(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - គំនូរក្រដាសកាត់គឺជារបរសិប្បកម្មប្រពៃណីដែលមានអាយុកាលយូរយារណាស់មកហើយរបស់ជនជាតិ Nung Din នៅស្រុក Muong Khuong ខេត្ត Lao Cai ដែលត្រូវបាន ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជារបរប្រពៃណីដែលមានលក្ខណៈពិសេសដោយឡែក ទាមទារឲ្យមានភាព ល្អិតល្អន់ និងភាពប៉ិនប្រសប់ដើម្បីបង្កើតឡើងផលិតផលសិល្បៈដ៏ល្អប្រណិត បម្រើដល់ ពិធីបុណ្យសពរបស់ជនជាតិ Nung Din។
(VOVWORLD) - តម្បាញចរបាប់កំពុងត្រូវបានរស់រានឡើងវិញនៅភូមិជាច្រើននៃខេត្ត Dak Lak ដែលមិនត្រឹមតែជួយអភិរក្សតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើក កម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ហើយជាមធ្យោបាយមួយដើម្បីនារីជនជាតិ E De បញ្ជាក់ពីភាពច្នៃប្រឌិត ក្នុងសង្គមទំនើបទៀតផង។ នារី E De ជាច្រើនាក់ ចេះគួប ផ្សំភាពស្រស់ស្អាតនៃរចនាបទ និងពណ៌ចរបាប់ E De ជាមួយនឹងសម្ភារៈថ្មីៗ ដើម្បី ត្បាញផលិតផលថ្មីដែលជួយបង្កើតប្រភពប្រាក់ចំណូល។
(VOVWORLD) - Then ជាទម្រង់សកម្មភាពវប្បធម៌ វិញ្ញាណ ដែលមានអាយុកាលយូរលង់ណាស់មកហើយ និងដើរតួនាទីយ៉ាងសំខាន់របស់ជនជាតិ Tay និង Nung នៅ វៀតណាម។ ដោយឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ និងឥទ្ធិពលនៃការលាយបញ្ចូលវប្បធម៌គ្នា Then នៅតែមាននៅក្នុងជីវភាពខាងស្មារតីរបស់ ជនជាតិ Tay និង Nung ដែលជាសក្ខីភាពនៃកម្លាំងគង់វង្សអមតៈនៃស្មារតី និងអត្តសញ្ញាណជាតិ។
(VOVWORLD) - ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៥ និង ១៦ ខែទី៣ (តាមច័ន្ទគតិ) ប្រជាជនជនជាតិ San Chi នៅស្រុក Binh Lieu និងតំបន់ជិតខាងមួយចំនួនដូចជា Ba Che និង Tien Yen តែងតែបបួលគ្នាទៅកាន់ឃុំ Huc Dong (ស្រុក Binh Lieu) ដើម្បីចូលរួមពិធីបុណ្យច្រៀងចម្រៀង Soong Co ដ៏ធំបំផុតក្នុងមួយឆ្នាំ។ សម្រាប់អ្នកណាដែលស្រឡាញ់ទេសចរណ៍វប្បធម៌ ត្រូវចូលរួមពិធីបុណ្យនេះ ទើបមើលឃើញបាននូវសម្រស់វប្បធម៌ដ៏វិសេសវិសាលនិងទំនុកចម្រៀងពោរពេញទៅដោយ មនោសញ្ចេតនារបស់បណ្ដាសិប្បករ និងគូស្នេហ៍ក្នុងក្តីស្រឡាញ់។
(VOVWORLD) - ពិធីបុណ្យ Then Kin Pang (អរព្រះគុណដល់ព្រះអម្ចាស់) គឺជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ជនជាតិ Thai ស។ ពិធីបុណ្យនេះមានសកម្មភាពដ៏សម្បូរបែប ត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយ ហើយកាន់តែរីកសាយភាយដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរទាំងជិតឆ្ងាយយ៉ាងច្រើនកុះករ។
