(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - សម្រាប់ជនរួមជាតិជាជនជាតិ E de កំពង់ទឹកក៏មានទេវតាគងនិងគ្រប់គ្រងផងដែរ។ ហេតុដូច្នេះ ជាប្រពៃណី បន្ទាប់ពីការប្រមូលផលត្រូវបានបញ្ចប់ ហើយមុនពេលឈានចូលទៅរដូវថ្មី ជនជាតិ E de តែងតែធ្វើពិធីសែនកំពង់ទឹកដើម្បីអរព្រះគុណដល់ទេវតា ដែលបានប្រទានពរនូវរដូវអំណោយផលនិងប្រទានពរសេចក្តីសុខ ដល់អ្នកភូមិគ្រប់រូប។ ក្រៅពីអត្ថន័យខាងព្រលឹង តាមរយៈពីធីបុណ្យនេះ ក៏បានបង្ហាញពីការគោរពចំពោះប្រភពទឹក - ដែលជាជីវិតរបស់ជនជាតិ E de ផងដែរ។
(VOVWORLD) - ដូចទៅនឹងក្រុមជនជាតិភាគតិចដទៃទៀតដែរ ជនជាតិ Dao ក្រហមបានទទួលបុណ្យតេតប្រពៃ ណីតាមប្រតិទិនចន្ទគតិ។ ដើម្បីឧទ្ទិសដល់បុព្វការីជននិងអ្នកដែលលាចាកលោកទៅនោះ នាឱកាសបុណ្យតេតប្រពៃ ណី អ្នកភូមិគេបានរៀបចំពិធីដើម្បីថ្វាយបុព្វការីជនចូលរួមបុណ្យចូលឆ្នាំប្រពៃណីហើយក្រោយមក គេក៏បានជូនដំណើរបុព្វការីជនទៅកាន់ឋានព្រលឹងវិញ ដែលជាភាសាជនជាតិ ហៅថា Phua Chuong ផងដែរ។ នេះគឺជាជំនឿដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហមដែលរស់នៅតំបន់ ភាគពាយ័ព្យ (វៀតណាម)។
(VOVWORLD) - ចំពោះជនជាតិ Ede ពាងមិនត្រឹមតែជាទ្រព្យសម្បត្តិដើម្បីបង្ហាញពីជីវភាពសម្បូរធូធារប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយលក្ខណៈពិសិដ្ឋទៀតផង។ ពាងមានវត្តមាននៅក្នុងពិធីបុណ្យ ពិធីសែន នៅក្នុងជីវិតខាងព្រលឹងវិញ្ញាណរបស់ជនជាតិ Ede។ ហេតុដូច្នេះ នៅពេលដែលគ្រួសារទិញបានពាងមួយដ៏មានតម្លៃឬនៅពេលដែលវាត្រូវម្ចាស់យកទៅលក់ឬប្រគល់ពាងទៅគេ ម្ចាស់ពាងនឹងធ្វើពិធីបុណ្យមួយដើម្បីជូនដំណឹងដល់ព្រះនិងពូជពង្សឲ្យបានដឹងជ្រាបផង។ នេះគឺជាពិធីបុណ្យតាមប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Ede Mdhur និង Blo នៅខេត្ត Dak Lak ដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។
(VOVWORLD) - ជនជាតិភាគតិច M’nong បានសាងជីវភាពរស់នៅ នៅខេត្ត Dak Nong ជាយូរណាស់មកហើយ ដោយមានការច្នៃប្រឌិតវប្បធម៌ដែលត្រូវបានពូនជ្រុំ ជាច្រើនជំនាន់មក។ កេរ្តិ៍ដំណែលវប្បធម៌របស់ជនជាតិ M’nong ក្នុងនោះមានពិធីបុណ្យប្រពៃណីជាច្រើននៅតែរក្សាបាននូវតម្លៃវប្បធម៌ដដែល រហូតដល់បច្ចុប្បន្ននេះ។ ហើយបំណងប្រាថ្នារបស់អ្នកភូមិ សុទ្ធតែបានបង្ហាញតាម រយៈពិធីបុណ្យទាំងនេះផងដែរ។ ក្នុងនោះ មានពិធីសែនក្លោងទ្វារភូមិស្រុក (Bu brah mper bon) ជាមួយនឹងបំណង់ប្រាថ្នាបួងសួងសុំឲ្យអាកាសធាតុអំណោយផល ស្រែចំការ លូតលាស់ត្រកាល អ្នកភូមិបានរស់នៅក្នុងភាពសម្បូរធូធារ និងសុភមង្គល។
(VOVWORLD) - បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែទី ១១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ និងអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃ ទំនៀមទម្លាប់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃ ណី (បុណ្យតេត) របស់ជនរួមជាតិជាជនជាតិ Mong បានក្លាយជាលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបានឡើយ។ នេះជាឱកាសមួយ សម្រាប់ជនជាតិ Mong ឈប់សម្រាកពីការធ្វើស្រែចំការដើម្បីជួបជុំគ្នាយ៉ាងសប្បាយរីករាយ។
(VOVWORLD) - ស្រាពាងគឺជាភេសជ្ជៈដែលមិនអាចខ្វះបានក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី របស់បណ្តាក្រុមជន ជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen។ សម្រាប់ជនជាតិ E Deការនិយមផឹកស្រានៅក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីក៏ជាទំនៀមទម្លាប់មួយផងដែរ។ ដើម្បីទទួលបាននូវពាងស្រាឈ្ងុយឆ្ងាញ់សម្រាប់ក្រុមគ្រួសារ មិត្តភក្តិនិងសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំកុរ ឯក ស័កនេះ ក្រុមគ្រួសារ E De ជាច្រើននៅភូមិ Ea Tieu ឃុំ Ea Tieu ស្រុក Cu Kuin ខេត្ត Dak Lak បានចាប់ផ្តើមការផ្អាប់ស្រាផងដែរ។
(VOVWORLD) - នាប៉ុន្មានថ្ងៃចុងឆ្នាំ នៅតាមភូមិនានានៃតំបន់ខ្ពង់រាប ស្រុក A Luoi ខេត្ត Thua Thien Hue ជនរួមជាតិជាជនជាតិ Pako កំពុងរីករាយរៀបចំពិធីបុណ្យ Aza ឬ បានគេស្គាល់ថាជាពិធីបុណ្យអំណរបាយថ្មី។ ពិធីបុណ្យ Aza ជាពិធីបុណ្យដ៏ពិសិដ្ឋមួយ មានអត្ថន័យសំខាន់ក្នុងជីវភាពខាងព្រលឹងរបស់ជនជាតិ Pako និង ជនជាតិ Ta Oi នៅតំបន់ខ្ពង់រាប A Luoi ។
(VOVWORLD) - ប៉ីអគឺជាឧបករណ៍ភ្លេងប្រើខ្យល់បបូរមាត់ដ៏មានប្រជាប្រិយរបស់ជន ជាតិ ភាគតិចមួយចំនួននៅវៀតណាម ប៉ុន្តែវាមិនទាន់ត្រូវបានចាត់ទុកថាជាឧបករណ៍ភ្លេងរបស់ពិភពតន្ត្រីនៅឡើយទេ។ ត្រឹមតែនៅពេលដែលនិយាយអំពីសេចក្តីស្រលាញ់របស់បុរសនិងនារីបណ្តាជនជាតិភាគតិចប៉ុណ្ណោះទេ ទើបវាត្រូវបានគេយកមកធ្វើជាវត្ថុមួយប្រភេទដោយចាត់ទុកដូចជារស់ជាតិស្នេហារអញ្ជឹង។ កំលោះជនជាតិ Kho Mu ច្រើនស្វែងរកគូរស្រករ តាមទម្លាប់កោះលើឥដ្ឋនិងសារសងក្តីឡាញ់របស់ខ្លួនតាមរយៈឧបករណ៍ភ្លេងប៉ីអតែម្តង។
