VOV WorldVOV World
ការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បរាជ័យ ជម្លោះមជ្ឈិមបូព៌ាប្រឈមនឹងហានិភ័យផ្ទុះឡើងវិញ
14/04/2026 09:13
[VOVWORLD] - ការចរចាដោយផ្ទាល់លើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះមជ្ឈិមបូព៌ាបានបញ្ចប់ដោយបរាជ័យ ដែលបណ្ដាលឲ្យការប្រយុទ្ធគ្នាប្រឈមនឹងហានិភ័យផ្ទុះឡើងវិញនៅកម្រិតខ្ពស់ជាង។
ការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បរាជ័យ ជម្លោះមជ្ឈិមបូព៌ាប្រឈមនឹងហានិភ័យផ្ទុះឡើងវិញ
ទោះជាយ៉ាងណាក៏ដោយ ការដែលភាគីទាំងពីរទទួលយកការជួបសន្ទនាជាន់ខ្ពស់ដោយផ្ទាល់បានបង្ហាញថា បច្ចុប្បន្ននេះ ដំណោះស្រាយការទូតនៅតែជាអាទិភាពសម្រាប់ភាគីទាំងពីរ។ នៅថ្ងៃទី១១ ខែមេសា ការចរចានៅទីក្រុង អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន រវាងគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយអនុប្រធានាធិបតី លោក J.D. Vance និងគណៈប្រតិភូអ៊ីរ៉ង់ ដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf បានបញ្ចប់បន្ទាប់ពីរយៈពេល ២១ ម៉ោងធ្វើការដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។
TAG
VOV/VOVWORLD/អាមេរិក/អ៊ីរ៉ង់/ចរចា/បរាជ័យ/អ៊ីស្រាអែល/មជ្ឈិមបូព៌ា/ជម្លោះ

More