(VOVWORLD) - នៅស្រុក Si Ma Cai ខេត្ត Lao Cai ជនជាតិ Nung គឺជាជនជាតិមួយក្នុងចំណោមក្រុមជនជាតិដែលមានចំនួនប្រជាជនច្រើនជាងគេទីពីរ (ស្មើនឹងជិត ១៣% នៃចំនួនប្រជាជនស្រុកទាំងមូល) ដែលរស់នៅប្រមូលផ្តុំនៅក្នុងឃុំដូចជា៖ Nan San, Ban Me, ទីរួមស្រុក Si Ma Cai និង Quan Ho Than។ រួមជាមួយនឹងទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីជាច្រើន ជនជាតិ Nung នៅតែរក្សារចនាបទផ្ទះដែលមានជញ្ជាំងក្រាស់ធ្វើពីដី។ ផ្ទះរបស់ពួកគេមិនត្រឹមតែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ ថែមទាំងក្នុងផ្ទះនោះបង្កប់នូវទំនៀមទម្លាប់និងប្រពៃណីជាច្រើនផងដែរ។