VOV WorldVOV World
រចនាសម្ព័ន្ធភូមិប្រពៃណីរបស់ជនជាតិ Kinh។
13/05/2013 10:33
VOV-រចនាសម្ព័ន្ធភូមិប្រពៃណីរបស់ជនវៀត (រឺដែល ហៅថាជនជាតិ Kinh) ជានិច្ចកាលផ្សាភ្ជាប់នឹងរូបភាព ទំនប់ភូមិខ្លោងទ្វាភូមិសាលាភូមិនិងជីវភាពរបស់​ ប្រជាជនជិតស្និទ្ធជាមួយធម្មជាតិ។ រចនាសម្ព័ន្ធនេះ ងាយស្រួលសមរាប់ជីវភាពរស់នៅ​ដាំដុះស្រូវរបស់ជនវៀតនិងរយៈពេល កន្លងផុតទៅជាច្រើនបានក្លាយទៅជាបរិយាកាស​ជនបទគំរូពោពេញទៅ ដោយអត្តសញ្ញាញវប្បធម៍របស់ជនវៀត។
រចនាសម្ព័ន្ធភូមិប្រពៃណីរបស់ជនជាតិ Kinh។
ខ្លោងទ្វាភូមិ Duong Lam (vov.vn)         VOV-រូបភាពគួឲ្យចាប់អារម្មណ៍ដំបូងនៃភូមិវៀតបុរាណគឺជួរ​ឬស្សីព័ទ្ធជុំវិញ ភូមិ បង្កើតឡើងនូវម្លប់ត្រជាក់ផងនិងជាជញ្ជាំងដ៏រឹងមាំការពារភូមិប្រឆាំងនឹង សត្រូវឈ្លានពានផង។ ទន្ទឹមនឹងជួរឬស្សីគឺខ្លោងទ្វាភូមិជាសំណង់សំខាន់ក្នុង ជីវភាព​រស់នៅប្រចាំថ្ងៃនិងជីវភាពព្រលឹងនៅបណ្ដាភូមិជនបទ។​ ខ្លោងទ្វា នីមួយៗសុទ្ធតែ​មានស្ថាបត្យកម្មដោយឡែកប៉ុន្តែជានិច្ចកាលសមស្របទៅនឹង បរិយាកាសភូមិជនបទ។ ភូមិ Duong Lam មានចម្ងាយពីកណ្ដាលរដ្ឋធានីហាណូយ ប្រមាណ​៥០​គីឡូម៉ែត្រទៅប៉ែកខាងលិចនាបច្ចុប្បន្ននៅរក្សាដ៏ដែលភាពគំរូរបស់ ភូមិវៀតណាមបុរាណ ក្នុងនោះសំណង់វិសេសវិសាលគឺខ្លោងទ្វាភូមិដែលត្រូវបាន សាងសង់តាំងពី​ឆ្នាំ​១៥៥៣។​ស្ថាប័ត្យករ Le Quang Ngoc បានឲ្យដឹងថា៖         “មកដល់ទីនេះយើងបានសង្កេតឃើញខ្លោងទ្វាដ៏សាមញ្ញប៉ុន្តែ​មានការ ទាក់ទាញយ៉ាងខ្លាំងក្លា ពីព្រោះវាស្ថិតក្នុងស្ថានភាពមានដើមពោធ៍ស្រះ​ផ្កា ឈូបជាដើម។ នេះជាខ្លោងទ្វាធម្មតាដល់កំរិតមិនបាច់និយាយទេប៉ុន្តែដោយ​ សារ​ភាពធម្មតានោះស្ថិតក្នុងរូបភាពភូមិជនបទសុខសាន្តត្រាណដូច្នេះ ខ្លោង ទ្វា​ភូមិ​បានរំលឹកដល់ប្រការអស្ចារ្សជាច្រើនដែលសិល្បករអ្នកថតរូបជាច្រើន បាន​ស្ងើច​សរសើរយ៉ាងខ្លាំង។”          ក្នុងរចនាសម្ព័ន្ធភូមិប្រពៃណីនៅមានសំណង់មួយជាកន្លែងប្រព្រឹត្តទៅ ជីវភាពរស់នៅសហគមន៍នោះគឺអណ្ដូងទឹកភូមិ។ ​អណ្ដូងទឹកភូមិត្រូវបានសាង