(VOVWORLD) - នៅក្នុងជីវភាពរស់នៅខាងវប្បធម៌និងស្មារតី ជនជាតិ ឃឺ មូ មានពិធីជាច្រើនដែល ផ្សាភ្ជាប់នឹងវដ្តសង្សា និងផលិតកម្មកសិកម្ម ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណជនជាតិរបស់ខ្លួន ក្នុងនោះ ត្រូវនិយាយដល់ពិធីបុណ្យតេត ម៉ា ហ្គ្រូ ជាពិធីសុំឲ្យមានសំណាងល្អនិងពរជ័យ។ នេះគឺជាបុណ្យតេតដ៏ធំបំផុតក្នុងឆ្នាំរបស់ជនជាតិ ឃឺ មូ។
(VOVWORLD) - បេតិកភណ្ឌរាជវង្សចាមនៅក្នុងភូមិទិញមី ឃុំ ហុងថៃ ខេត្តឡឹម ដុង ដោយមានវត្ថុបុរាណដើម និងប្លែកពីគេ ដោយផ្សា...
(VOVWORLD) - នៅកណ្តាលតំបន់ព្រំដែនភាគពាយ័ព្យដ៏ឆ្ងាយដាច់ស្រយាល ជាកន្លែងដែលមាន ជួរភ្នំណែនណាន់តាន់តាប់ បានបោះស្រមោលលើទន្លេ...
(VOVWORLD) - ជនជាតិ Mong នៅខេត្ត Cao Bang មានវប្បធម៏សម្បូរបែបនិងចម្រុះ ហើយបានចែកចេញជា ជនជាតិ Mong ស; Mong បៃតង; Mong ខ្មៅ និង Mong ផ្កា។ ជនជាតិ Mong នីមួយៗ មានសម្លៀបំពាក់ប្រពៃណីរបស់ខ្លួន។ សម្រាប់ជនជាតិ Mong ខ្មៅនៅភូមិ Ka Lieng ឃុំ Thuy Hung ស្រុក Thach An (Cao Bang) សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេមិនមានពណ៌ដូចទៅនឹងជនជាតិ Mong ផ្សេងទៀតទេ ប៉ុន្តែក្នុងការរចនា មានភាពទំនើបទាន់សម័យតាមលំនាំ និងពណ៌ឆើតឆាយ។
(VOVWORLD) - ជនជាតិ Co Tu នៅស្រុក A Luoi ខេត្ត Thua Thien Hue មានពិធីបុណ្យប្រពៃណីជាង ១០ ក្នុងនោះមានពិធីបុណ្យ Tac Ka Coong ផងដែរ។ ពិធីបុណ្យនេះគឺជាឱកាសមួយដើម្បីប្រជាជន Co Tu ដើម្បីថ្លែងអំណរគុណដល់អារក្សអ្នកតា ព្រះគីរី ព្រះគង្គារ តែងតែតាមថែរក្សាអ្នកភូមិឲ្យរស់នៅប្រកបដោយសុខសាន្តត្រាន។
(VOVWORLD) - ជនជាតិ Pa Di គឺជាសហគមន៍ជនជាតិដែលមានចំនួនប្រជាជនតិចតួចបំផុតនៅក្នុងប្រទេសវៀតណាម។ ពួកគេរស់នៅភាគច្រើននៅក្នុងស្រុក Muong Khuong ខេត្ត Lao Cai។ ជនជាតិ Pa Di យកការផលិតកសិកម្ម និងព្រៃឈើជាមុខរបរចម្បងជាមួយនឹងដំណាំដាំដុះដូចជា៖ ផ្លែព្រូន (plum) ផ្លែសារី (pear) ក្រវាញ តែ សណ្ដែកសៀង ពោត ស្រូវ...។ សេដ្ឋកិច្ចកសិកម្ម និងព្រៃឈើ បានក្លាយជាប្រភពបំផុសគំនិតសម្រាប់នារីជនជាតិ Pa Di បង្កើតឡើងសម្លៀកបំពាក់របស់ជនជាតិខ្លួន។
(VOVWORLD) - នាចុងរដូវផ្ការីក នៅពេលដែល ការងារស្រែដល់ពេលដែលជនជាតិ San Chi នៅតំបន់ព្រៃភ្នំ Binh Lieu (Quang Ninh) រីករាយចូលរួមពិធីបុណ្យ Slam nhit hui (ពិធីបុណ្យខែមីនា ឬហៅម្យ៉ាងទៀតថាជាពិធីបុណ្យ Soong Co)។ ពិធីបុណ្យនេះមានតាំងពីរាប់រយឆ្នាំមុននេះ ហើយឥឡូវនេះត្រូវបានអភិរក្ស និងផ្សព្វផ្សាយដើម្បី ឱ្យចម្រៀង Soong Co - បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ បន្តផ្សព្វផ្សាយនូវតម្លៃស្មារតីដ៏វិសេសវិសាលនៅតាមព្រំដែននៃភូមិភាគឦសាន។
