(VOVworld)-ជាជនជាតិមួយមានចំនួនប្រជាជនឈរ
លំដាប់ទី៧នៅវៀតណាម ជនជាតិ Nung មានចំនួនប្រ
ជាជនជាង១លាននាក់ដែលបែងចែកគ្នារស់នៅតាម
ខេត្តក្រុងទាំង៦៣លើទូទាំងប្រទេសដែលច្រើនបំផុត
ប្រមូលផ្តុំនៅ ខេត្ត Lang Son ខេត្ត Cao Bang, Bac Can , Thai Nguyen, Bac
Giang និងខេត្ត Tuyen Quang ជាដើម។ ជនជាតិ Nung មានប្រពៃណីប្រវត្តិ
សាស្ត្រអភិវឌ្ឍន៍តាំងពីយូរណាស់មកហើយ និងបច្ចុប្បន្ន នៅ រក្សាបាននូវ
ទំនៀមទំលាប់វប្បធម៌ដ៏វិសេសវិសាលជាច្រើន រួមចំណែកធ្វើឲ្យ អត្តសញ្ញា
ណវប្បធម៌នៃបណ្តាជនជាតិវៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅ មួយថ្ងៃ។