(VOVWORLD) - ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau មានពិធីកិច្ចផ្សេងគ្នាជាច្រើន ដែលក្នុងនោះ មិនអាចខ្វះបានពិធីការថ្វាយបង្គំនោះឡើយ។ ពិធីនេះមានអត្ថន័យដ៏សំខាន់ ដូច្នេះហើយ ត្រូវបានប្រជាជនគោរពយ៉ាងខ្លាំង ហើយជាពិធីដែលមិនអាចខ្វះបានក្នុងពិធីរៀបអាពាហ៍ ពិពាហ៍របស់ប្រជាជន។
(VOVWORLD) - Xang Khan គឺជាពិធីបុណ្យមួយដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ និងវិញ្ញាណក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Thai នៅខេត្ត Nghe An។ ប្រជាជន Thai ធ្វើពិធីបុណ្យនេះ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សុខភាពល្អ តបស្នងសងគុណអ្នកដែលប្រកបរបរជាគ្រូសែន បង្ហាញការអរព្រះគុណទេវតានិងជីដូនជីតា។
(VOVWORLD) - ពិធី Kin pang របស់បងប្អូនជនជាតិ Khang ដែលរស់នៅស្រុក Quynh Nhai ខេត្ត Son La គឺជាពិធីអរព្រះគុណ ដែលបង្ហាញពីភាពកតញ្ញូតាធម៌របស់កូនចិញ្ចឹមចំពោះឪពុកម្តាយចិញ្ចឹម (ពោលគឺគ្រូសែន)។ ហើយ Kin pang ត្រូវបានរក្សាពីជំនាន់មួយទៅជំនាន់មួយ ប្រៀបប្រដូចជាទំនៀមទំលាប់និងលក្ខណៈវប្បធម៌មួយរបស់ជនជាតិ Khang។
(VOVWORLD) - ជនជាតិ Kho Mu គឺជាជនជាតិមួយក្នុងចំណោមជនជាតិចំណាស់ជាងគេដែលបានរួមរស់ជាមួយជនជាតិបងប្អូនជាង២០ផ្សេងទៀតនៅខេត្ត Lai Chau។ ថ្វីត្បិតតែចំនួនប្រជាជនមិនសូវច្រើន រស់នៅរាយប៉ាយ ហើយទទួលឥទ្ធិពលយ៉ាងច្រើនពីជនជាតិ Thai ក៏ដោយ ក៏ជីវភាពវប្បធម៌របស់ជនជាតិ Kho Mu នៅតែជារតន សម្បត្តិពិសេសមួយដែលត្រូវការថែរក្សានិងពង្រីក។ ក្នុងនោះ ត្រូវនិយាយដល់ចម្រៀងនិងក្បាច់រាំរបាំប្រជាប្រិយនៅក្នុងវប្បធម៌របស់ជនជាតិ Kho Mu នៅភូមិ Tham Phe ឃុំ Muong Kim ស្រុក Than Uyen។
(VOVWORLD) - តាំងពីបុរាណកាលមក ជនជាតិ Thai នៅខេត្ត Son La មានទំនៀមទំលាប់ “Xen huon” មានន័យថា ពិធីសែនផ្ទះនៅដើមឆ្នាំថ្មី។ ទំនៀមទំលាប់នេះមានអត្ថន័យសម្ដែងការដឹងគុណចំពោះជីដូនជីតា អ្នកដែលបានចែកឋានទៅ ក្រោយ រយៈពេល១ឆ្នាំធ្វើការប្រកប ដោយផ្លែផ្កា ព្រមទាំងបួងសួងសុំឲ្យក្នុងឆ្នាំបន្ទាប់ទៀត មនុស្សគ្រប់គ្នាក្នុងគ្រួសារមានសុខភាពល្អបរិបូរ ជួបតែភាពសុខសាន្ត សុភមង្គល រកស៊ីមានបានផងដែរ។
(VOVWORLD) - ជាទម្រង់សិល្បៈប្រជាប្រិយមួយដ៏ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ កាលពីឆ្នាំ២០១៧ របាំលោតម៉ុងសាយក្បាលតោមុខឆ្មា របស់បងប្អូនជនជាតិ Tay, Nung នៅខេត្ត Lang Son ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ជាតិ។ រហូតមកដល់បច្ចុប្បន្ន ទម្រង់សិល្បៈនេះនៅតែជាមុខម្ហូបខាងស្មារតីដែលមិនអាចខ្វះបានចំពោះជនជាតិ Tay, Nung នៅពេលរដូវផ្ការីកមកដល់ម្ដងៗ។