VOV WorldVOV World
របរដាំស្រូវទឹករបស់ជនជាតិ Kinh
08/04/2013 08:41
VOV-ក្នុងសហគមន៍ជនជាតិទាំង៥៤រស់នៅលើទឹកដី វៀតណាម ជនជាតិ Kinh (ដែលបានហៅថា ជនវៀត) តាំងពីយូមកបានរស់នៅប្រមូលផ្ដុំនៅដំបន់ដីបុរាណ នៃ​ដំបន់​វាលទំនាបទន្លេ Hong និងផ្សាភ្ជាប់ជាមួយរបរ ដាំស្រូវទឹក។ ឆ្លងកាត់ក្នុងដំណាក់កាល​អភិវឌ្ឍន៍ជាច្រើន របរដាំស្រូវទឹកមិនត្រឹមតែផលិតចេញប្រភព​ស្បៀង​អាហារចិញ្ចឹមមនុស្សប៉ុណ្ណោះ ទេ ថែមទាំងបង្កើតឡើងនូវបរិយាកាសវប្បធម៍ កម្រាស់​ប្រវត្តិសាស្ត្រប្រពៃណី ពោពេញទៅដោយអត្តសញ្ញាណជាតិទៀតផង ដូច្នេះបាន​បង្កើត​ឡើងខឿន អរិយធម៍ស្រូវទឹកទន្លេ Hong។
របរដាំស្រូវទឹករបស់ជនជាតិ Kinh
        VOV-តាមបណ្ដាឯកសារស្រាវជ្រាវថា ដំបន់វាលទំនាបទន្លេ Hong គឺជាដំបន់ ដីល្បាប់របស់ទន្លេធំចំនួន២គឺទន្លេ Hong និងទន្លេ Thai Binh ជាកន្លែងប្រមូលផ្ដុំ មនុស្ស​ដើមដំបូងរបស់ជនវៀតណាមបុរាណ។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ ជនជាតិ Kinh ជា​ជន​ជាតិមានបទពិសោធន៍ក្នុងការដាំស្រូវទឹកធ្វើធារាសាសាស្ត្រនិងធ្វើ ទំនប់ជាច្រើន។ ផ្សាភ្ជាប់​ជាមួយរបរដាំស្រូវទឹកជីវភាពប្រជាជនបានផ្អែកទៅលើ ធម្មជាតិ ចំណុះ​ទៅ​លើបណ្ដាលក្ខណៈរបស់ធម្មជាតិដូច្នេះបានក្លាយទៅជាទំនៀម ទំលាប់ជំនឿ​ព្រលឹងដ៏វិសេសដូចជាទំនៀមទំលាប់ធ្វើសក្ការៈបូជាជីដូនជីតា​ធ្វើ សក្ការៈបូជា​បណ្ដា​ព្រះទេវតាក្លាយទៅផ្នែកវប្បធម៍ដ៏វិសេសវិសាលរបស់ជនជាតិ Kinh។ ប្រភេទ​វប្បធម៍សិល្បៈជាច្រើនដូចជា ចម្រៀង Cheo សិល្បៈរបាំតុក្កតាទឹក បាន​អះអាងនូវចរិតលក្ខណៈច្នៃប្រឌិតរបស់ខឿនអរិយ្យធម៍ដំបន់វាលទំនាបទន្លេ Hong។ ប្រភេទវប្បធម៍សិល្បៈជាច្រើនដូចជា ចម្រៀង Cheo សិល្បៈរបាំតុក្កតាទឹក បានអះអាងនូវចរិតលក្ខណៈច្នៃប្រឌិតរបស់ខឿនអរិយ្យធម៍ដំបន់វាលទំនាបទន្លេ Hong។          ជាមនុស្សដើមម្ចាស់ស្រុកតាំងពីយូយាណាស់មកហើយ ជនវៀតជានិច្ចកាល ឈាន​មុខ​ក្នុងការធ្វើឲ្យធម្មជាតិផ្ដល់មកដំបន់ដីថ្មីដើម្បីអភិវឌ្ឍន៍របរដាំស្រូវទឹក។ របរ ដាំ​ស្រូវទឹកនៅវៀតណាមបានរួមចំណែកចិញ្ចឹមជនវៀតណាមជាច្រើនជំនាន់ ប៉ុន្តែ របរដាំស្រូវ​ទឹក​មាន​ការផ្លាស់ប្តូរយ៉ាងពិតប្រាកដមុននេះ២០ឆ្នាំ រដ្ឋវៀតណាមបាន ផ្សព្វផ្សាយគោល​នយោបាយប្រគល់ដីស្រែនិងប្រគល់សិទ្ធិធ្វើជាម្ចាស់ឲ្យប្រជាជន។​ ចរិត​លក្ខណៈជាក់ស្ដែងរបស់គោលនយោបាយនេះបាននាំមកជំហានលោតផ្លោះ​សំរាប់ផ្នែកផលិតស្រូវអង្ករ។ សាស្ត្រាចារ្សបណ្ឌិត Vo Tong Xuan បានឲ្យដឹងថា៖         “នៅវៀតណាមពីឆ្នាំ១៩៨៩បានចាប់ផ្ដើមនាំចេញអង្ករ ផ្ទេរប្តូរពី​ដំណាក់កាល​ខ្វះស្បៀងអាហារទៅដំណាក់កាលមានអង្ករនាំចេញ។ កាផ្សព្វផ្សាយ​បណ្ដាគោល នយោបាយសមស្របបានជំរុញប្រជាកសិករផលិតចេញស្រូវអង្ករជាច្រើនដើម្បី ធ្វើមានឲ្យគ្រួសារនិងដើម្បីនាំចេញ។” ជនជាតិ Kinh (ដែលបានហៅថា ជនវៀត) តាំងពីយូមកបានរស់នៅប្រមូលផ្ដុំនៅដំបន់ដីបុរាណនៃដំបន់វាលទំនាបទន្លេ Hong និងផ្សាភ្ជាប់ជាមួយរបរដាំស្រូវទឹក។          ជាមួយរាល់គោលនយោបាអភិវឌ្ឍន៍សមស្រប ត្រឹមតែក្នុងរយៈពេល២​ ទស្សវត្ស ពីប្រទេសខ្វះស្បៀងអាហារ វៀតណាមបានក្លាយទៅជាប្រទេសមួយ ក្នុង​ចំណោមប្រទេសជួរមុខលើពិភពលោកអំពីការនាំចេញអង្ករ។ ក្នុងឆ្នាំ២០១២​វៀតណាមបាននាំចេញអង្ករជាង៧លានតោណ ជាប្រទេសឈលំដាប់ថ្នាក់ទី២​លើពិភពលោកអំពីការនាំចេញអង្ករ។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ការអនុវត្តកម្មវិធី​កសាងជនបទថ្មីផ្សាភ្ជាប់នឹងបទដ្ឋានជាក់ស្ដែងអំពីរៀបចំផែនការនិងវាលស្រែធំ​អនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិតស្រូវដែលនិងកំពុងបង្កការ​ផ្លាស់ប្តូរថ្មីរួមចំណែកបង្កើនទិន្នផលនិងតំលៃនាំចេញស្រូវអង្ករ។ លោកស្រី Nguyen Thi Tam កសិករមួយរូបនៅឃុំ Yen Noi ស្រុក Quoc Oai ទីក្រុង​ហាណូយ​បានឲ្យ ដឹងថា៖          “ការនាំម៉ាស៊ីនចូលក្នុងស្រែគឺចាំបាច់ណាស់ចំពោះប្រជាកសិករនៅឃុំ យើងខ្ញុំ។ ការនាំ​ម៉ាស៊ីនចូលស្រែបានកាត់បន្ថយកំលាំងពលកម្មសំរាប់ប្រជាកសិករ និយាយរួមនិងគ្រួសារខ្ញុំនិយាយដោយឡែក។” ដំបន់វាលទំនាបទន្លេ Hong គឺជាដំបន់ដីល្បាប់របស់ទន្លេធំចំនួន២គឺទន្លេ Hong និងទន្លេ Thai Binh ជាកន្លែងប្រមូលផ្ដុំមនុស្សដើមដំបូងរបស់ជនវៀតណាមបុរាណ។         ក្នុងសហគមន៍ជនជាតិវៀតណាមទាំង៥៤ ជនជាតិ Kinh នាបច្ចុប្បន្ន​បានមាន វត្តមាននៅគ្រប់ខេត្តទីក្រុងក្នុងទូទាំងប្រទេស។ ក្នុងដំណាក់កាល​ធ្វើ​សមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ​ដើមស្រូវគ្រាប់អង្ករវៀតណាមមិនត្រឹមតែ​ជា​ប្រភពស្បៀងអាហារ ចិញ្ចឹមមនុស្សប៉ុណ្ណោះទេ ថែមទាំងនៅទីនោះខឿនអរិយ្យធម៍ស្រូវទឹក​ទន្លេ Hong បន្ត បានបំភ្លឺនិងជាគ្រឹះស្ថានកសាងខឿបវប្បធម៍ពោពេញទៅដោយ​អត្តសញ្ញាណវៀត ណាម៕