logo

14/11/2022
លើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនសូត្រភាសាជនជាតិភាគតិច

(VOVWORLD) - ខេត្ត Lang Son មានប្រជាជនជាង ៨០% ជាជនជាតិភាគតិច ដែលភាគច្រើនជា ជនជាតិ Nung, Tay, Dao, Hoa, San Chay និង Mong។ ទោះជាយ៉ាងណាក៏ដោយ ដូចនៅតំបន់ភ្នំភាគខាងជើងជាច្រើន កម្មាភិបាល និងមន្ត្រីរដ្ឋការជាច្រើនដែលធ្វើការ នៅតំបន់ជនជាតិភាគតិចនៃខេត្ត Lang Son កំពុងជួបការលំបាកជាច្រើន ដោយសារ តែភាសាខុសគ្នា; មិនយល់ពីទំនៀមទំលាប់ ប្រពៃណី វប្បធម៌របស់សហគមន៍ជនជាតិ ភាគតិច។ ដូច្នេះហើយ នាពេលកន្លងមក ខេត្ត Lang Son បានចាត់វិធានការជាច្រើន ដើម្បីជំនះលើបញ្ហានេះ។ ចាប់ពីឆ្នាំ ២០១៥ មក ថ្នាក់បង្រៀន - រៀនសូត្រភាសានិង អក្សររបស់ជនជាតិភាគតិចនៅខេត្ត Lang Son ចាប់ផ្តើមត្រូវបានរៀបចំនិងដាក់ ឲ្យដំណើរការ។


07/11/2022
ស្ត្រីជនជាតិភាគតិចនៅខេត្ត Quang Ninh ធ្វើទេសចរណ៍អេកូឡូស៊ី

(VOVWORLD) - ស្រុក Binh Lieu មានចំនួនប្រជាជនជាង ៩៦% ជាជនជាតិភាគតិច។ កាលពីជិតដប់ឆ្នាំមុន ជីវភាពខាងសេដ្ឋកិច្ចរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការដាំដុះដំណាំស្រូវ ការចិញ្ចឹមសត្វ និងការធ្វើអាជីវកម្មរុក្ខផល។ ចាប់តាំងពីឆ្នាំ ២០១៥ មក ទេសចរណ៍ Binh Lieu ចាប់ផ្តើមត្រូវបានគេស្គាល់ដល់ ប៉ុន្តែដោយសារកន្លែងស្នាក់នៅមានចំនួនតិចតួច ដូច្នេះហើយភ្ញៀវទេសចរណ៍ច្រើនតែធ្វើដំណើរក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ មិនស្នាក់នៅមូលដ្ឋាននោះទេ។ ស្ត្រីនៅតំបន់ខ្ពង់រាបនៅស្រុក Binh Lieu ខេត្ត Quang Ninh បានចេះទាញយកប្រយោជន៍ពីលក្ខខណ្ឌធម្មជាតិ និងអត្តសញ្ញាណវប្បធម៌ ដើម្បីអភិវឌ្ឍន៍គំរូទេសចរណ៍ដ៏ពិសេសមួយ ដែលជាទេសចរណ៍អេកូឡូស៊ីដោយផ្សារភ្ជាប់ជាមួយនឹងវប្បធម៌សហគមន៍។




17/10/2022
លក្ខណៈស្រស់ស្អាតក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao ក្រហមនៅ Tuyen Quang

(VOVWORLD) - ជនរួមជាតិជាជនជាតិ Dao នៅខេត្ត Tuyen Quang មានចំនួនប្រជាជនជិត ១០ ម៉ឺននាក់។ ក៏ដូចជាជនជាតិបងប្អូនជាច្រើន ដែលរួមរស់ជាមួយគ្នានៅមូលដ្ឋាន និង ក្រុមជនជាតិ Dao ផ្សេងៗទៀតដែរ ជនជាតិ Dao ក្រហមមានជីវភាពវប្បធម៌ ស្មារតីដ៏ សម្បូរបែប ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈពិធីបុណ្យទានប្រពៃណី និងទំនៀម ទម្លាប់តាំងពីយូរយារណាស់មកហើយ។ ទំនៀមទំលាប់មួយក្នុងចំណោមទំនៀម ទំលាប់ដ៏យូរលង់ ដែលនៅតែត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ហើយជា លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហមនៅខេត្ត Tuyen Quang នោះគឺទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍។




26/09/2022
មោទនភាពចំពោះសិល្បៈរបាំ Xoe របស់ជនជាតិ Thai នៅ Son La

(VOVWORLD) - របាំ Xoe របស់ជនជាតិ Thai គឺជាទម្រង់សិល្បៈដ៏វិសេសវិសាលនៅក្នុងជីវភាពខាងវប្បធម៌ និងជំនឿរបស់ជនរួមជាតិជាជនជាតិ Thai នៅខេត្ត Son La - ភាគពាយ័ព្យ។ នៅពិធីលើកតម្កើង “សិល្បៈ Xoe Thai” ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ អរូបីតំណាងរបស់មនុស្សជាតិ ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Son La នាពេលថ្មីៗនេះ ជនរួមជាតិជាជនជាតិ Thai និងប្រជាជនបណ្ដាជនជាតិនៅខេត្ត Son La កាន់តែមានមោទនភាព និងក្ដីសប្បាយរីករាយថែមទៀត ដោយប្ដេជ្ញាចិត្តនឹងរួមគ្នាថែរក្សា និងពង្រីកសិល្បៈ Xoe Thai ក្នុងជីវភាពសហសម័យ។


19/09/2022
Binh Thuan ពង្រីកតម្លៃវប្បធម៌នៃចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងតន្ត្រីប្រជាប្រិយ

(VOVWORLD) - ខេត្ត Binh Thuan នាបច្ចុប្បន្នមានជនជាតិចំនួន ៣៥ រស់នៅលើភូមិសាស្ត្រខេត្ត ក្នុងនោះជនជាតិ ចាម មានមនុស្សប្រមាណ ៤ ម៉ឺននាក់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយស្តីពីការងារអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនជាជនជាតិភាគតិច និងប្រជាជននៅតំបន់ភ្នំក្នុងខេត្ត។ ក្នុងនោះការអភិរក្សចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រពៃណីរបស់ជនជាតិភាគតិចនានា ត្រូវបានខេត្តយកចិត្តទុកដាក់ ក្នុងគោលបំណងថែរក្សាសិល្បៈប្រជាប្រិយក្នុងសកម្មភាពសហគមន៍។





វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត