VOV WorldVOV World
បណ្ដាផ្នែកថ្មីក្នុងពិធីបុណ្យធ្វើសក្ការៈបូជាស្ដេច Hungឆ្នាំ២០១៣
20/04/2013 08:50
VOV-ពិធីបុណ្យវិហារ Hung រឺដែលហៅថា ពិធីធ្វើ សក្ការៈបូជាស្ដេច Hung ជាអង្គរស្ដេចដើមដំបូងរបស់ ប្រជាជាតិ។​ពីយូមក ជនវៀតណាមបានយកថ្ងៃទី​ ១០ខែទី៣តាមច័ន្ទកតិជារៀងរាល់ឆ្នាំធ្វើជាទិវាធ្វើ សក្ការៈបូជាជីដូនជីតានិងរួមគ្នា​មកវិហារ Hung រំលឹកដល់ប្រភពដើមជីដូនជីតា ជាតិវៀតណាម។ ពិធីបុណ្យវិហារ Hung ឆ្នាំ២០១៣ មានអត្ថន័យពិសេស នោះ គឺការដែលអង្គការវិទ្យាសាស្ត្រនិង​អប់រំ​អ.ស.ប(UNESCO) បានទទួលស្គាល់ ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅ​ខេត្ត Phu Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ ដំណាងមនុស្សលោក។
បណ្ដាផ្នែកថ្មីក្នុងពិធីបុណ្យធ្វើសក្ការៈបូជាស្ដេច Hungឆ្នាំ២០១៣
អង្គការវិទ្យាសាស្ត្រនិងអប់រំអ.ស.ប(UNESCO) បានទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។ (vov.vn)         VOV-គិតតាំងពីឆ្នាំ២០០០មកពិធីបុណ្យវិហារ Hung ត្រូវបានរដ្ឋលើកកំពស់ ​ជា​ពិធី​បុណ្យថ្នាក់ជាតិ។ រដ្ឋបានតាងនាមឲ្យប្រជាជនទូទាំងប្រទេសរៀបចំពិធី បុណ្យ នេះក្នុងទ្រង់ទ្រាយយ៉ាងធំនិងប្រព្រឹត្តទៅដ៏អធឹកអធម។ ឆ្នាំនេះពិធីបុណ្យ ធ្វើសក្ការៈបូជាស្ដេច Hung មានចំណុចពិសេសមួយនោះគឺពិធី​ទទួលប័ណ្ណរបស់ UNESCO លើកដម្កើងទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho និងជា​ប្រធានគណៈចាត់តាំង ពិធីបុណ្យបានឲ្យដឹងថា៖         “ក្នុងផ្នែកពិធីបុណ្យមានកម្មវិធីមួយទទួលប័ណ្ណទទួលស្គាល់ជំនឿស្ដេច Hung ក៏ជាពិធីចាប់ផ្ដើមពិធីបុណ្យវិហារ Hung នាយប់ថ្ងៃទី៤ខែទី៣តាមច័ន្ទកតិ។ ទី២គឺ​មានពិធីបុណ្យវិថីជាមួយការចូលរួមរបស់សហគមន៍ដើម្បីពង្រីកប្រពៃណីដំបន់ ដី​ជីដូនជីតា។” គិតតាំងពីឆ្នាំ២០០០មកពិធីបុណ្យវិហារ Hung ត្រូវបានរដ្ឋលើកកំពស់ជាពិធីបុណ្យថ្នាក់ជាតិ។ (vov.vn)         នៅពិធីទទួលប័ណ្ណទទួលស្គាល់របស់ UNESCO បានមានដំណាងរបស់​ប្រទេសចំនួន២៤ក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលអនុវត្តអនុសញ្ញារបស់ UNESCO និងជនវៀតណាមនៅឯបរទេសជាច្រើនកុះករមកពីប្រទេសជាច្រើន​ លើ​ពិភពលោកត្រឡប់មកប្រទេសវិញដើម្បីចូលរួម។ នេះក៏ជាឱកាសដើម្បី ​ប្រជាជន​ពិភពលោកយល់បន្ថែមអំពីតំលៃលេចធ្លោសកលរបស់ជំនឿធ្វើ​ សក្ការៈបូជា​ស្ដេច Hung