ដើម្បីវីរៈកថារស់ជានិច្ចក្នុងជីវភាពរស់នៅជនរួមជាតិបណ្ដាជនជាតិវៀតណាម។
18/05/2013 09:46
VOV-វីរកថាជាឃ្លាំងវប្បធម៍មិនអាចកាត់ថ្លៃបានរបស់ ជនរួមជាតិបណ្ដាជនជាតិវៀតណាមពិសេសគឺជនរួម ជាតិភាគកណ្ដាលនិងដំបន់ Tay Nguyen។ ប៉ុន្តែចំណុច វប្បធម៍នេះកំពុងប្រឈមមុខនឹងគ្រោះអាសន្នរលាយ សាបសូន្យក្នុងជីវភាពរស់នៅស្មារតីរបស់ប្រជាជនដោយសារបរិមាណ អ្នកច្រៀងនិទានបានវីរកថានៅតិចតូច។ដូច្នេះការបង្រៀនវីរៈកថា កំពុង បានដាក់ចេញជាបន្ទាន់ជាងពេលណាទាំងអស់។

“សិល្បៈនិទានពីម៉ាត់មួយទៅម៉ាត់មួយវីរៈកថាដំបន់ Tay Nguyen” (baotintuc.vn) VOV-ប្រការដែលអ្នកស្រាវជ្រាវព្រួយបារម្មណ៍គឺឃ្លាំងវីរៈកថា ពិសេសគឺ វីរៈកថានៃជនរួមជាតិបណ្ដាជនជាតិ Tay Nguyen ត្រូវប្រឈមមុខនឹងគ្រោះអាសន្នរលាយសាបសូន្យទៅអាចកើតឡើងវិញ។ មូលហេតុគឺដោយសារឥទ្ធពលរបស់ វប្បធម៍ទំនើបដូច្នេះជនរួមជាតិបណ្ដាជនជាតិមិនសូវមានតម្រូវការស្ដាប់និទាន វីរៈកថាដូចពីមុនឡើយ។ ដោយឡែក បរិយាកាសស្ដាប់និទានវីរ់កថាជាដំបូលផ្ទះ Rong កំពុងសាបសូន្យ។ មូលហេតុសំខាន់បំផុតតាមលោកស្រី Linh Nga Niek Kdam អ្នកស្រាវជ្រាវវប្បធម៍ប្រជាប្រិយនៅ Dak Lak ឲ្យដឹងថា៖ “វីរៈកថា Tay Nguyen ជាឃ្លាំងដ៏ធំធេងបំផុតលើពិភពលោកដែលគ្មានកន្លែង ណាមានដូច្នេះឡើយ។ ប៉ុន្តែវាកំពុងប្រឈមមុខនឹងគ្រោះអាសន្នរលាយសាប សូន្យពីព្រោះគ្មានសិល្បករណានិទានទៀតឡើយ។ វិរៈកថានៅសល់តែលើ ក្រដាស មិនមានក្នុងជីវភាពរស់នៅសហគមន៍ទៀតឡើយ។ ឥឡូវនេះរកឃើញ បានអ្នកនិទានវីរៈកថាទល់យប់ដល់ភ្លឺគឺពិបាកណាស់។” បណ្ឌិត Hoang Son អនុប្រធានវិទ្យាស្ថានអក្សរសាស្ត្រសិល្បៈវៀតណាមបាន ឲ្យដឹងថា ការដែលប្រញាប់ប្រញាល់ក្នុងការអភិរក្សវីរៈកថាគឺការផ្លាស់ប្តូរខ្លឹមសារ វីរៈកថាពីសៀវភៅទៅ casset ផ្សាយលើបណ្ដាវិទ្យុផ្សាយសម្លេងសំរាប់ជនរួមជាតិ បានស្ដាប់ជាប្រចាំ។ ទន្ទឹមនឹងនោះត្រូវនិពន្ធវីរៈកថាក្លាយទៅជាសៀវភៅភាសាពីរ ភាសាវៀតណាមនិងភាសាជនជាតិ ក្រោយនោះបញ្ជូលទៅក្នុងប័ណ្ណល័យសាលា មានកូនចៅជនជាតិរៀនសូត្រ។ បណ្ឌិត Hoang Son បានសង្កត់ធ្ងន់ថា ត្រូវអនុវត្ត ទន្ទឹមគ្នាវិធានការទាំងពីរនេះដើម្បីវីរៈកថារបស់ជនរួមជាតិបណ្ដាជនជាតិដំបន់ Tay Nguyen រស់ជានិច្ច។ “យើងត្រូវរៀបចំអាទិភាពអំពីអ្នកនៅសេសសល់មានបរិយាកាសបង្រៀនវីរៈកថាសំរាប់ជំនាន់វ័យក្មេង ជំនាន់ក្រោយៗ។ ប៉ុន្តែដើម្បីអនុវត្តបានរូបសណ្ឋាននេះប្រជាជនមិនអាចធ្វើបានឡើយ ត្រូវមានសកម្មភាពរបស់អ្នកគ្រប់គ្រងរដ្ឋ អំណាចដំបន់។ ត្រូវអនុវត្តរូបសណ្ឋាននេះយ៉ាងឆាប់រហ័ស បើកបណ្ដាថ្នាក់ បង្រៀនដូចជាយើងអនុវត្តជាមួយវប្បធម៍កងឃ្មោះដំបន់ Tay Nguyen។” តាមពិតការបើកថ្នាក់បង្រៀនវីរកថាត្រូវបានដំណើរការនៅខេត្ត Kon Tum និងដំបន់មួយចំនួនដែរ។ ប៉ុន្តែលទ្ធផលនៅមានកំហិតនិងរូបសណ្ឋាននេះមិន ទាន់បានបើកទូលាយដោយសារមិនទាន់មានគោលនយោបាយជួយឧបត្ថម្ភ សិល្បករបង្រៀនវីរៈកថា។ លោក Phan Van Hoa ប្រធានការិយាល័យសេវាកម្ម វប្បធម៍មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត kon Tum បានឲ្យដឹងថា៖ “លើមូលដ្ឋានក្រោយពេលបានប្រមូលផ្ដុំនិងបក់ប្រែឡើងវិញនោះ យើងខ្ញុំ បានបោះពុម្ភផ្សាយបណ្ដាកម្រងវីរៈកថានិងបើកថ្នាក់បង្រៀនវីរៈកថាសំរាប់កូន ចៅជនរួមជាតិជាជនជាតិភាគតិចនិងសិល្បករច្រៀងនិទានវីរៈកថាបើកថ្នាក់ បង្រៀនឲ្យប្អូនៗដោយខ្លួនឯង។ត្រូវមានគោលនយោបាយដើម្បីជួយឧបត្ថម្ភ បណ្ដាសិល្បករសំដៅលើកទឹកចិត្តគេបញ្ជូនវីរៈកថាឡើងវិញ។” ក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានបញ្ជាឲ្យអង្គភាពទាក់ទិននានា អនុវត្តរៀបចំឯកសារវិទ្យាសាស្ត្របេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ “សិល្បៈនិទានពី ម៉ាត់មួយទៅម៉ាត់មួយវីរៈកថាដំបន់ Tay Nguyen” ដើម្បីដាក់ចូលក្នុងបញ្ជីរាយនាម បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ជាតិឈានទៅបង្កើតសំណុំឯកសារដាក់ជូនអង្គការ វប្បធម៍អប់រំវិទ្យាសាស្ត្រអង្គការសហប្រជាជាតិទទួលស្គាល់វីរៈកថាដំបន់ Tay Nguyen ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់មនុស្សលោក៕
Related