សង់​នៅ​ដើមភូមិរឺកណ្ដាលភូមិ។​ ក្នុងអារម្មណ៍របស់មនុស្សបុរាណ អណ្ដូងទឹក ភូមិប្រៀបដូចជាភ្នែកនៃភូមិ ជាគំរូដែលឆ្លុះបញ្ជាំងរូបភាពជីវភាពរស់នៅ សុខសាន្តត្រាណនៃភូមិជនបទ។ លោក Tran Minh Nhuong អ្នកស្រាវជ្រាវវប្បធម៍ ប្រជាប្រិយបានឲ្យដឹងថា៖         “នៅដំបន់វាលទំនាប Bac Bo នាបច្ចុប្បន្ននៅមានស្លាកស្នាមរបស់អណ្ដូង ទឹកបុរាណ​នៅបណ្ដាភូមិនិងប្រជាជននៅកំពុងប្រើប្រាស់បំរើឲ្យជីវភាពរស់នៅ។ មានកន្លែងជា​អណ្ដូងទឹកគឺធ្វើពីដី មានកន្លែងខ្លះទៀតបានសាងសង់ដោយថ្មបាយ ក្រៀមជាមួយរូបភាពខុសពីគ្នា។ ពិសេសគឺនៅបណ្ដាមណ្ឌលកេរ៌្តដំណែលវិហារ វត្តទីសក្ការបូជានិងនៅចំពោះមុខពេលណាក៏មានអណ្ដូងបុរាណដែរ។”         ក្នុងភូមិ ផ្លូវសំខាន់តែងតែនាំទៅដល់សាលាភូមិ។​តាមជំនឿ សាលាភូមិ​ជា​កន្លែងពិសិទ្ធដូច្នេះតែងតែជ្រើសរើសសាងសង់លើដីល្អបំផុត។ សាលាភូមិ​បាន ធ្វើសក្ការៈបូជាលោកតាការពារភូមិ(ទេវតាភូមិ)។ នោះជាបណ្ដាអ្នកមាន​ គុណូបការៈបង្កើតភូមិ វីរជនមានគុណបំណាច់ចំពោះប្រជាជនប្រទេសជាតិ។ ក្នុង​ជីវភាពរស់នៅ សាលាភូមិជានិច្ចកាលជាមជ្ឈមណ្ឌលរៀបចំជីវភាពរស់នៅ សហគមន៍ ជាកន្លែងដែលប្រព្រឹត្តទៅបណ្ដាព្រឹត្តិការណ៍សំខាន់ៗរបស់ភូមិ។ ​ស្ថាប័ត្យករ Le Quang Ngoc បានឲ្យដឹងថែមទៀតថា៖         “សាលាភូមិតាមធម្មតាធំអំពីទ្រង់ទ្រាយនិងដាក់នៅបរិវែណយ៉ាងសមរម្យ ផ្លូវគមនាគមន៍នៅ​ជំវិញ​ត្រូវជៀសវាងកន្លែងមជ្ឈមណ្ឌល ពីព្រោះនេះជាកន្លែង​ ប្រមូលផ្ដុំ​របស់ភូមិ។”         រចនាសម្ព័ន្ធភូមិសមស្របជាមួយជិវភាពរស់នៅបានរួមចំណែកបង្កើតឡើង​ទំនៀមទំលាប់វប្បធម៍សង្គម បង្កើតឡើងចរិតលក្ខណៈគំរូរបស់ប្រជាជននៅ ដំបន់​ជនបទ។ ឆ្លងកាត់ជាច្រើនជមនាន់មក រចនាសម្ព័ន្ធភូមិរួមជាមួយទំនៀម ទំលាប់​វប្បធម៍​នោះបានបង្កើតឡើងបរិយាកាសភូមិជនបទដ៏សុខសាន្តត្រាណ។ ប្រហែល​ជាដូច្នេះក្តី ចំពោះអ្នករស់នៅឆ្ងាយពីស្រុកកំណើតនោះ រូបភាពភូមិ ជនបទជា​និច្ចកាលរំលឹកឡើងអំពីមនោសញ្ចេតនាឆ្ពោះទៅប្រភពដើមនិងទឹកចិត្ត មោទនភាពអំពីប្រពៃណីស្រុកកំណើត៕