អត្តសញ្ញាណវប្បធម៍ពោពេញទៅដោយចរិតលក្ខណៈ​ មនុស្ស​សាស្ត្របង្ហាញស្មារតីសាមគ្គីភាពរបស់ជនវៀតណាម។ លោក Dang Dinh Thuan អនុប្រធានសមាគមសិល្បៈប្រជាប្រិយខេត្ត Phu Tho បានចាត់ទុក ថា៖         “Phu Tho ជាដំបន់ដីប្រភពដើមរបស់ប្រជាជាតិ ដំបន់ដីចាប់ផ្ដើមបុព្វហេតុ​ កសាង​និងការពារប្រទេសជាតិរបស់បណ្ដាស្ដេច Hung។ នៅដំបន់ដីខេត្ត​ Phu Tho ក្រៅពីបណ្ដាកេរ៌្តដំណែលថ្នាក់ជាតិវិហារ Hung នៅមានកន្លែងកេរ៌្តដំណែល ​ទាក់ទិន​ដល់ជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung ជាង៣០០កន្លែងទៀត។ បណ្ដា​ ជំនាន់​ជនវៀតណាមតាមរយៈប្រពៃណីធ្វើសក្ការៈបូជាស្ដេច Hung ដើម្បីបង្ហាញ​នូវការដឹងគុណរបស់បណ្ដាជំនាន់បុព្វបុរសបានមានគុណូបការៈកសាងនិង ការពារប្រទេសជាតិ។” ពិធីធ្វើសក្ការៈបូជានៅមណ្ឌលកេរ៌្តដំណែលវិហារ Hung បានប្រព្រឹត្តទៅព្រមៗគ្នា នៅកន្លែងជាង១៤០០កន្លែងធ្វើសក្ការៈបូជាស្ដេច Hung ក្នុងទូទាំងប្រទេស។ (vov.vn)          ចំណុចថ្មីមួយក្នុងពិធីបុណ្យធ្វើសក្ការៈបូជាឆ្នាំនេះគឺបណ្ដាពិធីការធ្វើ សក្ការៈបូជាស្ដេច Hung ត្រូវបានកំណត់បទដ្ឋាន។​ ពិធីធ្វើសក្ការៈបូជានៅមណ្ឌល កេរ៌្តដំណែលវិហារ Hung បានប្រព្រឹត្តទៅព្រមៗគ្នានៅកន្លែងជាង១៤០០កន្លែង ធ្វើសក្ការៈបូជាស្ដេច Hung ក្នុងទូទាំងប្រទេស។ ពិធីបានចាប់ផ្ដើមដោយការ ដែលដំណាងរបស់រដ្ឋ​រៀបចំ​អុធអូបនៅវិហារ Thuong ជាកន្លែងដែលបណ្ដាស្ដេច Hung មុននេះបាន​ធ្វើ​បួងសួងដល់ទេវតា។ នេះជាពិធីការរំលឹកដល់គុណូបការៈ របស់បណ្ដាស្ដេច ​Hung ដែលបានបង្រៀនឲ្យប្រជាជនចេះដាំស្រូវ។         បងស្រី Nguyen Thi Thu Phuong នៅស្រុក​Dong Anh ទីក្រុងហាណូយបាន​ឲ្យ ដឹងថា គ្មានបំណងអ្វីជាងក្រៅជារៀងរាល់ឆ្នាំបានមកទីនេះម្ដងនិងក្នុងពេលកូន​ធំឡើងបងស្រីនឹងនិទានឲ្យកូនស្ដាប់អំពីប្រភពដើមនៃប្រទេសជាតិ។​តាមបង ស្រីថា ការដែល UNESCO ទទួលស្គាល់ជំនឿធ្វើសក្ការ់បូជាស្ដេច Hung បានធ្វើ ឲ្យ​ពិធី​បុណ្យវិហារ Hung មានចរិតលក្ខណៈអន្តរជាតិ។         “ត្រូវបាន UNESCO ទទួលស្គាល់នោះខ្ញុំឃើញថាមោទនភាពណាស់ ពីព្រោះ​​គេបានទទួលស្គាល់ជំនឿរបស់ខ្លួនគឺគេបានទទួលស្គាល់រាល់តំលៃវប្បធម៍របស់​ជនវៀតណាមលើទូទាំងពិភពលោកនិងដូច្នេះប្រជាជនលើពិភពលោកនឹងស្គាល់​ដល់វៀតណាមច្រើនជាងនិងសង្ឃឹមថា​ជាមួយការដែលបានទទួលស្គាល់នេះ វៀតណាមនឹងទាក់ទាញបានភ្ញៀវទេសចរណ៍ជាច្រើនថែមទៀតមកវៀតណាម៕”