VOV WorldVOV World
របរដំដែករបស់ជនជាតិ Nung នៅខេត្ត Cao Bang។
15/03/2013 09:12
VOV-ពីទួល Ma Phuc ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ប្រមាណ១០គីឡូម៉ែត្រ យើងនឹងបានឃើញបណ្ដាផ្ទះ ផុតពីដីរបស់ជនជាតិ Nung។ តាំងពីនៅដើមផ្លូវ​បណ្ដា​ សូរសម្លេង ហាក់ដូចជាចង់ឧទ្ទេសនាមជាមួយភ្ញឿវ ជិតឆ្ងាយអំពីរបរប្រពៃណី​មួយ​នៅទីនេះ គឺរបរដំដែក។
របរដំដែករបស់ជនជាតិ Nung នៅខេត្ត Cao Bang។
        VOV-ស្ថិតនៅលើផ្លូវជាតិលេខ៣កំណាត់ពាក់កណ្ដាលពីទីរួមស្រុក Cao Bang ទៅ​ច្រក​ទ្វាព្រំដែន Ta Lung ឃុំ Phuc Sen មានភូមិទាំងអស់ចំនួន១០គឺមាន តែភូមិ​ចំនួន​៦ប៉ុណ្ណោះប្រជាជនធ្វើរបរដំដែក។ បណ្ដាផលិតផលរបស់ Phuc Sen បានល្បីឈ្មោះក្នុងដំបន់​និងខេត្តជំវិញតាំងពីច្រើនជំនាន់មក។ លោក Nong Luu Luyen ម្ចាស់ឡដំដែក​មួយ​នៅភូមិ Thanh Minh បានឲ្យដឹងថា៖         “រដូវនេះគេបញ្ជាទិញជាច្រើន។ ​កន្លែងជាច្រើន ខេត្តជាច្រើនបានបញ្ជា​ ទិញ។ ប្រសិនបើគេមិនមកយកបានយើងផ្ញើតាមឡានក្រុងទៅឲ្យគេ។” របរដំដែករបស់ជនជាតិ Nung នៅខេត្ត Cao Bang។         លោក Luyen ជានិច្ចកាលមោទនភាពថាគ្មានកន្លែងណាមានកាំបិតមុតនិង ​ជាប់​ដូចជានៅ Phuc Sen ទេ។ ទោះបីរូបរាងមិនច្រើនប៉ុន្តែឧបករប្រើប្រាស់ក្នុង ជីវភាព​ប្រជាកសិករបានក្លាយទៅជាពាណិជ្ជសញ្ញា។ ប្រជាជននៅខេត្តទីក្រុង ផ្សេងៗបាន​រកមកបញ្ជាទិញជាច្រើន។​លោក Vu Dinh Chinh អតិថិជនមកពី ខេត្ត Bac Can បានឲ្យដឹងថា៖         “ខ្ញុំទិញច្រើនលើកហើយ នៅទីនេះគេធ្វើល្អយើងលក់បាន។ ខ្ញុំទិញទំនិញ​នៅទីនេះតាំងពីឆ្នាំ២០០៩ ខ្ញុំលក់ផលិតផលនេះអស់រាប់ពាន់គ្រឿងហើយ។​ខ្ញុំ យកទំនិញ​កាំបិតញញួរនិងឧបករកសិកម្មទៅលក់នៅគ្រប់ទីកន្លែងលើទូទាំង ប្រទេស។ ភូមិរបរ Phuc Sen ផលិតគ្រឿងទាំងអស់នេះមានកិត្យានុភាពនិង គុណភាព។” បណ្ដាផលិតផលរបស់ Phuc Sen បានល្បីឈ្មោះក្នុងដំបន់និងខេត្តជំវិញតាំងពីច្រើនជំនាន់មក។         លោក Nong Van To ម្ចាស់ឡដំដែកមួយបានឲ្យដឹងថា ដើម្បីអាចរៀនបាន​របរដំដែកជាងត្រូវមានសុខភាពល្អ មានការចាប់អារម្មណ៍យ៉ាងម៉ត់ចត់​របស់​ ត្រចៀក​ភ្នែក។ របរដំដែកជាការងារចម្រុះរបស់គ្រប់វិញ្ញាណ។ ត្រូវប្រើដៃ កំលាំង​ការ​ចាប់អារម្មណ៍ពិសេសគឺភ្នែកត្រូវរហ័ស។​ លោក To បានឲ្យដឹងថា៖         “របរពីជីដូនជិតាបន្សល់ទុកមក។ ភ្នែករបស់អ្នកមិនធ្វើរបរមិនអាចមើល ឃើញ​បាន​ឡើយ។ យើងធ្វើយូទើបមើលដឹងអីធាតុដែកថែបថាវាល្អឬមិនល្អ។”         ប្រសិនបើមុននេះកាំបិតញញួរ Phuc Sen បានត្រូវបានគេស្គាល់ដល់ដោយ​ ខ្លួនឯងនោះ ឥឡូវនេះផលិតផលរបស់ភូមិរបរនេះជាជំហានដំបូងបានបណ្ដា​ ជាង​រៀបចំផ្សព្វផ្សាយពាណិជ្ជសញ្ញា។ លោក Long Chien ម្ចាស់ឡដំដែកមាន​ ឈ្មោះ​ដូចគ្នាបានឲ្យដឹងថា៖         “ក្នុងឃុំក៏មានប៉ុន្មានអ្នកទៅផ្សព្វផ្សាយដែរ។ ប្រការនោះចាំបាច់ណាស់។ ប្រសិន​បើមិនផ្សព្វផ្សាយនោះអ្នកនៅកន្លែងផ្សេងគេមិនស្គាល់ដល់ភូមិរបរនៅ​ Phuc Sen នេះ​ឡើយ។ ពីនោះមកមានភ្ញៀវមកទិញជាច្រើន។​ក្នុងប៉ុន្មានឆ្នាំមុន ​ទំនិញលក់​យឺតឥឡូវនេះទំនិញលក់ដាច់ណាស់។” របរដំដែកជាការងារចម្រុះរបស់គ្រប់វិញ្ញាណ។         មោទនភាពជាមួយរបរប្រពៃណីរបស់ Phuc Sen លោក Chien បានឲ្យដឹងថា ដំណាក់កាលមុន Phuc Sen បានធ្វើកាំភ្លើងទៀតផង។ រយៈពេលបានកន្លងផុត​ ទៅ​ហើយផលិតផលរបស់ភូមិដំដែក Phuc Sen ក៏មានការផ្លាស់ប្តូរជាច្រើនដែរ​ ដើម្បី​សមស្របនឹងជីវភាពរស់នៅ ប៉ុន្តែតាមលោក Chien ថា មានប្រការចំនួន២ មិនអាចផ្លាស់ប្តូរឡើយ នោះគឺគុណភាពផលិតផល​និង​ក្តីមោទនភាពអំពីរបរ ប្រពៃណីរបស់ជិដូនជីតាបន្សល់ទុកមក៕