VOV WorldVOV World
អត្ថន័យនៃសូរសំលេងក្នុងវប្បធម៏ព្រះពុទ្ឋសាសនា
23/03/2013 08:47
ពីយួរណាស់មកហើយ រូបភាពវត្តអារាមនិងសូរសំលេង ជួងវត្តបានក្លាយទៅជាស្និទស្នាលជាមួយជនវៀតណាម ម្នាក់ៗ។ចំពោះជនវៀតណាមជាច្រើននាក់ សូរសំលេងជួង វត្តមិនត្រឹមតែរស់ឡើងវិញអនុស្សាវរីយ៍ប៉ុណ្ណោះទេថែម ទាំងជាលក្ខណះវប្បធម៏ក្នុងព្រលឹងរបស់ជនម្នាក់ៗទៀតផង។
អត្ថន័យនៃសូរសំលេងក្នុងវប្បធម៏ព្រះពុទ្ឋសាសនា
Vovworld-នៅមិនថាទីកន្លែងណាលើទឹកដីវៀតណាមគេសុទ្ឋតែមើលឃើញ វ​ត្តដែលក្នុងនោះមានវត្តបុរាណមានអាយុកាលរាប់រយឆ្នាំ។និងនៅពេលព្រឹក ព្រលឹមឬពេលល្ងាចជារៀងរាល់ថ្ងៃសូសំលេងជួងបែជាលាន់រន្ទឺឡើង។រូបភាព វត្តនិងសូសំលេងជួងវត្តជាភស្តុតាងអះអាងថា៖ព្រះពុទ្ឋសាសនាបានផ្សាយ ចូលវៀតណាមពីយូរណាស់មកហើយនិងក្លាយទៅជាលក្ខណវប្បធម៏ព្រលឹង ផ្សាភ្ជាប់ជាមួយជនវៀតណាមគ្រប់រូប។តាមជំនឿព្រះពុទ្ឋសាសនាថា៖ ជួងវត្តនៅមានឈ្មោះផ្សេងគឺ Bat Nha ពោលគឺបញ្ញាព្រោះសូសំលេងជួង ជួយដាស់សតិអារម្មណ៍មនុស្សនិងជួយមនុស្សរួចផុតពីការឈឺចាប់ទុក្ខវេទនា។ ចំពោះប្រជាជនវៀតណាមសូសំលេងជួងនៅជាសារដាស់សតិអារម្មណ៍ជន គ្រប់រូបធ្វើនូអំពើល្អចរិតលក្ខណះមេត្តធម៏ដែលមានស្រាប់ក្នុងខ្លួនមនុស្សម្នាក់ៗ។ តាមជំនឿរបស់ប្រជាជនវៀតណាមថា៖ការកសាងវត្ត​ ចាក់ពុម្ភជួងនិងការវាយ ជួងមានអត្ថន័យដ៍សែនសំខាន់។ ការចាក់ពុម្ភជួងត្រូវបានអនុវត្តដោយជាងចំណាន។និងមុនពេលចាក់ពុម្ភជួងគេនឹងរៀបចំពិធីការមួយចំនួន។ ​​​​​​​​​​​​​​​​​​​                     រូបថត​Internet ក្នុងបច្ចេកទេសចាក់ពុម្ភជួងប្រពៃណីក្រៅពីសំរិទ្ឋគេនៅបញ្ចូលបន្ថែមមាសដើម្បី សូរសំលេងជួងអាចលាន់រន្ទឺឆ្ងាយជាងទៀត។បានជាជនជាច្រើននាក់មានបំណង ជូនមាសចាក់ពុម្ភជួងសំដៅបញ្ជាក់ជំនឿទៅលើព្រះពុទ្ឋ។លោកស្រី Vu Thi Minh  ជាជន១នាក់ដែលជូនមាសចាក់ពុម្ភជួងនៅក្រុងហាណូយចែករំលែកថា៖“ថ្ងៃនេះ ខ្ញុំជូនមាសដើម្បីចាក់ពុម្ភជួង។តាមនោះខ្ញុំមានបំណងថាបន់ស្រន់ ព្រះពុទ្ឋសូម ប្រទានពរជ័យឲ្យគ្រួសារជួបតែនឹងសេចក្តីសុខ  “។ ក្រោយពីសំរេច​  ជួងនិងបានព្យួឡើងនិងតាំងពីនោះមកសូរសំលេងជួងបែជាលាន់ រន្ទឺឡើងនៅឱកាសបុណ្យតេតនិមួយៗឬនៅពេល ព្រឹក​ព្រលឹមព្រឹក​និងពេលល្ងាច ជារៀថរាល់ថ្ងៃ។សាស្រ្តាចារ្យបណ្ឌិត Pham Minh Khangជាអ្នកស្រាវជ្រាវប្បធម៏ ប្រជាប្រីយ១រូបចាត់ទុកថា៖“  ពេល លឺសូរសំលេងជួងធ្វើឲ្យមនុស្សមានចំណាប់ អារម្មណ៍ថា៖មានអ្វីៗពិសិដ្ឋដែលក្នុងនោះផ្តែផ្តាំបំណងប្រាថ្នាទៀតផង។ក្រៅពីនោះ   សូរសំលេងជួងនៅមានអត្ថន័យព្រលឹងទៀតផង។នោះគឺមនុស្សបន់ស្រន់ព្រះពុទ្ឋ ជួយថែរក្សាឲ្យមានសន្តិភាព។វាមិនមែនជាសំលេងជួងប៉ុណ្ណោះទេថែមទាំងវាជា ព្រលឹងទៀតផង“។ នៅវៀតណាមវ​ត្តនិងសូរសំលេងជួងជានិច្ចកាលផ្សាភ្ជាប់ជាមួយជនបទនិងជីវភាព រស់នៅរបស់បណ្តាប្រជាកសិករ។ នាពេលព្រឹកសូរសំលេងជួងដាស់ឲ្យគេភ្ញាក់ពី ដេកទៅធ្វើស្រែ ។និងនាពេលល្ងាចវាដូចជាសញ្ញាបញ្ឈប់ថ្ងៃធ្វើការ១។ពីយួរៗមក សូរសំលេងជួងបានក្លាយទៅជាចំណែក១មិនអាចខ្វះបានក្នុងជីវភាពសង្គមបង្កើត អត្ថន័យមនុស្សសាស្រ្តដ៍ជ្រាលជ្រៅក្នុងព្រលឹងរបស់ជនវៀតណាមម្នាក់ៗ៕