(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - នៅក្នុងទំនៀមទម្លាប់លំនាំវប្បធម៌ខាងព្រលឹងវិញ្ញាណដ៏វិសេសវិសាលជាច្រើន របស់ជន ជាតិ Thai នោះ ទំនៀមទម្លាប់ដោតឬចង Ta dieu (ដែលជាវត្ថុមួយត្បាញដោយបន្ទះប្ញស្សី សម្រាប់បណ្តេញព្រាយបីសាច) បានផ្ទេបន្តពីជំនាន់មួយទៅជំនាន់មួយនៅក្នុងគ្រួសារ ភូមិដ្ឋាននីមួយៗរបស់ជន ជាតិ Thai នៅខេត្ត Son La (ភាគខាងជើងវៀត ណាម)។
(VOVWORLD) - ការសម្តែងល្ខោនអាយ៉ង គឺជាសិល្បៈដ៏វិសេសវិសាលនៃវប្បធម៌ជនជាតិ Tay។ ល្ខោនអាយ៉ង តែងតែត្រូវបានប្រជាជនជាជនជាតិ Tay គេសម្តែងនាឱកាសដើមឆ្នាំ ចំទៅនឹងពិធីបុណ្យ Long tong (ដែលអ្នកស្រុកគេហៅថាពិធីចុះស្រែ) ដោយមានគោលបំណងនាំមកនូវភាពរីករាយនិងបង្ហាញពីបំណងប្រាថ្នា ទទួលបានរដូវបង្កបង្កើនផល ជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាន។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការសម្តែងល្ខោនអាយ៉ងនេះ ក៏បានបង្ហាញពីភាពឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជនទៀតផង។
(VOVWORLD) - វៀតណាមដែលជាកន្លែងស្នាក់នៅរបស់ជនជាតិចំនួន ៥៤ ហើយ ក្រុមជនជាតិនីមួយៗ មានលក្ខណៈវិសេសដោយឡែករបស់ខ្លួនផងដែរ។ ចំណុចលេចធ្លោមួយរបស់ក្រុមជនជាតិនីមួយៗ គឺតាមរយៈសំលៀកបំពាក់ប្រពៃណីរបស់ពួកគេ។ ក្នុងចំណោមជនជាតិទាំងអស់នេះ ជនជាតិ Tay គឺជាសហគមន៍ដែលបានបង្ហាញលក្ខណៈពិសេសដោយឡែករបស់ខ្លួនតាមរយៈសំលៀកបំពាក់ប្រពៃណីដែលមានពណ៌ ធ្លះតែម្តង។
(VOVWORLD) - ប្រជុំផ្សារ Bac Ha ត្រូវបានគេស្គាល់ជាយូរណាស់មកហើយថាជាផ្សារពិសេសមួយនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ (វៀតណាម)។ នេះគឺជាពេលប្រជុំផ្សារដ៏កម្រដែលនៅរក្សាបានអត្តសញ្ញាណជាតិ រួមទាំងលក្ខណៈពិសេសនៃប្រជុំផ្សារចាស់របស់ជនរួមជាតិ Mong។ ក្រៅពីការដើរលេងនៅឯផ្សារនោះ ភ្ញៀវទេសចរជាច្រើនចង់ទៅប្រជុំផ្សារនេះដើម្បីរកទិញសត្វ ឆ្កែ Mong cut ដែលជាពូជសត្វឆ្កែមួយក្នុងចំណោមពូជដ៏កម្រទាំងបួនក្នុងប្រទេសវៀតណាម។
(VOVWORLD) - សម្រាប់ជនជាតិភាគតិច Thai ខ្មៅ ដែលរស់នៅតំបន់ព្រៃភ្នំនៃភាគពាយ័ព្យ វៀតណាម កន្សែង Pieu គឺមានអត្ថន័យខាងព្រលឹងវិញ្ញាណ ដែលត្រូវបានគេប្រដូចទៅនឹងវត្ថុបញ្ជាំចិត្តសម្រាប់សេចក្តីស្នេហាដែលធ្វើឲ្យនារីជនជាតិ Thai កាន់តែស្រស់ស្អាត។ ហេតុដូច្នេះ ជនជាតិ Thai ខ្មៅមុននេះ នរណាក៏ចេះពីរបៀបប៉ាក់និងធ្វើកន្សែង Pieu ផងដែរ។
(VOVWORLD) - Phuc Sen ជាឃុំខ្ពង់រាបមួយនៃក្រុមជន ជាតិភាគតិច Nung នៅស្រុក Quang Uyen ខេត្ត Cao Bang ។ សព្វថ្ងៃនេះ Phuc Sen មានគ្រួសារចំនួន ៤២០ គ្រួសារដែលមានជនជាតិ Nung ចំនួន ២០០០ នាក់ ដែលបែង ចែកជាសាខាតូចៗ ដូចជា Nung An, Nung Inh និង Nung Loi ជាដើម។ ជនរួមជាតិ Nung មានប្រវត្តិអភិវឌ្ឍន៍យូរអង្វែងជាមួយនឹងឃ្លាំងទំនៀមទម្លាប់វប្បធម៌ដ៏វិសេសវិសាល។ ជាពិសេសជនជាតិ Nung An នៅទីនេះ មានរបរសិប្បកម្មប្រពៃណីដែលល្បីល្បាញទូទាំងប្រទេស។
(VOVWORLD) - ក្នុងកំឡុងពេលចាប់ពីខែមករា ដល់មេសា តាមប្រតិទិនសកល ជារៀងរាល់ឆ្នាំ នៅភូមិស្រុកនានារបស់ជនជាតិ Jarai នៅតំបន់ខ្ពង់រាប Tay Nguyen តែងតែ ប្រព្រឹត្តទៅពិធីបុណ្យ Po Thi ដែលជាពិធីបុណ្យបញ្ចូនព្រលឹងរបស់អ្នកស្លាប់ទៅកាន់សុគតិភព (ឋានសួគ៌) តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Jarai។ នេះលត្រូវបានគេចាត់ទុកថាជាពិធីបុណ្យដ៏ធំបំផុតមួយរបស់ប្រជា ជន Jarai ដែលប្រមូលផ្តុំស្ទើរតែទាំងស្រុងនូវតំលៃវប្បធម៍ដ៏ចម្រុះក្នុងបរិយាកាសវប្បធម៍តំបន់ខ្ពង់រាប Tay Nguyen។