(VOVWORLD) - នៅក្នុងផ្ទាំងគំនូរដ៏ចម្រុះពណ៌នៃជនជាតិភាគតិចចំនួន ២០ នៅខេត្ត Lai Chau ជនជាតិ Ha Nhi ជាជនជាតិដែលត្រូវបានគេស្គាល់ដោយសារ មានភាពសម្បូរបែបខាងអត្តសញ្ញាណវប្បធម៌ និងចំណេះដឹងដ៏ទូ លាយអំពីព្រៃឈើ ក៏ដូចជាមានពិធីបុណ្យប្រពៃ ណីជាច្រើន។ ក្នុងចំណោមនោះ មិនអាចមិននិយាយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលតាមភាសាជនជាតិ Ha Nhi ហៅថា “Có nhè trà” ដែលជាធម្មតា ត្រូវបានប្រារព្ធឡើងនៅចុងខែតុលាឬដើមខែវិច្ឆិកាតាមច័ន្ទគតិ។
(VOVWORLD) - នារដូវប្រមូលផលមកដល់ម្តងៗ ខណៈដែលវាលស្រែកាំជណ្តើរតាមជម្រាលភ្នំនៅ Hoang Su Phi រំលេចទៅដោយសម្រស់ដើមស្រូវពណ៌លឿងទុំ ដែលបង្កើតបានជាទេស ភាពដ៏ល្អឯកប្រចាំតំបន់ពាយព្យ ក៏ជាពេលវេលាដែលទាក់ទាញភ្ញៀវទេសចរមកគយគន់ទស្សនី យភាពដ៏ស្អាតអស្ចារ្យមានតែមួយនេះ។ មកដល់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែទស្សនានូវផ្ទាំងគំនូរដ៏ល្អឯកប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់អំពីរបៀបធ្វើស្រែចំការ ទំនៀមទម្លាប់ វប្បធម៌របសប្រជាជននៅទីនេះ ដែលជាអ្នកបង្កើតឡើងនូវសណ្ឋានដីវាលស្រែជាជាន់ៗ ឬថ្នាក់ៗ ហាក់ដូចជាកាំជណ្តើរ បង្អួតសម្រស់នៅកណ្តាលធម្មជាតិ។
(VOVWORLD) - តាំងពីយូណាស់មកហើយ ជនជាតិ Cao Lan នៅភូមិ Khe Nghe ឃុំ Luc Son ស្រុក Luc Nam ខេត្ត Bac Giang មានជីវភាពរស់នៅដោយផ្គត់ផ្គង់ដោយខ្លួនឯង ហេតុដូច្នេះ ប្រជាជនពូកែខាងជំនាញសិប្បកម្ម ក្នុងនោះមានរបរផលិតក្រដាស do (ក្រដាស do បានធ្វើពីសំបកដើមឈើមួយប្រភេទដែលជនជាតិ Cao Lan គេហៅថា Vat pa)។ យោងតាមមនុស្សចាស់ជាច្រើនក្នុងតំបន់ថា ពីមុននេះមុខរបរធ្វើក្រដាស do គឺពេញនិយមណាស់។ ភ្ញៀវជាច្រើនមកពីខេត្ត Quang Ninh ខេត្ត Hai Phong និងទីក្រុងហាណូយក៏បានមកទីនេះដើម្បីទិញក្រដាស do ដែលមានគុណភាពល្អរបស់ជនជាតិ Cao Lan ផងដែរ។
(VOVWORLD) - ភូមិ Khe Nghe ឃុំ Luc Son ស្រុក Luc Nam (នៃខេត្ត Bac Giang ភាគខាងជើងវៀតណាម) ដែលជាប្រភពនៃរបរតម្បាញចារបាប់របស់ជនជាតិភាគតិច Cao Lan។ ពីទីនេះ សិប្បកម្មនេះត្រូវបានរីករាលដាលទៅភូមិក្បែរៗ ជុំវិញផងដែរ។ របរតម្បាញនៅទីនេះធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ Cao Lan ហើយសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិនេះក៏ត្រូវបានចាត់ទុកថាជាប្រភពទ្រព្យសម្បត្តិ ដ៏សំខាន់ដែលមានតម្លៃក្នុងការសម្គាល់ពីអ្នកមាននិងអ្នកក្រ។ រហូតមក ដល់ពេលនេះ របរត្បាញប្រពៃណីនៅតែត្រូវបានជនជាតិ Cao Lan ថែរក្សានិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។