(VOVWORLD) - Thu Lao គឺជាក្រុមមួយនៃជនជាតិភាគតិច Tay ហើយត្រូវបានហៅដោយឈ្មោះផ្សេងទៀតថាជនជាតិ Tay ខ្មៅ។ ប្រជាជនជនជាតិ Thu Lao មានចំនួនប្រហែល ១.៤០០ នាក់ ដែលភាគច្រើនរស់នៅក្នុងស្រុកចំនួនពីរគឺស្រុក Muong Khuong និងស្រុក Si Ma Cai នៃខេត្ត Lao Cai។ ជនជាតិ Thu Lao នៅតែរក្សាបានទំនៀមទម្លាប់ ជំនឿវប្បធម៌ និងមុខរបរប្រពៃណី ក្នុងនោះមានមុខរបរដាំដំណាំកប្បាស និងតម្បាញក្រណាត់។
(VOVWORLD) - ពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀង គឺជាសកម្មភាពប្រជាប្រិយមួយ ដែលឆ្លុះបញ្ចាំងពីជីវភាពជំនឿតាំងពីយូរលង់មក របស់ជនជាតិ X'tieng នៅស្រុក Bu Dang ខេត្ត Binh Phuoc។ ជារៀងរាល់ឆ្នាំ ពេលរដូវវស្សាជិតមកដល់ បងប្អូនជនជាតិ X'tieng តែងតែរៀបចំពិធីបុណ្យនេះ ដើម្បីបួងសួងសុំឲ្យមានអាកាសធាតុអំណោយផល សត្វនិងរុក្ខជាតិរីកលូតលាស់បានយ៉ាងល្អ ហើយប្រជាជនទទួលបានភោគផល។
(VOVWORLD) - Bao Lam ជាស្រុកខ្ពង់រាបព្រំដែនភាគនិរតីនៃខេត្ត Cao Bang។ បងប្អូនជនជាតិ Tay នៅទីនេះបានរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ខ្លួន ជាពិសេសគឺបទចម្រៀង "Lượn cọi"។ បទចម្រៀង Lượn cọi ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ប្រៀបប្រដូចសារនៃក្តីស្រឡាញ់ កំពុងត្រូវបានប្រជាជនផ្សព្វផ្សាយ ក្នុងបំណងចង់បង្កើតសញ្ញាសម្គាល់ពិសេសដោយឡែកសម្រាប់ទេសចរណ៍នៅមូលដ្ឋាន។
(VOVWORLD) - នៅក្នុងជីវភាពខាងស្មារតីរបស់បងប្អូនបណ្ដាជនជាតិនៅតំបន់ Tay Nguyen (តំបន់ខ្ពង់រាបភាគកណ្ដាល) ពាងមានតួនាទីសំខាន់ណាស់។ ពាងមិនត្រឹមតែជារបស់របរ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ក្នុងពិធីសែនព្រះអាទិទេព ជាគ្រឿងបណ្ណាការក្នុងពិធីមង្គលការ និងជានិមិត្តសញ្ញាសម្រាប់ទ្រព្យសម្បត្តិ វណ្ណៈ និងឋានៈរបស់គ្រួសារនីមួយៗទៀតផង។
(VOVWORLD) - ពិធីបុណ្យបួងសួងសុំទឹកភ្លៀង គឺជាពិធីដ៏សំខាន់ និងពិសិដ្ឋមួយរបស់បងប្អូនជនជាតិ Lo Lo (ខេត្ត Cao Bang)។ ពិធីបុណ្យនេះផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ ការធ្វើពលកម្ម ផលិតកម្ម ដែលត្រូវបានប្រជាជនរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។
(VOVWORLD) - បងប្អូនជនជាតិភាគតិចនៅតំបន់ Tay Nguyen មានកំណប់ទ្រព្យសម្បតិ្តឧបករណ៍ភ្លេងដ៏សម្បូរបែបជាមួយនឹងប្រភេទជាច្រើននិងវត្ថុធាតុដើមផ្សេងៗគ្នា។ ជីវភាពរស់នៅរបស់ប្រជាជនបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងព្រៃភ្នំ ដូច្នេះឧបករណ៍ភ្លេងភាគច្រើនរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen និយាយរួម និងជនជាតិ Xo Dang និយាយដោយឡែក ត្រូវបានច្នៃចេញពីដើមឈើនានាក្នុងព្រៃ ជាពិសេសឫស្សីនិងឫស្សីថ្ង។