ឧស្សារៀនសូត្រ ផ្នែកវប្បធម៍ប្រពៃណីរបស់ភូមិ Vong Nguyet ខេត្ត Bac Ninh។
02/06/2013 03:58
VOV-ភូមិ Vong Nguyet ស្ថិតនៅតាមបន្ដោយទន្លេ Cau ចំណុះឃុំ Tam Giang ស្រុក Yen Phong ខេត្ត Bac Ninh ពីយូមកមិនត្រឹមតែល្បីឈ្មោះជាមួយរបរត្បាញព្រែប៉ុណ្ណោះទេថែមទាំងល្បីឈ្មោះអំពីប្រពៃណីឧស្សារៀន សូត្រទៀតផង។ ប្រពៃណីដ៏ថ្លៃថ្លានោះត្រូវបានបណ្ដាជំនាន់ប្រជាជនរក្សា ដូចជាចរន្តហូរតាមពេលវេលា។ ដល់ឥឡូវនេះទន្ទឹមនឹងការរក្សារបរសិប្បកម្ម ប្រពៃណីនោះប្រជាជននៅទីនេះនៅលើកកំពស់ប្រពៃណីឧស្សារៀនសូត្រនិង ចាត់ទុកនោះជាក្តីមោទនភាពរបស់ដំបន់ជនបទមានវប្បធម៍រាប់ពាន់ឆ្នាំ។

Vong Nguyet (មានន័យថាមើលព្រះច័ន្ទ) ជាភូមិបុរាណមានកម្រាស់ប្រវត្តិសាស្ត្រយូអង្វែង ជាមួយរបរសប្បកម្មប្រពៃណីចិញ្ចឹមដង្កូវដូងយកមនត្បាញព្រែ។ (vovworld.vn) VOV-Vong Nguyet (មានន័យថាមើលព្រះច័ន្ទ) ជាភូមិបុរាណមានកម្រាស់ប្រវត្តិសាស្ត្រយូអង្វែងជាមួយរបរសប្បកម្មប្រពៃណីចិញ្ចឹមដង្កូវដូងយកមនត្បាញ ព្រែ។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ភូមិរបរ Vong Nguyet មិនត្រឹមតែជាកន្លែងផលិត ចេញបណ្ដាផលិតផលព្រែដ៏ស្អាតល្បីឈ្មោះក្នុងទូទាំងប្រទេសប៉ុណ្ណោះទេថែម ទាំងកន្លែងនេះនៅល្បីឈ្មោះជាដំបន់ដីមានអ្នកប្រឡងជាប់បណ្ឌិតជាច្រើនទៀត ផង។ ក្នុងប្រវត្តិសាស្ត្រប្រទេសជាតិនោះដោយឡែកភូមិ Vong Nguyet បានមាន មនុស្ស៨នាក់ជាប់បណ្ឌិតត្រូវបានឆ្លាក់ឈ្មោះលើសិលាចារិតនៅ Van Mieu-Quoc Tu Giam (ដែលត្រូវបានចាត់ទុកជាមហាវិទ្យាល័យដើមដំបូងនៅវៀតណាម)។ នាបច្ចុប្បន្នបន្តនូវប្រពៃណីឧស្សារៀនសូត្រ ភូមិ Vong Nguyet ក៏ជាកន្លែងដែល ផ្ដល់មកអ្នកពូកែជាច្រើនសំរាប់ប្រទេសជាតិ។ មកនឹងភូមិ Vong Nguyet នាបច្ចុប្បន្ន ការថែទាំការរៀនសូត្រឲ្យកូនចៅនៅតែត្រូវបានអ្នកភូមិយកចិត្តទុកដាក់។លោក Chu Quang Tuan បានសំណេះសំណាលថា៖ “ខ្ញុំចេញពីបំរើជួរកងទ័ព រីឯប្រពន្ធខ្ញុំជាអ្នកគ្រូក៏ក្រីក្រដែរ ស្ថានភាពគ្រួសារមុននេះលំបាកណាស់។ ខ្ញុំត្រូវធ្វើការងារផ្សេងទៀតដើម្បីយកប្រាក់ចិញ្ចឹមកូន។ និយាយរួមទៅគឺលំបាកលំបិនណាស់ ខ្ញុំក៏មានជំងឺទៀតប៉ុន្តែខំប្រឹងប្រែងចិញ្ចឹមកូនឲ្យបាន ទៅរៀនសូត្រចប់ចុងចប់ដើម។” ដល់ឥឡូវនេះជីវភាពរស់នៅរបស់គ្រួសារលោក Tuan បានធូធាគ្រាន់បើជាង។ បណ្ដាកូនរបស់លោកបានរីកធំធាត់និងមានការរួមចំណែកជាច្រើនត្រូវបានសង្គម ទទួលស្គាល់ នោះគឺជាក្តីសប្បាយរីករាយដ៏ធំក្នុងជីវិតលោក។ កូនស្រីរបស់លោក Chu Thi Huyen នាបច្ចុប្បន្នជាគ្រូបង្រៀនពូកែរបស់អនុវិទ្យាល័យ Yen Phong ខេត្ត Bac Ninh បានចែករំលែកថា៖ “តាំងពីតូចឪពុកម្ដាយខ្ញុំបានយកចិត្តទុកដាក់ដល់បងប្អូនយើងពីរនាក់។ ឪពុកម្ដាយជានិច្ចកាលគាំទ្របងប្អូនខ្ញុំរៀនសូត្រឪពុកម្ដាយបាននិយាយថា រៀនសូត្រដើម្បីមានអនាគតល្អប្រសើរជាង។ យើងខ្ញុំក៏ខំប្រឹងប្រែងរៀនដើម្បីឪពុកម្ដាយ សប្បាយរីករាយ បានឃើញក្តីសប្បាយរីករាយក្នុងជីវភាពរស់នៅ។” រឿងឈានឡើងដោយការរៀនសូត្របានដិតជាប់ក្នុងដួងចិត្តនិងជាកំលាំង ចលករជំរុញបណ្ដាគ្រួសារនៅភូមិ Vong Nguyet ខំប្រឹងប្រែងឈានឡើងបង្កើតឡើង ចលនាក្តីមោទនភាពរបស់ភូមិ។ នាឆ្នាំ១៩៩៥ភូមិ Vong Nguyet បានបង្កើតសមាគម ជំរុញការរៀនសូត្រ គិតតាំងពីនោះមកចលនាប្រឡងប្រណាំងរៀនសូត្ររវាងបណ្ដា ត្រកូលគ្រួសារកាន់តែពង្រីកប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van Le ប្រធានសមាគមជំរុញការរៀនសូត្រភូមិ Vong Nguyet បានឲ្យដឹងថា៖ “នៅភូមិនីមួយៗក្នុងឃុំយើងខ្ញុំសុទ្ធតែមានក្រុមប្រឹក្សាអប់រំមួយតួនាទីរបស់យើងខ្ញុំគឺរួមផ្សំបរិយាកាសទាំង៣ក្នុងនោះសំខាន់បំផុតគឺកសាងទម្លាប់រៀនសូត្រ របស់ប្អូនៗ។សមាគមជំរុញការរៀនសូត្រ សមាគមឪពុកម្ដាយភូមិឃុំសុទ្ធតែបញ្ជូនអ្នកមកនឹងគ្រួសារនីមួយៗដើម្បីចលនាពិនិតប្អូនៗរៀនសូត្រ។” គិតតាំងពីពេលមានចលនារៀនសូត្រមក ចលនាប្រឡងប្រណាំងរៀនសូត្ររបស់កូនចៅក្នុងភូមិបានមានការប្រែប្រួលសកម្ម។ ដើម្បីនាបច្ចុប្បន្នក្នុងពេល និយាយដល់ភូមិ Vong Nguyet គឺគេបាននិយាយដល់ភូមិមហាវិទ្យាល័យនៅម៉ាត់ ទន្លេ Cau ភូមិប្រពៃណីរៀនសូត្រភាពស្អាតកម្រាស់វប្បធម៍មួយនៅភូមិជនបទ វៀតណាម៕
Related








