិទ្យាចាត់ទុកថា៖“  និន្នាការធ្វើសមាហរណកម្មនិងសាកលភាវូបនី យកម្មសព្វថ្ងៃផ្តល់មកភាពសម្បូបែបឲ្យភាសាវៀតណាមជាពិសេសការទទួលពាក្ស ពេចន៍បរទេស។ប៉ុន្តែការដែលភាសាអង់គ្លេសផ្សយចួលក្នុងភាសាវៀតណាមយ៉ាង សន្ឋឹបសន្ឋាប់ ជាបញ្ហា១គួរឲ្យគិរគូរ។ការរក្សាភាពសេចក្តីផូផង់នៃភាសាវៀតណាម ជាបញ្ហាសំខាន់ក្នុងកិច្ចការអភិរក្សអត្តសញ្ញាណវប្បធម៏នៃប្រទេសជាតិ។“ ចំពោះប្រទេសជាតិ១ភាសាជាមោទនភាពនិងជាកត្តាមិនអាចខ្វះបានដើម្បីបង្កើត អត្តសញ្ញាណវប្បធម៏ដោយឡែកនៃប្រជាជាតិ។ភាសាអាចសាបសូន្យប្រសិនបើ វាមិនបានដុសខាត់ជាប់លាប់។វៀតណាមកំពុងប្រឈមមុខនឹងរលកទំនើបភាវូ បនីយកម្មនិងសាកលភាវូបនីយកម្ម។ប្រការនេះជាការសាកល្បងផងនិងជាឱកាស ផងដើម្បីភាសាវៀតណាមអភិវឌ្ឍន៍៕